no-alternative title

Samsung​ ពង្រឹង​ជំនាញ​បច្ចេកទេស​ដល់​គ្រូ​មហាវិទ្យាល័យ​ អេ​ឡិច​ត្រូ​និក​ និង​មេកា​និក​ នៃ​វិទ្យាស្ថាន​ជាតិ​ ពហុបច្ចេកទេស​ កម្ពុជា​

​កាលពី​ថ្ងៃ​ទី​ 4​ ដល់​ថ្ងៃ​ទី​ 8​ ខែឧសភា​ ឆ្នាំ​ 2015​ ក្រុមហ៊ុន​ Samsung​ បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ វិជ្ជាជីវៈ​ លើក​ទី​ 2​ ផ្នែក​ មេកា​និក​ និង​ អេ​ឡិច​ត្រូ​និ​ច​ដល់​សាស្ត្រ​ចា​រ្យ​ មហាវិទ្យាល័យ​ អេ​ឡិច​ត្រូ​និក​ និង​ មេកា​និក​ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា​ (NPIC)​ ដើម្បី​ពង្រឹង​ធនធានមនុស្ស​ក្នុង​វិស័យ​បច្ចេកវិទ្យា​ នៅ​កម្ពុជា​។​

​លោក​ ហ្គី​ហាន់​ លី​ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ Samsung​ Electronics​ ប្រចាំ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ យើង​ប្តេជ្ញា​គាំទ្រ​វិស័យ​បច្ចេកវិទ្យា​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​បណ្តុះបណ្តាល​ សមត្ថភាព​ដល់​អ្នកមាន​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​។​ ឆ្នាំ​នេះ​យើង​បាន​ ធ្វើការ​វិនិយោគ​ធនធាន​បន្ថែម​ ទៀត​ដើម្បី​អាច​ទទួល​សិក្ខាកាម​ចូលរួម​កាន់តែ​ច្រើន​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​សាស្ត្រាចារ្យ​ទាំងអស់​ ដែល​បាន​ទទួល​ការ​បណ្តុះបណ្តាល​ចំនួន​ 4​ ថ្ងៃនេះ​ ត្រៀម​នឹង​បង្ហាត់បង្ហាញ​បន្ត​ទៅ​ដល់​សិស្ស​និស្សិត​ចំនួន​ 60​ នាក់​ទៀត​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​នៃ​កម្ពុជា​ សម្រាប់​វគ្គ​សិក្សា​ Samsung​ Tech​ Institute​ ជំនាន់​ទី​ 2​ ក្នុង​ឆ្នាំ​ 2015​ នេះ​។​ សិក្ខាកាម​ទាំងអស់​បាន​ទទួល​ ការ​បណ្តុះបណ្តាល​ ទៅ​លើ​ផលិតផល​ សាម​សុង​ ដែល​មាន​ដូច​ជា​ ទូរទស្សន៍​ ម៉ាស៊ីនត្រជាក់​ ទូរ​ទឹកកក​ ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​ និង​ទូរស័ព្ទ​ដៃ​ ។​ វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​ផ្តោត​ទៅ​លើ​ការ​ផ្គុំ​ ការ​ជួសជុល​ និង​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ ។​  

​លោក​សាស្ត្រ​ចា​រ្យ​ ស្រី​ ភារ​ម្យ​  ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​មាន​ប្រសាសន៍​ថា​ ខ្ញុំបាទ​សូម​ថ្លែង​អំណរ​អរគុណ​ចំពោះ​ក្រុមហ៊ុន​ Samsung​ ដែល​បាន​បើក​វគ្គ​បណ្តុះបណ្តាល​ជា​លើក​ទី​ 2​ នេះ​ ដែល​បាន​អនុញាត​ឲ្យ​ពួក​ខ្ញុំ​ អាច​អនុវត្ត​ទ្រឹស្តី​ ដែល​រៀន​ រួច​ជាមួយ​ផលិតផល​ទំនើបៗ​របស់​សាម​សុង​។​ 

​វគ្គ​បណ្តុះបណ្តាល​ Samsung​ Tech​ Institute​ ជំនាន់​ទី​ 1​ ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​ ចុងឆ្នាំ​ 2014​ ដែល​កាលនោះ​ ក្រុមហ៊ុន​ Samsung​ បាន​បណ្តុះបណ្តាល​ សិស្ស​ចំនួន​ត្រឹមតែ​ 50​ នាក់​ដោយ​ផ្តោត​ទៅ​លើ​បច្ចេកវិទ្យា​ទូរស័ព្ទ​ដៃ​ប៉ុណ្ណោះ​។​ ដោយសារ​តែ​ផលិតផល​ អេ​ឡិច​ត្រូ​និ​ច​មាន​កាន់តែ​ច្រើន​នៅ​លើ​ទីផ្សារ​កម្ពុជា​ ក្រុមហ៊ុន​ Samsung​ បាន​សម្រេច​រៀបចំ​ កម្មវិធី​សិក្សា​ឲ្យ​កាន់តែ​ទូលំទូលាយ​ជាង​មុន​ដោយ​ដាក់​បញ្ចូល​នូវ​ មេរៀន​អំពី​ផលិតផល​ អេ​ឡិច​ត្រូ​និ​ច​ជា​ច្រើន​ទៀត​ឲ្យ​សិក្ខាកាម​បាន​សិក្សា​យល់​ដឹង​ និង​ ដើម្បី​បំពេញតម្រូវការ​ របស់​អតិថិជន​នៅ​ក្នុង​ទីផ្សារ​ការងារ​នៅ​កម្ពុជា​។​ 

​លោក​ ហ្គី​ហាន់​ លី​ នាយក​គ្រប់គ្រង​ ក្រុមហ៊ុន​ Samsung​ Electronics​ ប្រចាំ​នៅ​កម្ពុជា​ បាន​មាន​ ប្រសាសន៍​ថា​ ផលិតផល​ អេ​ឡិច​ត្រូ​និ​ច​របស់​ Samsung​ ត្រូវ​បាន​ប្រើប្រាស់​នៅ​ជុំវិញ​ ពិភពលោក​។​ ដូច្នេះ​សិក្ខាកាម​ ទាំងអស់​អាច​ប្រើប្រាស់​ចំណេះដឹង​ និង​ ជំនាញ​ដែល​ បាន​មក​ពី​វគ្គ​បណ្តុះបណ្តាល​នេះ​ សម្រាប់​ប្រើប្រាស់​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ប្រទេស​ ដទៃ​ទៀត​ផង​ដែរ​។​”

​ប្អូនប្រុស​ ណេ​ង​ បូ​រ៉ា​ វ័យ​ 21​ ឆ្នាំ​ ដែល​គាត់​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​កាលពី​ឆ្នាំ​ 2014​ បាន​ទទួល​ការងារ​ជា​បុគ្គលិក​ជំនាញ​នៅ​ Samsung​ Service​ Center​  សាខា​ រាជធានី​ភ្នំពេញ​ បាន​មាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​បញ្ចប់​ការ​ចុះ​កម្មសិក្សា​នៅ​ Samsung​ Service​ Center​ រយៈពេល​ 3​ ខែ​រួច​មក​ ខ្ញុំ​បាន​យល់​ដឹង​ពី​ផលិតផល​ អេ​ឡិច​ត្រូ​និ​ច​ដែល​ទើបនឹង​ចេញ​ថ្មីៗ​របស់​ Samsung​ ក៏​ដូច​ជា​ បាន​យកចំណេះ​វិជ្ជា​ដែល​ ខ្ញុំ​បាន​រៀន​មក​ធ្វើការ​អនុវត្ត​ផង​ដែរ​។​ នេះ​គឺជា​ឱកាស​ដ៏​កម្រ​មាន​មួយ​សម្រាប់​សិស្ស​ដូច​ជា​ យើង​ទាំងអស់​គ្នា​ ព្រោះ​យើង​អាច​ទាក់ទង​ជាមួយ​អ្នកជំនាញ​និង​ យល់​ដឹង​ពី​បញ្ហា​ផ្សេងៗ​ របស់​អតិថិជន​។​ បច្ចុប្បន្ន​ខ្ញុំ​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ ជ្រើសរើស​ឲ្យ​បម្រើ​ការងារ​នៅ​ទី​នេះ​តែ​ម្តង​”​។​

​ក្រៅពី​ទទួល​បាន​នូវ​ចំណេះដឹង​សម្រាប់​អភិវឌ្ឍន៍​នូវ​សមត្ថភាព​របស់​ខ្លួន​ គ្រប់​សិស្ស​ទាំង​ អស់​ដែល​បាន​សិក្សា​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​ ក៏​បាន​ទទួល​នូវ​សំភារៈ​សម្រាប់​សិក្សា​ ហើយ​ និង​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ ពី​ Samsung​ ដើម្បី​ជួយ​សំរួល​ដល់​ការ​សិក្សា​របស់​ពួក​គាត់​ រហូត​ដល់​ចប់​វគ្គ​បណ្តុះបណ្តាល​ និង​សិស្ស​ឆ្នើម​ក៏​ទទួល​បាន​ឱកាស​ការងារ​ពី​ក្រុមហ៊ុន​ សាម​សុង​ ផង​ដែរ​៕​ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន