នៅថ្ងៃច័ន្ទទី 20 ខែមេសា ឆ្នាំ 2015 ក្រុមហ៊ុន Samsung បានសម្ពោធផលិតផលថ្មីរបស់ខ្លួន ដែលទើបតែចេញលក់នៅលើទីផ្សារនៃប្រទេសកម្ពុជា នោះគឺ Samsung Galaxy S6 និង Galaxy S6 Edge នៅឯហាងលក់ទូរសព្ទ័ដៃ Samsung Brand Shop Apsara Parway ស្ថិតនៅមហវិថីម៉ៅសេងទុង ដែលមានរយៈពេល 1 ម៉ោង គឺចាប់ពីម៉ោង 9:30 ដល់ 10:30 ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជនដែលគាំទ្រផលិតផល Samsung សិស្សនិស្សិត អ្នកសារព័ត៌មាន ព្រមទាំងមន្ត្រីសំខាន់ៗរបស់ក្រុមហ៊ុន Samsung។
នៅក្នុងបរិយាកាសដែលពោរពេញ ទៅដោយការរចនាដ៏ស្រស់ត្រកាលនាព្រឹកនោះ បានរំលេចនូវភាពស្រស់ស្អាតរបស់ Samsung Galaxy S6 និង Galaxy S6 Edge ដែលបានទទួលការគាំទ្រពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើន។ ទន្ទឹមនឹងនោះ លោក ជា សុជាតិ នាយកផ្នែកទូរស័ព្ទដៃ Thai Samsung Electronics ប្រចាំកម្ពុជា-ឡាវ បានមានប្រសាសន៍ថា Samsung Galaxy S6 និង Galaxy S6 Edge នេះគឺជាបច្ចេក វិទ្យាឈានមុខគេបង្អស់ និងផលិតឡើងចេញរូបរាងដ៏ឥតខ្ចោះជាកំពូលស្មាតហ្វូនជំនាន់ថ្មីជាមួយនឹងវត្ថុធាតុដើមល្អបំផុតគ្មានគូប្រៀប។
បងប្រុស ស៊ឹម វិសុទ្ធ ម្ចាស់ហាងលក់ម៉ូតូ គឹមចាន់ដារ៉ា ជាអ្នកចូលរួមក្នុងកម្មវិធីសម្ពោធ និងជាអ្នកឈ្នះការបញ្ចុះតម្លៃ 50 ភាគរយ បានឲ្យដឹងថា «ខ្ញុំឃើញ កញ្ញា ឱក សុគន្ធកញ្ញា បង្ហោះនៅលើបណ្តាញសង្គម ហ្វេកប៊ុក ពីកម្មវិធីថ្ងៃនេះ ហើយខ្ញុំមានចំណាប់អារម្មណ៍ក៏មកចូលរួមក្រែងលោមានឱកាស មិននឹកស្មានថាឥឡូវខ្ញុំបានឈ្នះអញ្ចឹងសោះ! ខ្ញុំរំភើបមែនទែន ហើយជាមួយការបញ្ចុះតម្លៃរហូតដល់ 50% នេះ ខ្ញុំសម្រេចចិត្តទិញ Samsung Galaxy S6 edge មួយគ្រឿងប្រើនឹងគេហើយ។ កញ្ញា ហេង ធារី ជាអ្នកឈ្នះង្វាន់ជាដុំថ្មសាកសាគួរក្រៅ Samsung Battery Pack 8,400mAh បានបន្ថែមទាំងសប្បាយរីករាយដែរថា នាងខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុន សាមសុង ដែលតែងតែរៀបចំកម្មវិធីបែបនេះឡើងជាមួយការផ្តល់ជូនពិសេសសដល់អ្នកចូលរួម ហើយក៏សូមសំណូមពរឲ្យក្រុមហ៊ុន សាមសុង បើសិនជាអាច មេត្តាផ្តល់រង្វាន់បែបនេះឲ្យបានច្រើនបន្តទៀតនៅកម្មវិធីក្រោយ»។
គួរបញ្ជាក់ថា នៅក្នុងពិធីជួបជុំ និងសម្ពោធជាផ្លូវការនេះ មានការផ្តល់សំណាងជាច្រើនដល់អ្នកចូលរួមទាំងអស់ផងដែរ ។ អ្នកឈ្នះរង្វាន់ទូរស័ព្ទ Samsung Galaxy S6 បានទៅលើលោក សេង សុខហេង ជាមន្ត្រីសារព័ត៌មានពីស្ថានីយ៍ទូរទស្សជាតិកម្ពុជា។ អ្នកឈ្នះការបញ្ចុះតម្លៃ 50% បានទៅលើលោក ស៊ឹម វិសុទ្ធ ។ អ្នកឈ្នះរង្វាន់ 50 ដុល្លារជាទឹកប្រាក់សុទ្ធពីការចូលរួម ដែលផ្តល់ជូនក្នុងរយៈពេល 60 នាទី ចំនួន 4 រង្វាន់ និងរង្វាន់ជាដុំថ្មសាកសាគួរក្រៅ Samsung Battery Pack 8,400mAh រហូតដល់ 5 រង្វាន់ ។