កាលពីថ្ងៃទី 27 ខែមិនា ឆ្នាំ 2014 កន្លងទៅនេះ Singtech បានធ្វើការតាំងបង្ហាញ និងដាក់លក់ជាផ្លូវការនូវស្មាតហ្វូនស៊ីមស៊េរីថ្មី INFINITY i-Note អមជាមួយនឹងថេបប្លេតស៊ីម Sapphire i-Tab Mini II នៅមជ្ឈមណ្ឌលសន្និបាត កោះពេជ្រ ក្នុងការតាំងពិព័រណ៍ ឧស្សាហកម្ម និង សិប្បកម្មខ្មែរ អេស អ៊ីម អ៊ីលើកទី 5 ។
Infinity i-Note គឺជាស្មាតហ្វូនស៊ីមពីរដែលមានសមត្ថភាពខ្លាំងខ្លា ព្រោះវាដំណើរការដោយ CPU ចំនួន ៨ គ្រាប់ ដែលមានល្បឿនដល់ទៅ 2.០ អុកតាខ័រ ជាមួយនឹង រ៉េមទំហំ 2GB ប្រតិបត្តិការដោយ Android 4.4 (KitKat) ។ i-Note មានអេក្រង់ធំទំហំ 5.5 អ៊ីញ Full HD IPS ដែលមានកម្រិតភាពម៉ត់ (1920 x 1080) ជាមួយនឹងអេក្រង់ដ៏ភ្លឺច្បាស់នេះ លោកអ្នកនឹងពេញចិត្តនូវ សមត្ថភាពរបស់ i-Note រីឯកាម៉េរាមានទំហំដល់ទៅ 13 មេហ្គាភិចស៊ែល និង កាម៉េរាមុខ 5 មេហ្គាភិចស៊ែល សំរាប់អង្គចងចាំក្នុងម៉ាស៊ីនមានទំហំដល់ទៅ 32GB ។ អ្វីដែលពិសេសសំរាប់ម៉ូដែលថ្មីនេះគឺបទពិសោធន៍បញ្ជា Menu តាមសំបកក្រោយ ដោយលោកអ្នកគ្រាន់តែប៉ះផ្នែកខាងក្រោយនៃសំបកទូរស័ព្ទដើម្បីថតរូប ឬលោកអ្នកអាចបញ្ជា Menu ពីលើចុះក្រោម ពីធ្វេងទៅស្តាំដោយគ្រាន់តែប្រើម្រាមដៃអូសផ្នែកខាងក្រោយនៃសំបកទូរស័ព្ទ ។
រីឯ Sapphire i-Tab Mini II គឺជាថេបប្លេតស៊ីមពីរស៊េរីថ្មីដែលមានទំហំអេក្រង់ 7.85 អ៊ីញ IPS ប៉ុន្តែអ្វីដែលពិសេសនោះ i-Tab Mini II បានភ្ជាប់មកជាមួយកាម៉េរាធំជាងមុន 8 មេហ្គាភិចស៊ែល និង កាមេរ៉ាមុខ 5 មេហ្គាភិចស៊ែល សំរាប់អង្គចងចាំក្នុងម៉ាស៊ីនក៏មានទំហំធំជាងមុនដល់ទៅ16GB ។
សំរាប់ ៣ ថ្ងៃនៃការតាំងបង្ហាញជាផ្លូវការនេះ អតិថិជនទាំងអស់អាចចូលរួមតេស្តសាកល្បង នូវផលិតផលថ្មីទាំងពីរ ដើម្បីទទួលបានបទពិសោធន៍ដ៍ថ្មីពី Singtech ចំពោះរាល់ការជាវទូរស័ព្ទដៃ ឬ ថេបប្លេត Singtech ក្នុងរយៈពេល 3 ថ្ងៃនេះ គឺក្រុមហ៊ុនបានផ្តល់ជូននូវកាដូយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជា Powerbank ដ៏ស្រស់ស្អាត, មេម៉ូរី 8GB, ស្រោមទូរស័ព្ទស្បែក, សំបកការពារទូរស័ព្ទ, មួក, អាវយឺត និង ស្គ្រីនការពារអេក្រង់ជាដើម។