Panasonics​ បង្ហាញ​ជូន​នូវ​ម៉ាស៊ីន​ព្រី​ន​ធើ​ស៊េរី​ថ្មី​ទំនើប​បំផុត​ Panasonic​ KX-MB2120CX

​ដើម្បី​ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ការងារ​នៅ​ក្នុង​ការិយាល័យ​អោយ​កាន់តែ​មាន​ភាព​ងាយស្រួល​ រលូន​ និង​រហ័ស​ទាន់ចិត្ត​ព្រមទាំង​ផ្តល់​នូវ​ការ​សន្សំ​សំចៃ​ថវិការ​ និង​ពេលវេលា​សំរាប់​ក្រុមហ៊ុន​ឯកជន​ ក៏​ដូច​ជា​ស្ថាប័នរដ្ឋ​ ព្រមទាំង​អង្គការ​នានា​ ដែល​កំពុង​តែ​មាន​វត្ត​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​ ឥឡូវនេះ​ក្រុមហ៊ុន​ Panasonics​ បាន​បង្ហាញ​ជូន​នូវ​ម៉ាស៊ីន​ព្រី​ន​ធើ​ស៊េរី​ថ្មី​ទំនើប​បំផុត​ Panasonic​ KX-MB2120CX​។​

Panasonic​ KX-MB2120CX​ គឺជា​ម៉ាស៊ីន​ព្រី​ន​ធើ​ប្រភេទ​ឡាស៊ែរ​ស៊េរី​ថ្មី​ ដែល​រចនា​ឡើង​មាន​រូបរាង​ស្អាត​ រឹង​មាំ​ និង​មាន​សមត្ថភាព​ខ្ពស់​នៅ​ក្នុង​ការ​ប្រើប្រាស់​។​ វា​ត្រូវ​បាន​ក្រុមហ៊ុន​ធ្វើការ​ច្នៃប្រឌិត​ចេញ​មក​ ដើម្បី​បំពេញតម្រូវការ​ការងារ​របស់​អតិថិជន​គ្រប់​ស្រទាប់​ទាំងអស់​ ដោយនៅ​លើ​ម៉ាស៊ីន​ព្រី​ន​ធើ​ថ្មី​ គឺ​មានមុខ​ងារ​ព្រី​ន​ ហ្វូ​តូ​កូ​ពី​ ស្កែ​ន​ និង​ហ្វា​ក់ឯក​សារ​។​ ម៉ាស៊ីន​ព្រី​ន​ធើ​ស៊េរី​ថ្មី​នេះ​ អាច​ទ្រទ្រង់​ជាមួយ​និង​កំរិត​រូបភាព​ 600x600dpi​ និង​អាច​ធ្វើការ​ព្រី​ន​បាន​ចំនួន​  26​ សន្លឹក​ក្នុង​មួយ​នាទី​។​ ចំពោះ​មុខងារ​ហ្វូ​តូ​កូ​ពី​វិញ​ គឺ​វា​អាច​ហ្វូ​តូ​កូ​ពី​ឯកសារ​ពណ៌​ទំហំ​ A4​ បាន​ចំនួន​ 26​ សន្លឹក​នៅ​ក្នុង​មួយ​នាទី​។​

​រីឯ​មុខងារ​ស្ក៊ែ​ន​ គឺ​ត្រូវ​បាន​ក្រុមហ៊ុន​ Panasonic​ ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ថ្មី​ អាច​ទ្រទ្រង់​ជាមួយ​ទំហំ​ឯកសារ​រហូត​ដល់​ទៅ​ 600x1200dpi​ និង​អាច​ពង្រីក​បាន​ដល់​ទំហំ​ 19200x19200dpi​ ជា​ពិសេស​គឺ​អាច​ប្រើប្រាស់​ហ្វូ​ន​ និង​ ហ្វា​ក់បាន​យ៉ាង​រហ័ស​ និង​មាន​ប្រ​សិ​ទិ្ធ​ភាព​តាម​រយៈ​បច្ចេកវិទ្យា​ Super​ G3​។​ សំរាប់​ការ​ភ្ជាប់​វិញ​ គឺ​វា​មាន​រន្ធ​ Hi-Speed​ USB​ អាច​ភ្ជាប់​បាន​យ៉ាង​រហ័ស​ទាន់ចិត្ត​។​ Panasonic​ KX-MB2120CX​ អាច​ទ្រទ្រង់​ជាមួយ​ប្រតិបត្តិការ​ Microsoft​ Windows​ XP,​ Windows​ Vista,​ Windows​ 7,​ Windows​ 8,​ Windows​ 8.1,​ Mac​ OS​ X​ 10.5-10.9​ និង​ Linux®3​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

Q-Office​ គឺជា​ភ្នាក់ងារចែកចាយ​ស្របច្បាប់​ផលិតផល​ម៉ាក​ Panasonic​ ប្រចាំ​ប្រទេស​កម្ពុជា​។​ ព័ត​មាន​បន្ថែម​ លោក​អ្នក​អាច​ទំនាក់ទំនង​មក​ Q-Office​ ស្ថិត​នៅ​អាគារ​លេខ​ 146​ វិ​ថី​ព្រះ​សីហ​នុ​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ឬ​ទំនាក់ទំនង​តាម​រយៈ​លេខ​ទូរស័ព្ទ​ 023​ 99​ 66​ 38​។​

 

 

ព័ត៌មានពាណិជ្ជកម្ម