កាលពី ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០១៥ ក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុនធំមានសិទ្ធិនាំចូល និងចែកចាយផលិតផល Apple មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនដល់អតិថិជនដែលឈ្នះពីម្មវិធី Gong Xi Valentine។ ការ ប្រគល់រង្វាន់បានរៀបចំឡើងនៅហាង iOne Sovanna ដោយមានការអញ្ជើញចូលរួមពីសំណាក់អ្នកតំណាង ក្រុមហ៊ុន និង អ្នកសារព័តមាន ក៏ដូចជាអតិថិជនដែលបានឈ្នះរង្វាន់ពីកម្មវិធីនេះយ៉ាងច្រើនកុះករ។
សូមបញ្ជាក់ផងដែរថា សំរាប់ការចូលរួមរីករាយនៅក្នុងកម្មវិធីនេះ គឺអតិថិជនទាំងអស់ ដែលបានជាវផលិតផលនៅក្រុមហ៊ុន iOne អស់ចំនួន $200 គឺក្រុមហ៊ុន iOne បានផ្តល់នូវឆ្នោតមួយសន្លឹក ហើយនិងជាវលើសពី $500 នឹងទទួលបានកាដូរវត្ថុអនុស្សាវរីយ៍ពីកម្មវិធី ពិសេស Gong Xi Valentine រួមនឹងឆ្នោតមួយសន្លឹក ដើម្បីមានឱកាសចូលរួមចាប់ឆ្នោតផ្សងសំណាងយករង្វាន់ធំទូរស័ព្ទ iPhone 6 Plus Gold (16GB) ចំនួន 02 រង្វាន់ និងឧបករណ៍ iPad Air 2 Gold (16GB) ចំនួន 02 រង្វាន់ រួមនឹងរង្វាន់អនុ ស្សាវរីយ៍ជាច្រើនទៀតសរុបចំនួន 100 រង្វាន់ ដែលបានរៀបចំប្រគល់ជូននៅថ្ងៃនេះ។
គួររំលឹកថា ការចាប់ឆ្នោតសំរាប់កម្មវិធី Gong Xi Valentine ខាកលើនេះ គឺធ្វើឡើងចំនួនពីរលើក ដែលលើកទីមួយ គឺបានរៀបចំ ឡើងកាលពីថ្ងៃទី 14 ខែកុម្ភះ នៅសាខា iOne Ratana Plaza និងលើកទីពីរកាលពីថ្ងៃទី 28 ខែកុម្ភះ នៅសាខា iOne Sovanna វេលាម៉ោង 10 ព្រឹក។ ហើយឆ្លងតាមការចាប់ឆ្នោតចំនួនពីរលើកខាងលើនេះ ក្រុមហ៊ុន iOne បានរកឃើញអតិថិជនដែលមាន សំណាងឈ្នះនូវរង្វាន់ចំនួន 8០រង្វាន់ដោយរង្វាន់ធំទូរស័ព្ទ iPhone 6 Plus Gold (16GB) ចំនួន 2 រង្វាន់គឺទីមួយបានទៅលើលោក ZHOU KUAI ដែល មាន សន្លឹកឆ្នោតលេខ Code: 0457 និងទីពីរបានទៅលើលោកស្រី ស៊ឹម ចន្ថា ដែលមានសន្លឹក ឆ្នោតលេខ Code: 0045។
ក្រុមហ៊ុន iOne បានបញ្ជាក់ឲដឹងថា Gong Xi Valentine គឺកម្មវិធីពិសេសថ្មីមួយទៀតដែលក្រុមហ៊ុន iOne រៀបចំឡើងដើម្បីជា ការចូលរួមអបអរនៅក្នុងឱកាសបុណ្យនៃក្តីស្រឡាញ់ និងពិធីបុណ្យចូលឆ្នាំចិន ក៏ដូចជាចូលរួមលើកទឹកចិត្តដល់អតិថិជន ទាំងអស់ ដែលមានបំណងជាផលិតផល Apple រួមនឹងផលិតផលផ្សេងៗជាច្រើនទៀតពីក្រុមហ៊ុន iOne នៅគ្រប់សាខាទាំងអស់របស់ក្រុមហ៊ុន iOne រួមជាមួយនឹងការបន្ថែមជូនកាដូអនុស្សាវរីយ៍ជាច្រើនទៀត។
សម្រាប់អតិថិជនដែលមិនទាន់បានមកទទួលរង្វាន់សូមទំនាក់ទំនង៖ 023 99 31 61សូមអរគុណ!