រាល់ការជាវស្មាតហ្វូន Huawei ប្រភេទ 4G ដូចជា Huawei G7, Honor 6, Honor 6 Plus, Mate 7 Silver, Mate 7 Gold, P7, Honor 4x និង Huawei X2 ឬសូម្បីតែ P8 ដែលនឹងចេញលក់ក្នុងពេលឆាប់ៗនេះ ចាប់ពីថ្ងៃនេះតទៅ អតិថិជននឹងទទួល បាន អ៊ីនធើណេត 48,000 មេកាបៃក្នុងមួយឆ្នាំ ដោយឥតគិតថ្លៃ (4,000 មេកាបៃក្នុងមួយខែ) ហៅទូរស័ព្ទចេញ និងផ្ញើសារឥត គិតថ្លៃពេញមួយឆ្នាំ (10 ដុល្លារក្នុងមួយខែ) សម្រាប់ប្រព័ន្ធ Smart និងទឹកប្រាក់ប្រើប្រាស់ក្រៅប្រព័ន្ធ 5 ដុល្លារ សម្រាប់ខែទីមួយ ប៉ុណ្ណោះ ព្រមទាំងទទួលបានស៊ីមកាតលេខពិសេសដោយឥត គិតថ្លៃទៀតផង។ លើសពីនេះ ការថែមកាដូពិសេសៗក៍នៅតែ បន្ត ដូចជា ស្រោមទូរសព្ទ័ អង្គចងចាំ ឬម៉េមរូកីតា SD កាតាបស្ពាយ ឬឧបករណ៍បំពងសំឡេងឥតខ្សែ។
បើយោងតាម លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ បានឲ្យដឹងថា ការប្រូម៉ូស្សិនដ៏អស្ចារ្យនេះ នឹងអនុញ្ញាតឱ្យអតិថិជន ទទួលបានអត្ថប្រយោជន៍យ៉ាង សម្បូរបែបពីបច្ចេកវិទ្យាអ៊ីនធើណីតល្បឿន 4G និងគុណសម្បត្តិពិសេសរបស់ ស្មាតហ្វូនកម្រិតកំពូលរបស់ Huawei ។ លោកបានបន្ថែមថា៖ «ការផ្តល់ជូននេះនឹងធ្វើឲ្យការប្រើប្រាស់អ៊ីនធើណេតដោយប្រព័ន្ធ4G ឈានដល់កម្រិតថ្មីមួយទៀត ហើយ អតិថិជនរបស់យើងនឹងអាចរីករាយជាមួយការតភ្ជាប់អ៊ីនធើណេត ឆែកព័ត៌មានលើ វេបសាយ មើល ទស្សនា ដោនឡូនវីដេអូ YouTube ឆែក Facebook និងបណ្តាញ សង្គមផ្សេងៗដូចជា Line, Viber, Instagram, WeChat, Skype ដោយដំណើរ ការអ៊ីនធើណេតកាន់តែលឿននិងរីករាយជាមួយអត្ថប្រយោជន៍ទាំងច្រើន សម្បើមនេះ ទទួលបានពីក្រុមហ៊ុន Huawei តែមួយគត់ប៉ុណ្ណោះ ។»
លោក សុវណ្ណ ជាបុគ្គលិករបស់គេហទំព័រមួយបានសម្តែងនូវអារម្មណ៍រំភើបជ្រួល ច្រាល់យ៉ាងខ្លាំងពីប្រូម៉ូស្សិនពិសេសនេះ។ លោកបាននិយាយ ថា៖ «ខ្ញុំមិនធ្លាប់រំភើបនឹងការប្រូម៉ូស្សិនបែបនេះកន្លងមកនោះទេក្នុងមួយជីវិតរបស់ខ្ញុំ តែពេលខ្ញុំប្រើ Huawei G7 ស៊ីមពីរ ។ ខ្ញុំបានណែនាំពីការប្រូម៉ូស្សិននេះដល់ មិត្តភក្តិ ក្រុមការងារ និងបងប្អូនរបស់ខ្ញុំ និងប្រាប់ឲ្យពួកគេទិញស្មាតហ្វូន Huawei ផងដែរ។»
អ្នកនាង ហេង សុចិន្តា និស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ និងកញ្ញា សុមនា ស៊ីថន ជាបុគ្គលិកក្រុមហ៊ុនឯកជន ក៏បាន ចែករំលែកក្តីរំភើបដ៏រីករាយដូចគ្នានេះ ដោយបានលើកឡើងថា៖ «យើងស្ទើរតែមិនជឿទាល់តែសោះថា យើងអាចរីករាយ ជាមួយ នឹងការប្រើប្រាស់អ៊ីនធើណេត ការហៅទូរស័ព្ទចេញ និងផ្ញើសារពេញមួយឆ្នាំដោយឥតគិតថ្លៃ ដោយប្រៀបធៀប អត្ថប្រយោជន៍ ដែលទទួលបានមកវិញប្រមាណជិត 220 ដុល្លារ សំរាប់រយៈពេលពេញ 1ឆ្នាំ។
ដើម្បីដំណើរការស៊ីមកាតដោយគ្រាន់តែចុច *1010# រួចចុចបញ្ជូនលើទូរសព្ទ័ដែលមានបណ្ណ័ធានាជាផ្លូវការ។ អតិថិជនក៏ត្រូវ តែបញ្ចូលកាតចាប់ពីតម្លៃ 2ដុល្លារឡើងទៅជារៀងរាល់ខែប៉ុណ្ណោះចាប់ពីខែទី 2។