no-alternative title

ក្រុមហ៊ុន​ Sony​ សហការ​ជាមួយ​ ICE​ Electronics​ បង្ហាញ​ម៉ាស៊ីន​បញ្ចាំង​រូបភាព​ និង​កាមេរ៉ា​ម៉ូ​ដែល​ថ្មី​

​កាលពី​ថ្ងៃ​ទី​ 23​ មេ​សា​ 2015​ ក្រុមហ៊ុន​សូ​នី​ បាន​ដាក់​ចេញ​នូវ​ផលិតផល​ស្រ​ឡាយ​ថ្មី​ចំនួន​៣​បន្ថែម​ទៀត​ របស់​ខ្លួន​ នៅ​កម្ពុជា​ ដែល​រួម​មាន​៖​ ម៉ាស៊ីន​បញ្ចាំង​ឡា​ហ្ស៊ែ​ 3LCD​ VPL-FHZ700L​ ដែល​ផ្តល់​ពន្លឺ​ច្បាស់​ ជាងគេ​លើ​លោក​ ដែល​ជា​ម៉ាស៊ីន​បញ្ចាំង​ ដ៏​មាន​សក្តានុពល​ ដើម្បី​សម្រួល​នូវ​តម្រូវការ​ការ​អនុវត្ត​ការងារ​ ស្ទើរតែ​ទាំងស្រុង​។​ The​ PCS-XC1​ ជា​ប្រព័ន្ធ​រៀបចំ​ស​ន្និ​សិ​ទវី​ដេ​អូ​ ដែល​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ អាច​អោយ​រាល់​កិច្ចប្រជុំ​អាច​ដំណើរការ​ទៅ​បាន​ គ្រប់​ទីកន្លែង​ជាមួយនឹង​លទ្ធភាព​ប្រើប្រាស់​ដោយ​មិនបាច់​ ប្រើ​ខ្សែ​ និង​ឧបករណ៍​ដែល​អាច​ប្រើប្រាស់​ដើម្បី​គោលដៅ​ច្រើន​ ក្នុង​ពេល​ជាមួយ​គ្នា​។​ ជា​ចុង​ក្រោយ​ The​ full​ HD​ IP​ Remote​ Camera​ SRG-300SE​ ដែល​អាច​ថតរូប​full​ HD​ ជាមួយនឹង​សម្លេង​ដ៏​មានគុណ​ភាព​ លឺ​ច្បាស់​ល្អ​ ពី​ជ្រុង​ម្ខាង​ អាច​ប្រតិបត្តិការ​បាន​ច្រើន​ជាង​អ្វី​ដែល​ម៉ាស៊ីនថតរូប​ធម្មតា​អាច​ធ្វើ​បាន​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​រូបភាព​ដ៏​អស្ចារ្យ​ ពី​ម៉ាស៊ីន​បញ្ចាំង​ឡា​ហ្ស៊ែ​ 3LCD

​ម៉ាស៊ីន​បញ្ចាំង​ឡា​ហ្ស៊ែ​ 3LCD​ ថ្មី​ VPL-FHZ700L​ ជាមួយនឹង​ WUXGA​ 7000​ lumens​ គឺ​ត្រូវ​បាន​រចនា​ ដើម្បី​ផ្តល់​ជូន​នូវ​ពន្លឺ​ភ្លឺ​ច្បាស់​ល្អ​ រស់​រវើក​ និង​ពណ៌​ធម្មជាតិ​ ទោះបីជា​មាន​ពន្លឺ​ភ្លឺ​ខ្លាំង​ និង​ពន្លឺ​មាន​ពណ៌​ខ្លាំង​ ក៏​ដោយ​។​ វា​ត្រូវ​បាន​បំពេញ​ដោយ​លទ្ធភាព​ក្នុង​ការ​បិទ​បើក​ ភ្លាមៗ​ និង​ទម្រង់​កំណត់​ពន្លឺ​ ក្នុង​ការ​ប្រើប្រាស់​ រយៈពេល​វែង​។​ ខុស​ពី​ម៉ាស៊ីន​បញ្ចាំង​ពន្លឺ​ដោយ​អំ​ពូ​ល​ VPL-FHZ700L​ផ្តល់​ជូន​នូវ​តំហែទាំ​ ចំពោះ​ការ​ ប្រើប្រាស់​រហូត​ដល់​ជាង​ 20000​ ម៉ោង​ និង​ប្រតិបត្តិការ​ផ្លាស់​ប្តូរ​ដោយ​សេរី​។​  ជាមួយនឹង​គែម​ដែល​អាច​ បត់បែន​បាន​ដោយ​សេរី​ និង​ការ​រចនា​គែម​ វា​អាច​នាំ​អោយ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​តម្លើង​ ដែល​អាច​ អោយ​ម៉ាស៊ីន​បញ្ចាំង​ដាក់​នៅ​ជ្រុង​ខាង​ណា​ក៏​បាន​ ឬ​ការ​បញ្ចាំង​រូបភាព​ពី​កន្លែង​ច្រើន​ផ្សេង​ពី​គ្នា​ ដើម្បី​បង្កើត​ នូវ​រូបភាព​ធំ​តែ​មួយ​ ដោយ​គ្មាន​ស្នាម​ត​ភ្ជាប់​ក៏​បាន​។​ នេះ​គឺជា​ឧបករណ៍​ដ៏​វិសេស​ សម្រាប់​វិស័យ​ពាណិជ្ជកម្ម​ ផ្សេងៗ​គ្នា​ដូច​ជា​ អប់រំ​ អង្គការ​ និង​សារមន្ទីរ​។​

​សម្លេង​លឺ​ច្បាស់​ល្អ​ដូច​គ្រី​ស្តា​ល់​ និង​រូបភាព​ដ៏​ស្រទន់​ ជាមួយនឹង​ PCS-XC1

The​ PCS-XC1​ ផ្តល់​ជូន​នូវ​រូបភាព​យ៉ាង​ច្បាស់​60fps​ ក្នុង​កម្រិត​720p​ និង​60p​ ក្នុង​កម្រិត​1080p​ Full​ HD​ ជាមួយនឹង​ការ​ធ្វើ​អោយ​ កាន់តែ​ប្រសើរ​នូវ​software​នៅ​ហ្នឹង​កន្លែង​។​ ជាមួយនឹង​ ExmorTM​ CMOS​ sensor​ និង​ View-DR​ technology​ ដែល​ទទួលខុសត្រូវ​លើ​ការ​ផ្តល់​រូបភាព​ច្បាស់​ល្អ​ ទោះបីជា​ស្ថិត​ក្នុង​បរិយាកាស​ ដែល​គ្មាន​ពន្លឺ​អំណោយផល​ក៏​ដោយ​ ការ​ផ្លាស់​ប្តូរ​ពន្លឺ​របស់​វា​គឺ​ ដើម្បី​ផ្តល់​នូវ​ស្រមោល​ និង​បន្ថយ​ពន្លឺ​ នៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​។​ ជាង​នេះ​ទៅ​ទៀត​ ដើម្បី​ផ្តល់​នូវ​បទ​ពិសោធន៍​ស​ន្និ​សិ​ទវី​ដេ​អូ​ សម្រាប់​ អ្នក​ប្រើប្រាស់​ទាំងអស់​ The​ PCS-XC1​ ក៏​ត្រូវ​បាន​បំពាក់​ផង​ដែរ​ជាមួយនឹង​ បច្ចេកវិទ្យា​ធ្វើ​អោយ​ប្រសើរ​នូវ​ សម្លេង​ ដែល​អាច​ផ្តល់​ជូន​នូវ​សម្លេង​ច្បាស់​ល្អ​ ទាំង​ពី​ទី​ជិត​ និង​ទី​ឆ្ងាយ​ពី​មេក្រូ​។​ ទាំងនេះ​គឺ​ត្រូវ​បាន​រចនា​ ដើម្បី​សម្រួល​ដល់​អ្នក​ប្រើប្រាស់​ទាំងអស់​ នៅ​តាម​បន្ទប់​ប្រជុំ​តូចៗ​ សាល​ប្រជុំ​ និង​ពាណិជ្ជកម្ម​គ្រប់​ទំហំ​។​

​ការ​ខិត​ទៅ​រក​លោក​អ្នក​ជាមួយនឹង​ SRG-300SE

The​ SRG-300SE​ ក៏​ត្រូវ​បាន​បំពាក់​ផង​ដែរ​ជាមួយនឹង​high-speed​ ExmorTM​ CMOS​ sensor​ របស់​ក្រុមហ៊ុន​ សូ​នី​ ដែល​អាច​ធ្វើ​អោយ​ ម៉ាស៊ីន​ថត​អាច​កំណត់​ពី​តំបន់​ភ្លឺ​ និង​ងងឹត​ ព្រមទាំង​ផ្លាស់​ប្តូរ​ពន្លឺ​ ដើម្បី​បង្កើត​ បាន​រូបភាព​ច្បាស់​ល្អ​ក៏​ដូច​ជា​ពង្រឹងសមត្ថភាព​ ក្នុង​ការ​កាត់​បន្ថយ​សម្លេង​រំខាន​ និង​កាត់​បន្ថយ​ទម្រង់​ ដែល​ព្រិល​។​ ទីតាំង​ Pan​ Tilt​ Zoom​ (PTZ)​  ដែល​អាច​ត្រូវ​បាន​ផ្លាស់​ប្តូ​រលើ​ម៉ាស៊ីន​ថត​ ដោយ​ free​ plug-in​ viewer​ និង​ActiveX​ viewer​នៅ​លើ​កុំព្យូទ័រ​ និង​ឧបករណ៍​ចល័ត​ផ្សេង​ទៀត​ ផ្តល់​នូវ​ការ​គ្រប់គ្រង​យ៉ាង​ ពេញទី​ដល់​អ្នក​ប្រតិបត្តិការ​ ដើម្បី​ផ្លាស់​ប្តូរ​នូវ​ម៉ាស៊ីន​ថត​ពី​គ្រប់​ទិស​ទី​តាម​រយៈ​បណ្តាញ​។​ វា​ក៏​អាច​ប្រើ​ ជាមួយ​ ទាំង​3.5φ​ mini​ plug-in-powers​ input​ for​ MIC-level​ និង​ RCA​ audio​ input​ for​ LINE-level​ និង​ការ​បន្ថែម​ Auto​ Gain​ Control​ និង​Equalizer​ សម្រាប់​កាត់​បន្ថយ​សម្លេង​រំខាន​ និង​ជម្រុញ​អោយ​មាន​ សម្លេង​កាន់តែ​ច្បាស់​។​ វា​អាច​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ស​ន្និ​សិ​ទ​ជា​វី​ដេ​អូ​ ការ​សង្កេត​មើល​ នៅ​ក្នុង​សាល​ប្រជុំ​ និង​សហ​សាលតន្ត្រី​។​ ផលិតផល​ Sony​ ថ្មី​ទាំង​៣​នេះ​ នឹង​អាច​រក​ទិញ​បាន​ចាប់​ខែមេសា​ 2015​ នេះ​តទៅ​ហើយ​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន