no-alternative title

Microsoft​ Lumia​ 535​ ស៊េរី​ថ្មី​ ធំ​ អាច​បំពេញ​បាន​គ្រប់​កិច្ចការ​

 

​អ្វី​ដែល​លោក​អ្នក​កំពុង​តែ​ទន្ទឹង​រង​ចាំ​នូវ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដំបូង​របស់​ក្រុមហ៊ុន​ Microsoft​។​ Microsoft​ Lumia​ 535​ គឺជា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​ដំណើរការ​ដោយ​ Window​ Phone​ ជំនាន់​ចុង​ក្រោយ​គឺ​ 8.1​ និង​មាន​ទាំង​ម៉ូ​ដែល​សី​ុ​ម​មួយ​និង​សី​ុ​ម​ពីរ​។​ ហើយ​ពេល​នេះ​លោក​អ្នក​នឹង​ទទួល​បាន​នូវ​ចំណេះដឹង​ថ្មី​ពី​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ ចង់​ដឹង​ថា​ តើ​ស្មា​ត​ហ្វូ​ន​សេ​៊​រី​ថ្មី​មួយ​មាន​លក្ខ​ណះ​សម្បត្តិ​អ្វីខ្លះ​សម្រាប់​ប្រើប្រាស់​ អ៊ីចឹង​សូម​អាន​បន្ត​ជាមួយ​យើង​ទាំងអស់​គ្នា​។​

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​ដោយសារ​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ថ្មី​នេះ​ ្រតូវ​បាន​បំបែក​មក​ពី​ខ្សែស្រឡាយ​ Lumia​ របស់​ Nokia​ ហើយ​ពេល​នេះ​ វា​បាន​បង្ហាញខ្លួន​ដោយ​មានឈ្មោះ​ថា​ Microsoft​ Lumia​ 535​ ដែល​វា​ជា​កំពួ​ល​ស្មា​ត​ហ្វូ​ន​ដំបូង​របស់​ Microsoft​ ដោយ​ត្រូវ​បាន​រចនា​រូបរាង​ប្រកបដោយ​ភាព​ទាក់ទាញ​និង​ទាន់សម័យ​បំផុត​។​ អ្វី​ដែល​ពិសេស​គឺ​វា​មាន​ច្រើន​ពណ៌​សម្រាប់​បំពេញតម្រូវការ​របស់​អ្នក​ប្រើប្រាស់​ដូច​ជា​ ពណ៌​ខ្មៅ​ ស​ ស្លា​ទុំ​ ខៀវ​ បៃតង​ និង​ពណ៌​ប្រផេះ​ ហើយ​នៅ​ក្នុង​ដៃ​ខ្ញុំបាទ​នេះ​គឺ​ពណ៌​ស្លា​ទុំ​ ដែល​មើលទៅ​គឺ​មាន​ភាព​ស្រស់​ឆើតឆាយ​តែ​ម្តង​។​ រូបរាង​ទាំងមូល​រចនា​ជា​ Unibody​ តែ​អាច​ដោះ​សំបក​ខាងក្រោយ​ចេញ​បាន​។​ តើ​មាន​អ្វីខ្លះ​នៅ​លើ​រូបរាង​ខាងក្រៅ​?​ គឺ​មាន​!​ ដោយ​សំបក​ខាងក្រោយ​មានកា​េ​ម​រ៉ា​ អម​ដោយ​អំ​ពួ​ល​ហ្លា​ស​ លោ​គោ​និង​អក្សរ​ Microsoft​ និង​ឧ​បា​ល័​រ​បំពង​សម្លេង​នៅ​ចុង​ខាងក្រោម​។​ ខាង​មុខ​បង្ហាញ​នូវ​ផ្ទៃ​ខាង​ក្រង់​ខ្មៅ​រលើបរលោង​ ខាងលើ​អេ​ក្រង់​មាន​ កាមេរ៉ា​មុខ​ ស៊ែ​ន​ស័​រ​ និង​អក្សរ​ Microsoft​ រីឯ​ប៊ូ​តុង​ទាំង​បី​គឺ​នៅ​ជាប់​នឹង​អេ​ក្រង់​តែ​ម្តង​។​ ចំណែកឯ​ប៊ូ​តុង​ចុច​បញ្ជា​ខាងក្រៅ​គឺ​មាន​ប៊ូ​តុង​ឡើង​ចុះ​សម្លេង​ និង​ប៊ូ​តុង​ចាក់សោ​និង​បិត​បើក​ទូរស័ព្ទ​នៅ​ផ្នែក​ខាងស្តាំ​ ខាងឆ្វេង​មិន​មាន​អ្វី​ទេ​ ខាងលើ​មាន​រន្ធ​ដោត​កាស​ ហើយ​ខាងក្រោម​មាន​រន្ធ​ USB​ សម្រាប់​ចម្លង​ទិន្នន័យ​និង​សាក​ថ្ម​ទូរស័ព្ទ​។​ 

 

 

​និយាយ​ពី​អេ​ក្រង់​វី​ញ​ម្តង​ Lumia​ 535​ គឺ​បំពាក់​មក​ជាមួយ​អេ​ក្រង់​ទំហំ​ 5.0​ អី​ុ​ង​  IPS​ LCD​ ដែល​មាន​សមត្ថភាព​ឲ្យ​លោក​អ្នក​ប្រើប្រាស់​ការ​ប៉ះ​ថា​ច់​បាន​យ៉ាង​រលូន​ ជា​ពិ​េ​សស​ អាច​ប្រើប្រាស់​នៅ​ខាង​បន្លឺ​ព្រះអាទិត្យ​បាន​យ៉ាង​ច្បាស់​ថែម​ទៀត​ផង​ ដោយ​វា​ប្រើប្រាស់​នូវ​អង្គ​ក្រ​ហ្វិ​ច​ប្រភេទ​ Adreno​ 302​។​ ដូច្នេះ​ ជាមួយនឹង​អេ​ក្រង់​ដ៏​ធំ​ទូលាយ​នេះ​ អាច​ធ្វើ​ឲ្យ​រាល់​ការ​បំពេញ​កិច្ច​ការងារ​ និង​ការ​កម្សាន្ត​ផ្សេងៗ​ដូច​ជា​ ទស្សនា​វី​ដេ​អូ​ តាមដាន​ព័ត៌មាន​តាម​អិ​ុ​ន​ធើ​ណិ​ត​  និង​ការ​លេង​ហ្គេ​ម​កម្សាន្ត​ជាដើម​។​

 

 

​អ្វី​ដែល​ពិសេស​នោះ​ គឺ​បាន​មក​ដល់​ហើយ​ ជា​ធម្មតា​ម៉ូ​ដែល​មុនៗ​មាន​កាមេរ៉ា​ក្រោយ​តែងតែ​ធំ​ជាង​ខាង​មុខ​ តែ​សម្រាប់​ Lumia​ 535​ គឺ​មាន​កាមេរ៉ា​ខាង​មុខ​និង​ខាងក្រោយ​មាន​ទំហំ​ស្មើគ្នា​តែ​ម្តង​។​ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​មួយ​នេះ​ត្រូវ​បាន​បំពាក់​កាមេរ៉ា​ខាង​មុខ​និង​ខាងក្រោយ​ទំហំ​ 5​ មេ​ហ្គា​ភិ​ច​សែ​ល​ មាន​សមត្ថភាព​ក្នុង​ការ​ចាប់​ើ​យក​រូបភាព​សន្លឹក​ និង​វី​ដេ​អូ​បាន​យ៉ាង​ច្បាស់​ត្រជាក់​ភ្នែក​តែ​ម្តង​។​ មិនតែប៉ុណ្ណោះ​យើង​ក៏​ឃើញ​មានកម្ម​វិធី​កាមេរ៉ា​ក៏​ដូច​ជា​មុខងារ​សម្រាប់​ចាប់​យក​រូបភាព​បាន​កាន់តែ​អស្ចារ្យ​ថែម​ទៀត​.

 

​ការ​ដំណើរការ​មុខងារ​ និង​កម្មវិធី​ផ្សេងៗ​របស់​ Lumia​ 535​ បាន​យ៉ាង​រហ័ស​ទាន់ចិត្ត​ និង​កាន់តែ​មាន​ភាព​ជឿជាក់​ក្នុង​ពេល​ប្រើប្រាស់​ ដោយសារ​តែ​ Lumia​ 535​ ត្រូវ​បាន​ក្រុមហ៊ុន​ Microsoft​ បំពាក់​ដោយ​បន្ទះ​ឈី​ប​ Qualcomm​ ស៊េរី​ Snapdragon​ 200​ និង​ដំណើរការ​អង្គ​គណនា​បួន​គ្រាប់​ (Quad-Core)​ ល្បឿន​ 1.2​ GHz​ Cortex-A7​ និង​មាន​ RAM​ ទំហំ​ 1​ GB​ ទំហំ​ផ្ទុក​ក្នុង​មា​៉​សី​ុ​ន​ស្រាប់​ទំហំ​ 8​ GB​ និង​អាច​ដាក់​បន្ថែម​មេ​ម៉ូ​រី​កាត​ប្រភេទ​ microSD​ បាន​រហូត​ដល់​ 128​ GB​ ដែល​ទាំង​អស់នេះ​ហើយ​ ដែល​ជួយ​ឲ្យ​ស្មា​ត​ហ្វូ​ន​មួយ​នេះ​ដំណើរការ​បាន​យ៉ាង​ពេញចិត្ត​ មិន​ធ្វើ​ឲ្យ​អ្នក​ខកបំណង​នោះ​ឡើយ​។​ មួយវិញទៀត​គឺ​វា​មាន​ថ្ម​ដែល​អាច​ឲ្យ​លោក​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​បាន​កាន់តែ​យូរ​ ជាមួយនឹង​ថាមពល​ថ្ម​ទំហំ​ 1903​ mAh​ (BL-L4A)​។​

 

​ពិតជា​អស្ចារ្យ​ ផ្បិ​ត​រូបរាង​តូច​បន្តិច​ តែបើ​និយាយ​ពី​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ក្រុមហ៊ុន​ Microsoft​ ដាក់​ឲ្យ​ដំណើរការ​នៅ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​មួយ​នេះ​ គឺ​មិនធម្មតា​ ដោយ​វា​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រ​តិ​ប​តិ្ត​ការ​ចុង​ក្រោយបង្អស់​គឺ​ Windoow​ Phone​ 8.1​ ដែល​កំពុង​តែ​ពេញ​និយម​សម្រាប់​អតិថិជន​របស់​ Nokia​ ដែល​ចូល​ចិត្ត​ប្រើប្រាស់​ Window​ Phone​។​ ចំពោះ​អី​ុ​ន​ធើ​ហ្វេ​សរប​ស់វា​ក៏​មិន​ខុស​ពី​ម៉ូ​ដែល​មុនៗ​ដែរ​ គឺ​អាច​បង្ហាញ​ផ្ទាំង​កម្មវិធី​ជ្រុងៗ​បាន​បី​ជួរ​ ហើយ​លោក​អ្នក​អាច​ធ្វើការ​ពង្រីក​ឬ​ពង្រួម​បាន​តាម​ចិត្ត​តែ​ម្តង​ ដោយ​គ្រាន់តែ​ចុច​លើ​កម្មវិធី​ឲ្យ​ជាប់​ វា​នឹង​បង្ហាញ​សញ្ញា​ប្រាប់​ភ្លាមៗ​តែ​ម្តង​។​ 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន