កាលពីថ្ងៃទី 29 ខែ មិនា ឆ្នាំ 2015 កន្លងទៅនេះ នៅសណ្ឋាគារ NagaWorld ក្រុមហ៊ុន OPPO Cambodia រៀបចំកម្មវិធី Offline ដើម្បីផ្សព្វផ្សាយផលិតផលថ្មី OPPO R5 និង N3 ជូនដល់អតិថិជនរបស់ខ្លូនទាំងអស់ ដែលភាគច្រើនជាយុវវ័យ ដែលចូលលចិត្តប្រើប្រាស់ស្មាតហ្វូន ដែលមានលក្ខណះទំនើបទាន់សម័យ និងមានការពេញនិយមនាពេលបច្ចុប្បន្ន។
យោងតាមការបបញ្ជាក់ពីក្រុមហ៊ុន OPPO Cambodia បានអោយក្រុមហ៊ុន OPPO Cambodia គោលបំណងសំខាន់ដែលក្រុុមហ៊ុន រៀបចំកម្មវិធី Offline នេះឡើង គឺដើម្បីផ្សព្វ ផ្សានូវផលិតផល OPPO R5 និង OPPO N3 រូមជាមួយនឹងផលិតផលថ្មីៗជាច្រើនទៀត សំរាប់អោយភ្ញៀវធ្វើតេសម៉ាស៊ីនថ្មី ស្វែងយល់នូវបទពិសោធន៍ថ្មី និងបច្ចេកវិទ្យាទំនើបពោពេញដោយភាពសំបូរបែប ក៏ដូចចជាបង្កើតឡើងអោយមាននូវពិធីជប់លៀងតូចមួយ រួមទាំងមានល្បែងកំសាន្តមួយចំនួនទៀត ដើម្បីបង្កើតនូវទំនាក់ទំនងអោយកាន់តែមានភាពស្និតស្នាលថែមទៀត ពិេសស គឺមានការចែករំលែកមុខងារទូរស្ទព័ដូចជាកាម៉េរ៉ាជាដើមជូនដល់អ្នកដែលបានអញ្ជើញចូលរួមទាំងអស់ នៅក្នុងកម្មវិធី Offline នេះ ក្រុមហ៊ុន OPPO Cambodia ក៏មានការរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាងយករង្វាន់ OPPO R5 មួយគ្រឿង កាសស្តាប់ត្រចៀកស៊េរីថ្មី រួមជាមួួយនិងរង្វាន់ជាច្រើនទៀតផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន OPPO Cambodia បានដំណើរការជាផ្លូវការនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា កាលពីចុងឆ្នាំ 2014 កន្លងទៅថ្មីៗនេះ ហើយនៅក្នុងរយះេពលដ៏ខ្លីនេះ គឺស្មាតហ្វូន OPPO មានការចាប់អារម្មណ៌ ពេញនិយម និងគ្រាំទយ៉ាងខ្លាំង ដែលភាគច្រើនសុទ្ធតែជាយុវវ័យដែលមានចំណូលចិត្តជាមួយនិងភាពទំនើបទាន់សម័យ។ ក្រុុមហ៊ុនបានបន្ថែមថា បន្ទាប់ពីកម្មវិធី Offline នេះ ក្រុមហ៊ុនមានជំនឿថា ស្មាតហ្វូន OPPO និងកាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងថែមទៀតពីសំណាក់អ្នកប្រើប្រាស់នៅក្នុងទីផ្សារប្រទេសកម្ពុជា៕