no-alternative title

ក្រុមហ៊ុន​ Panasonic​ បន្ថែម​ការ​ផ្គត់ផ្គង់​ឧបករណ៍​សុវត្ថិភាព​សំរាប់​គេហដ្ឋាន​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​

 

​ថ្មីៗ​នេះ​ ដោយសារ​តែ​មាន​វិនិយោគ​លើ​វិស័យ​សំណង់​កាន់តែ​ច្រើន​ បាន​រុញច្រាន​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​សន្ទុះ​រីក​ចំរើន​កាន់តែ​ខ្លាំង​ ដោយ​ក្នុង​នោះ​វិស័យ​សំណង់​បូ​រី​ ខុន​ដូរ​ អគារ​ពាណិជ្ជកម្ម​ ក៏​ដូច​ជា​គេហដ្ឋាន​   ផ្សេងៗ​ គឺ​ឃើញ​មាន​រីក​ដុះដាល​យ៉ាងច្រើន​ស្ទើរ​គ្រប់​ទី​ន្លែ​ង​ ដែល​កត្តា​នេះ​ហើយ​ ទើប​ធ្វើ​អោយ​មាន​តំរូវការ​ផ្នែក​សុវត្ថិភាព​ជា​ចាំបាច់​សម្រាប់​សំណង់​ និង​អចលនទ្រព្យ​ទាំងនោះ​។​ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

​ដោយសារ​មើលឃើញ​ពី​តំរូវការ​ដ៏​ចាំបាច់​នេះ​ ក្រុមហ៊ុន​ Panasonic​ បាន​នាំ​មក​បន្ថែម​នូវ​ការ​ផ្គត់ផ្គង់​ឧបករណ៍​សុវត្ថិភាព​សំរាប់​គេហដ្ឋាន​ ម៉ូ​ដែល​ថ្មី​ គឺ​ Panasonic​ VL-SW251BX​ វា​គឺជា​កាមេរ៉ា​ដ៏​ទំនើប​ ដែល​រចនា​ឡើង​សម្រាប់​ភ្ជាប់​នូវ​នឹង​របង​ ឬ​ទ្វា​ជាដើម​ ដើម្បី​ផ្តល់​ដំណឹង​ និង​ធ្វើការ​កត់ត្រា​រាល់​សកម្មភាព​ពេល​ដែល​មាន​អ្នក​ដែល​បាន​មក​គេហដ្ឋាន​របស់​លោក​អ្នក​ ជា​ពិសេស​ គឺ​វា​អាច​បង្ហាញ​រូបភាព​ និង​ជូនដំណឹង​ពេល​អាសន្ន​ដល់​ម្ចាស់​គេហដ្ឋាន​បាន​ទៀត​ផង​ បើ​ទោះបីជា​លោក​អ្នក​មិន​បាន​ស្នាក់​នៅ​ទី​ក៏​ដោយ​។​

 

Panasonic​ VL-SW251BX​ គឺជា​កាមេរ៉ា​ដ៏​ទំនើប​ ត្រូវ​បាន​ផលិត​ឡើង​សម្រាប់​បំពេញតម្រូវការ​របស់​អ្នក​ប្រើប្រាស់​ក្នុង​ការ​សម្គាល់ថា​តើ​ អ្នក​ណា​ដែល​មក​ផ្ទះ​របស់​អ្នក​មុន​នឹង​បើកទ្វា​ឲ្យ​ចូល​។​ Panasonic​ VL-SW251BX​ ត្រូវ​បាន​បំពាក់​មក​ជាមួយនឹង​បច្ចេកវិទ្យា​ Wireless​ ដែល​មាន​អេ​ក្រង់​សម្រាប់​បង្ហាញ​រូបភាព​យ៉ាង​ច្បាស់​ទំហំ​ 5.2​ អ៊ី​ង​ និង​មាន​កាមេរ៉ា​ដែល​មាន​សមត្ថភាព​អាច​ចាប់​យក​ ក៏​ដូច​ជា​រក្សា​ទុក​បាន​រហូត​ដល់​ទៅ​ 400​ រូបភាព​ នៅ​ក្នុង​អង្គ​ចង​ចាំ​របស់​កាមេរ៉ា​ដ៏​ទំនើប​មួយ​នេះ​។​ បន្ថែម​ពីលើ​នេះ​ វា​ក៏​មាន​បំពាក់​នូវ​មុខងារ​ Voice​ Changer​ សម្រាប់​បញ្ជាក់​ពី​     សម្លេង​ និង​ផ្តល់​ដំណឹង​សុវត្ថិភាព​បាន​ថែម​ទៀត​ផង​។​ អ្វី​ដែល​ពិសេស​នោះ​ គឺ​វា​អាច​ភ្ជាប់​ជាមួយនឹង​ឧបករណ៍​ Wireless​ បាន​ចំនួន​ 04​ ហើយនឹង​ប្រើប្រាស់​បាន​ទ្វា​ចំនួន​ 02​ ហើយ​ចំពោះ​ការ​តំឡើង​ គឺ​មាន​ភាព​ងាយស្រួល​បំផុត​។​ 

 

Q-Office​ គឺជា​ភ្នាក់ងារចែកចាយ​ស្របច្បាប់​ផលិតផល​ម៉ាក​ Panasonic​ ប្រចាំ​ប្រទេស​កម្ពុជា​។​ ព័ត​មាន​បន្ថែម​ លោក​អ្នក​អាច​ទំនាក់ទំនង​មក​ Q-Office​ ស្ថិត​នៅ​អាគារ​លេខ​ 146​ វិ​ថី​ព្រះ​សីហ​នុ​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ តាមរយះលេខទូរស័ព្ទ​​ 023 99 66 38។​ 



 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន