ថ្មីៗនេះ ក្រុមហ៊ុន Panasonics បាននាំមកនូវម៉ាស៊ីនព្រីនធើស៊េរីថ្មីមួយទៀត គឺ Panasonic KX-MB2130CX សំរាប់ទីផ្សារប្រទេសកម្ពុជា។ តាមការបង្ហាញពីអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនដ៏ធំនេះ បានអោយដឹងថា ម៉ូដែលនេះត្រូវបានគេច្នៃប្រឌិតយ៉ាងផ្ចិតផ្ចង់ជាទីបំផុត និងធ្វើការរួមបញ្ចូវនូវមុខងារថ្មីៗ ព្រមជាមួយនឹងបច្ចេកវិទ្យាទំនើបជាច្រើន ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ទាំងអស់កាន់មានទំនុកចិត្តថែមទៀតនៅក្នុងការប្រើប្រាស់។
ម៉ាស៊ីនព្រីនធើ Panasonic KX-MB2130CX ស៊េរីថ្មីនេះ គឺជាប្រភេទឡាស៊ែរ ដែលរចនាឡើងមានរូបរាងកាន់តែស្អាត និងមានភាពរឹងមាំ ហើយនិងមានសមត្ថភាពខ្ពស់បំផុត នៅក្នុងការប្រើប្រាស់ការងារការិយាល័យ។ សម្រាប់ការរំលេចខ្លួនចេញមករបស់វានៅក្នុងពេលនេះគឺដើម្បីបំពេញគ្រប់តម្រូវការទាំងអស់ របស់លោកអ្នកឲ្យកាន់តែមានភាពរលូន និងមានប្រសិទ្ធិភាព ព្រមទាំងរហ័សទាន់ចិត្ត សម្រាប់ការងារនានា រួមមានដូចជា ការងារព្រីន ហ្វូតូកូពី ស្កែន និងហ្វាក់ឯកសារផ្សេងៗជាដើម។
សមត្ថភាពរបស់ Panasonic KX-MB2130CX គឺវាប្រើប្រាស់នូវបច្ចេកវិទ្យាព្រីនប្រភេទឡាស៊ែរ ដែលអាចទ្រទ្រង់ជាមួយនិងកំរិតរូបភាព 600x600dpi និងអាចធ្វើការព្រីនបានចំនួន 26 សន្លឹកនៅក្នុងមួយនាទី។ ចំណែកឯមុខងារហ្វូតូកូពីវិញ គឺវាអាចហ្វូតូកូពីឯកសារពណ៌ទំហំ A4 បានចំនួន 26 សន្លឹកនៅក្នុងមួយនាទីដូចគ្នា។ចំពោះមុខងារស្គ៊ែន គឺត្រូវបានក្រុមហ៊ុន Panasonic ប្រើប្រាស់នូវបច្ចេកវិទ្យាកាន់តែទំនើប ដោយអាចទ្រទ្រង់ជាមួយទំហំរូបភាពដែលមានកំរិតរហូតដល់ទៅ 600x1200dpi និងអាចពង្រីកបានដល់ទំហំ 19200x19200dpi ជាពិសេស គឺអាចប្រើប្រាស់ហ្វូន និងហ្វាក់បានយ៉ាងរហ័ស និងមានប្រសិទិ្ធភាពតាមរយៈបច្ចេកវិទ្យា Super G3។ Panasonic KX-MB2130CX អាចទ្រទ្រង់ជាមួយប្រតិបត្តិការ Microsoft Windows XP, Windows Vista, Windows 7, Windows 8, Windows 8.1, Mac OS X 10.5-10.9 និង Linux®3។ បន្ថែមពីលើលក្ខណះពិសេសទាំងនេះ វាក៏មានបច្ចេកវិទ្យា Lan100 base-TX/10-T និងមានរន្ធ Hi-Speed USB ដែលអាចតរភ្ជាប់ទៅកាន់ឧបករណ៍ផ្សេងបានយ៉ាងរហ័សទាន់ចិត្តថែមទៀតផង។
Q-Office គឺជាភ្នាក់ងារចែកចាយស្របច្បាប់ផលិតផលម៉ាក Panasonic ប្រចាំប្រទេសកម្ពុជា។ ព័តមានបន្ថែម លោកអ្នកអាចទំនាក់ទំនងមក Q-Office ស្ថិតនៅអាគារលេខ 146 វិថីព្រះសីហនុ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 023 99 66 38។