LG AKA ជាទូរស័ព្ទដៃស្មាតហ្វូនស៊េរីថ្មី ដែលមានភ្នែកដំបូងបំផុតនៅលើពិភពលោក ហើយក៏ជាទូរស័ព្ទដៃដែលអាចបង្ហាញព អារម្មណ៍បានថែមទៀតផង។ ស្មាតហ្វូនថ្មីនេះ មានអេក្រង់ទំហំ 5.0 អ៊ីង ដែលមានពន្លឺយ៉ាងច្បាស់បំផុតកំរិត HD និងពណ៌ធម្មជាតិ បប្រភេទ IPS ។
LG AKA ត្រូវបានប្រើប្រាស់ដោយប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat ដែលមាន CPU 1.2GHz ចំនួន 4 គ្រាប់(Quad Core) ជាមួយនឹង RAM 1.5GB ព្រមទាំងមានកាម៉េរា 8MP អាចផ្ទុកទិន្នន័យបាន 16GB ដែលអាចថែម Memory Micro SD Card ជាពិសេសនោះ គឺអាចភ្ជាប់ទំនាក់ទំនងដោយប្រព័ន្ធ LTE នឹងមានថាមពលថ្ម 2,610mAh ។ LG AKA មានកាម៉េរាដែលមានបំពាក់ដោយ Laser-Sssisted Focus នឹងមានប៉ូតុងដំឡើង និងបន្ថយសំឡេង ព្រមទាំងប៉ូតុងបិទបើកនៅខាងក្រោយដែលដូចនឹង ស៊េរីទូរស័ព្ទដៃ G ស៊េរី។ ដោយមានការបំពាក់ជាមួយនឹងកាម៉េរាមុខ 2MP ដែលអាចថតរូប Selfies បញ្ជារដោយសំឡេង។
LG AKA មានការរចនាឡើងជាបួនប្រភេទដោយមានពណ៌ និងភាពទាក់ទាញខុសគ្នាៗ ថែមទាំងមានបុគ្គលិកលក្ខណៈ និងឈ្មោះដ៏ពិសេសប្រចាំពណ៌នីមួយៗ។ អេកហ្គី(Eggy) មានពណ៌លឿង បង្ហាញពីចរិកលក្ខណះដ៏សម្បូស្នេហ៍ និងចូលចិត្តធ្វើអោយគេចាប់អារម្មណ៍។ វ៉ូគី(Wooky) មានពណ៌ស ដែលមានចរិកលក្ខណះឆាប់ខឹង។ យ៉ូយ៉ូ (YoYo) មានពណ៌ផ្កាឈូក ដែលមានចរិកលក្ខណះចូលចិត្តញុំា និងតែងតែគិតថាអ្វីឆ្ងាញ់ជានិច្ច។ ស៊ូល(Soul) មានពណ៌ខ្មៅ ដែលមានចរិកលក្ខណះស្រលាញ់តន្ត្រី និងពោរពេញដោយភាពអណ្តែតអណ្តូង។ LG AKA អាចធ្វើជាមិត្តដ៏ជិតស្និតបំផុតរបស់លោកអ្នក។ សូមបញ្ជាក់ផងដែរថា LG AKA បានចូលមកដល់ព្រះរាជាណាចក្រកម្ពុជាយើងហើយ ព្រមទាំងមានតម្លៃជាង 300 ដុល្លារតែប៉ុណ្ណោះ។