no-alternative title

Galaxy​ S6​ និង​ S6​ Edge​ បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពាសពេញ​ក្រុងភ្នំពេញ​ ជាមួយនឹង​ក្បួន​ដង្ហែ​កំពូល​ទូរស័ព្ទ​ដ៍​ធំ​

កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​ 19​ ខែ​ មេ​សា​ ឆ្នាំ​ 2015​ នេះ​ ខ​ណះ​ដែល​មនុស្ស​ម្នា​ជា​ច្រើន​ត្រឡប់​ពី​ស្រុក​កំណើត​ និង​ពី​កន្លែង​កម្សាន្ត​នានា​ចូល​ក្រុងភ្នំពេញ​ ក្រុមហ៊ុន​ Samsung​ បាន​ទាញ​យក​ចំណាប់អារម្មណ៍​មនុស្ស​រាប់​ពាន់​អ្នក​ជាមួយនឹង​ការ​ដង្ហែ​ក្បួន​ មាន​រយៈពេល​ 8​ ម៉ោង​កន្លះ​ ដើម្បី​ផ្តល់​ព័ត៌មាន​ដល់​អតិថិជន​ទាំងអស់​ឲ្យ​បាន​ស្គាល់​ពី​ Samsung​ Galaxy​ S6​ និង​ S6​ Edge​ ឲ្យ​កាន់តែ​ច្បាស់​ថែម​ទៀត​។​

​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ក្បួន​ដង្ហែ​នេះ​ខាងលើ​នេះ​ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​កាត់​មហា​វិធី​ធំៗ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ចេញដំណើរ​ពី​ផ្លូវ​គិរី​រម្យ​ឆ្ពោះទៅ​កាន់​ផ្សារ​ដេប៉ូ​ និង​បន្ត​ពី​ផ្សារ​ដេប៉ូ​ឆ្ពោះទៅ​ផ្សារ​ធំ​ថ្មី​ ហើយ​និង​ត្រលប់​មក​កាន់​ផ្លូវ​គិរី​រម្យ​ ដែល​ជា​គោលដៅ​ចុង​ក្រោយ​នៃ​ន​ដង្ហែ​។​

​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​ដំបូង​ដែល​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ Samsung​ ជាមួយ​ក្បួន​ដង្ហែ​របស់​ស្មា​ត​ហ្វូ​ន​យក្ស​នៃ​ Giant​ Galaxy​ S6​ Edge​ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​វេលា​ម៉ោង​ 10​ ព្រឹក​រហូត​ដល់​ម៉ោង​ 5:30​ល្ងាច​។​ ក្បួន​ដង្ហែ​នេះ​ដែរ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​ឆ្លើយ​តប​ទៅ​តម្រូវការ​របស់​អតិថិជន​ដែល​ចង់​ស្គាល់​ពី​អត្ថ​ប្រ​យោន៍​របស់​ Samsung​ Galaxy​ S6​ និង​ S6​ Edge​ អោយ​កាន់តែ​ច្បាស់​ ក៏​ដូច​ជា​បង្ហាញ​ឲ្យ​ប្រជាជន​នៅ​កម្ពុជា​យើង​បាន​ស្គាល់​ទូរស័ព្ទ​មួយ​ដែល​កំពុង​តែ​ភ្ញាក់ផ្អើល​ពាសពេញ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​។​ អតិថិជន​ជា​ច្រើន​បាន​ទទួល​នូវ​ក្រដាស​ចែក​ផ្សាយ​អំពី​អត្ថប្រយោជន៍​របស់​ Samsung​ Galaxy​ S6​ និង​ S6​ Edge​ ពី​អ្នកតំណាង​របស់​ក្រុមហ៊ុន​ Samsung​។​

​អតិថិជន​ជា​ច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងមូល​ គឺ​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ជាមួយនឹង​រូបរាង​ដ៏​ស្រស់​ស្អាត​របស់​ Samsung​ Galaxy​ S6​ Edge​ ដែល​មាន​លក្ខណៈ​ធំ​លើស​ពី​ធម្មតា​។​ ជាមួយនឹង​ការ​សាក​ថ្ម​ដែល​មាន​លឿន​ជាង​មុន​និង​ថ្ម​កាន់​បាន​យូរ​ជាង​មុន​។​ លើស​ពី​នេះ​ទៅ​ទៀត​ Samsung​ Galaxy​ S6​ និង​ Galaxy​ S6​ Edge​  បាន​ជ្រើសរើស​យក​កញ្ចក់​ Corning​ Gorilla​ មក​ផលិត​ជា​រូបរាង​ដ៏​អស្ចារ្យ​ឡើង​មក​។​ កញ្ចក់​ Corning​ Gorilla​ គឺជា​កញ្ចក់​ដែល​មាន​ភាព​ស្តែង​ និង​ធន់​នឹង​ការ​បែកបាក់​រួម​ទាំង​ការពារ​ភាព​ឆ្កូត​បាន​យ៉ាង​ល្អ​។​

Samsung​ Galaxy​ S6​ និង​ Galaxy​ S6​ Edge​ បាន​ធ្វើការ​ដាក់​សម្ពោធ​ដាក់​លក់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ច័ន្ទ​ទី​ 20​ ខែមេសា​ ឆ្នាំ​ 2015​ នេះ​។​ អតិថិជន​ទាំងអស់​អាច​រក​ទិញ​បាន​នៅ​គ្រប់​បណ្តា​ហាង​លក់​ទូរស័ព្ទ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ ។​ អតិថិជន​ជា​ច្រើន​ពាន់​នាក់​បាន​កុម្ម៉ង់​ទិញ​ទូរស័ព្ទ​នេះ​ទុកជា​មុន​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​សាម​សុង​រំពឹង​ទុក​ថា​ Samsung​ Galaxy​ S6​ និង​ Galaxy​ S6​ Edge​ នឹង​អាច​ចាប់​យក​ចំណែក​ទីផ្សារ​ ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន