កាលពីម្សិលមិញនេះ ក្រុមហ៊ុន Samsung បានរៀបចំកម្មវិធីដង្ហែក្បួនកំពូលទូរស័ព្ទស្មាតហ្វូន Galaxy S6 និង S6 Edge តាមរថយន្ត ដែលអមមកជាមួយនូវទូរស័ព្ទដ៍ធំ និងមានពិធីករ ពិធីការនី ព្រមទាំងតារាបង្ហាញម៉ូតល្បីៗជាច្រើនរូប។ ក្បួនដង្ហែនេះខាងលើនេះ គឺត្រូវបានធ្វើឡើងកាត់មហាវិធីធំៗមួយចំនួនក្នុងរាជធានីភ្នំពេញ ដែលចេញដំណើរពីផ្លូវគិរីរម្យឆ្ពោះទៅកាន់ផ្សារដេប៉ូ និងបន្តពីផ្សារដេប៉ូឆ្ពោះទៅផ្សារធំថ្មី ហើយនិងត្រលប់មកកាន់ផ្លូវគិរីរម្យ ដែលជាគោលដៅចុងក្រោយ។