no-alternative title

ចង់​ធ្វើ​អ្វី​ក៏​បាន​ ជាមួយនឹង​កំពូល​ស្មា​ត​ហ្វូ​ន​ Huawei​ Honor​ 6​ Plus

បន្ទាប់​ពី​ការ​ធ្វើការ​ប្រកាស​ចេញ​ជា​ផ្លូវការ​នៅ​ក្នុង​កម្មវិធី​ CES​ 2015​ នៅ​ Las​ Vegas​ សហរដ្ឋអាមេរិក​ កាលពី​ខែ​មុន​ ឥឡូវនេះ​ Huawei​ Honor​ 6​ Plus​ ត្រូវ​បាន​ក្រុមហ៊ុន​ Huawei​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បញ្ជាក់​អោយ​ដឹង​ថា​ ស្មា​ត​ហ្វូ​ន​ថ្មី​នេះ​ នឹង​មាន​ចេញ​លក់​នៅ​លើ​ទីផ្សារ​ព្រះ​ជា​ណា​ចក្រ​កម្ពុជា​ នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​ហើយ​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

​សូម​បញ្ជាក់​ថា​រូបរាង​របស់​ Huawei​ Honor​ 6​ Plus​ មើលទៅ​មាន​ភាព​សាមញ្ញ​ តែ​បង្កប់​ដោយ​សោ​ភ័​ណ្ឌ​ភាព​ដោយ​ភាព​ទាក់ទាញ​ខ្ពស់​ ឬ​អាច​ប្រៀប​ទៅ​នឹង​នារី​ ដែល​មាន​សម្រស់​ស្រស់​ ស្អាត​ពី​ធម្មជាតិ​ ដោយ​មិន​ចាំបាច់​ថែម​ ក្រែ​ម​ ម្សៅ​នោះ​ទេ​។​ ចំពោះ​ពណ៌​វិញ​ វា​មាន​ពីរ​ពណ៌​សំរាប់​ធ្វើការ​ជ្រើសរើស​គឺ​ ខ្មៅ​ ស​និង​ព័​ណ​ទឹកមាស​។​ ចំពោះ​ទម្ងន់​ ឃើញ​ថា​ ស្រាល​ស្រួល​កាន់​ (​ត្រឹម​ 165​ ក្រាម​)​ ហើយក​ម្រ៉ា​ស់ទៀត​សោត​គឺ​ស្តើង​ត្រឹមតែ​ 7.5​ ម​ម​ តែ​ប៉ុណ្ណោះ​។​

 

Huawei​ Honor​ 6​ Plus​ មាន​អេ​ក្រង់​ទំហំ​រហូត​ដល់​ទៅ​ 5.5​ អី​ុ​ង​ ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​ក្នុង​ការ​បើក​មើល​អី​ុ​ន​ធើ​ណែ​ត​,​ លេង​ហ្គេ​ម​ ឬ​មើល​ វី​ដ​អូ​ជាដើម​។​ ចំពោះ​រី​សូ​លូ​ស្សិន​ រូបភាព​វិញ​ វា​អាច​ទ្រទ្រង់​បាន​រហូត​ដល់​ទៅ​ 1080​ x​ 1920​ ភិ​ច​សែ​ល​ ជាមួយនឹង​កំរិត​ដង់ស៊ីតេ​រូបភាព​ចំនួន​ខ្ពស់​គួរសម​ 401​ PPI​។​ សំរាប់​អ្នក​ដែល​ចូល​ចិត្តការ​ថតរូប​ ប្រាកដជា​ពេញចិត្ត​ពេញ​ថ្លើម​ជាមួយនឹង​ស្មា​ត​ហ្វូ​ន​ Huawei​ Honor​ 6​ Plus​ ថ្មី​នេះ​ េ​នះ​ជាក់​ ជា​មិន​ខាន​ ព្រោះ​អី​វា​ត្រូវ​បាន​គេ​បំពាក់​មក​ជាមួយ​នូវ​កា​មេ​រា​៉​មាន​ចំនួន​រហូត​ដល់​ទៅ​ 2​ ដែល​មាន​ទំហំ​ 8​ មេ​ហ្គា​ភិ​ច​សែ​ល​ទាំង​ពីរ​ រួម​ជាមួយនឹង​ហ្លា​ស​ LED​ ដល់​ទៅ​ពីរ​គ្រាប់​សំរាប់​សំរួល​ដល់​ការ​ថត​ក្នុង​ពេល​ខ្វះ​ពន្លឺ​អោយ​កាន់តែ​ប្រសើរ​ឡើង​។​ ដោយឡែក​ កា​មេ​រា​៉​វី​ដេ​អូ​វិញ​ គឺ​អាច​មាន​លទ្ធភាព​ថត​បាន​ ត្រឹម​ Full​ HD​ 1080P​ ។​ 

 

Huawei​ Honor​ 6​ Plus​ ថ្មី​េ​នះ​ ត្រូវ​បាន​ក្រុមហ៊ុន​ Huawei​ បំពាក់​ដោយ​បន្ទះ​ឈី​ប​ HiSilicon​ Kirin​ 925​ ដែល​ឈី​ប​នេះ​ រួម​មាននូវ​អង្គ​គណនា​ Cortex​ A15​ Quad​ Core​ និង​ Cortex​ A7​ Quad​ Core​ ។​ ក្រៅពី​េ​នះ​ វា​នៅ​មាន​អង្គ​ក្រាហ្វិក​ ប្រភេទ​ Mali​ T628​ និង​អង្គ​ចង​ចាំ​ RAM​ ទំហំ​ 3​ GB​។​ ហើយ​មិន​ ត្រឹមតែ​បំពាក់​ដោយ​បច្ចេកវិទ្យា​ខ្ពស់​សំបូរ​បែប​នោះ​ទេ​ វា​ថែម​ទាំង​ជា​ស្មា​ត​ហ្វូ​ន​ ដែល​អាច​ទ្រទ្រង់​បាន​សី​ុ​ម​កាត​រហូត​ដល់​ទៅ​ 2​ សក្តិ​សម​នឹង​ អ្នក​ប្រើប្រាស់​ក្នុងស្រុក​យើង​ដែល​និយម​ប្រើ​លេខ​ទូរស័ព្ទ​ច្រើន​ប្រព័ន្ធ​។​

 

 

​លក្ខណៈសម្បត្តិ​សំខាន់ៗ​

 

​ប្រព័ន្ធ​បណ្តា​ញៈ្​ GSM​ /​ HSPA​ /​ LTE

​សី​ុ​មកា​តៈ​ Dual​ SIM​ (Micro-SIM/Nano-SIM,​ dual​ stand-by,​ dual​ call)

​វិមាត្រៈ​ 150.5​ x​ 75.7​ x​ 7.5​ ម​ម​

​ទង្ង​ន់ៈ​ 165​ ក្រាម​

​អេ​ក្រង់ៈ​ 5.5​ អី​ុ​ង​ IPS​ LCD​ Capacitive​ Touch​ Screen​ 1080​ x​ 1920​ Pixel,​ 401​ PPI

​កា​មេ​រា​៉​ថតរូបៈ​ 13​ MP​ Auto​ Focus,​ Dual​ LED​ Flash​ 

​កា​មេ​រា​៉​ថត​វី​ដេ​អូៈ​ 1080P@30FP

​បន្ទះ​ឈី​បៈ​ HiSilicon​ Kirin​ 925

​អង្គ​គណនាៈ​ Cortex​ A15​ Quad​ Core​ -Cortex​ A7​ Quad​ Core

​អង្គ​ក្រាហ្វិកៈ​ Mali​ T628​ MP4

​អង្គ​ចង​ចាំៈ​ 3​ GB​ RAM

​ទំហំ​ផ្ទុកៈ​ 16​ /​ 32​ GB

​កា​រត​ភ្ជាប់ៈ​ WiFi,​ Bluetooth​ 4.0,​ NFC,​ USB

​ថ្មៈ​ Non-removable​ Li-Po​ battery​ 3600​ mAh

​ប្រព័ន្ធ​ប្រតិបត្តិកា​រៈ​ Android​ Kit​ Kat​ 4.4.2​ 

 

​ 

​ 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន