no-alternative title

LG​ Electronics​ និង​ G​ Gear​ សហកា​គ្នា​បង្កើត​ឲ្យ​មានកម្ម​វិធី​ប្រកួតប្រជែង​ក្នុង​ការ​រចនា​លើ​ទូរ​សព្ទ​ដៃ​ LG​ AKA​

​កាលពី​ថ្ងៃ​ទី​ 24​ ខែ​ មេ​សា​ ឆ្នាំ​ 2015​ នេះ​ ក្រុមហ៊ុន​ LG​ Electronics​ និង​ ក្រុមហ៊ុន​ G​ Gear​ បាន​បង្កើត​ឲ្យ​មានកម្ម​វិធី​ប្រកួតប្រជែង​ក្នុង​ការ​រចនា​លើ​ទូរ​សព្ទ​ដៃ​LG​ AKA​ ដែល​កម្មវិធី​ប្រកួត​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​សកល​វិទ្យាល័យ​ Limkokwing​ ។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​នេះ​ជា​ការ​ប្រកួតប្រជែង​ចុង​ក្រោយ​បំផុត​ដែល​មាន​បេក្ខភាព​ ជ័យ​លាភ​ចំនួន​ 15​ រួប​ ដែល​ត្រូវ​បាន​ជ្រើសរើស​ចេញពី​ស្នាដៃ​ក្នុង​ design​ លើ​ទូរស័ព្ទ​ដៃ​LG​ AKA​ ជា​ច្រើន​ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​នេះ​តាំងពី​ជុំ​ទី​១​មក​ម៉េះ្ល​។​ បេក្ខភាព​ជ័យ​លា​ភី​ទាំង​ 15​ រូប​នេះ​ មក​ពី​សកល​វិទ្យាល័យ​ និង​សាលា​អន្តរជាតិ​ដ៏​ល្បីល្បាញ​ ព្រមទាំង​មាន​សិស្ស​ និង​និ​សិ​ត្ស​ដែល​ពោ​ពេញ​ដោយ​គុណភាព​ និង​មានគំនិត​ឆ្លាត​វៃ​ ព្រមទាំង​ច្នៃប្រឌិត​ខ្ពស់​ដូច​ជា​ សកល​វិទ្យាល័យ​ Limkokwing,​ វិទ្យាស្ថាន​ និង​សាលារៀន​អន្តរទ្វីប​អា​មេ​រិច​កាំ​ង​,​ សកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិ​ល្បះ​ និង​វិទ្យាល័យ​ព្រះ​សី​សុវត្ថិ​។​

​កម្មវិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្នុង​បំណង​នាំ​យក​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​ ដែល​មាន​បច្ចេកវិទ្យា​ទំនើប​ រចនា​បទ​នៃ​ការ​ច្នៃប្រឌិត​ប្រកបដោយ​ភាព​ទាន់សម័យ​នឹង​ចុង​ក្រោយ​បំផុត​នៃ​សកលលោក​ នឹង​ស្វែងរក​នូវ​គំនិត​ក្នុង​ការ​រចនា​ច្នៃប្រឌិត​ដែល​ពោរពេញ​ដោយ​ភាព​ប៊ិ​ន​ប្រសព្វ​ និង​គំនិត​នៃ​ការ​ Design​ ជា​ពិសេស​នោះ​ គឺ​មាន​អត្ត​ន័យ​ដ៏​ពិសេស​ និង​ទាក់ទាញ​បំផុត​របស់​សិស្ស​និស្សិត​ក្នុង​ផ្នែក​ Design​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​នា​ពេល​បច្ចុប្បន្ន​។​

​ LG​ AKA​ ជា​ប្រភេទ​ទូរស័ព្ទ​ដែ​ដ៏​ទំនើប​បំផុត​ប្រចាំឆ្នាំ​ 2015​  ដែល​មាន​លក្ខ​ណះ​សាក​សម​ និង​ផ្តល់​នូវ​ភាព​ស៊ី​វី​ល័យ​បំផុត​សំរាប់​យុវវ័យ​សម័យ​ថ្មី​។​ ទូរ​សព្ទ​ដៃ​ LG​ AKA​ មាន​ភ្នែក​ផុស​ឡើង​នៅ​លើ​អេ​ក្រង់​មុខ​នៃ​ទូរ​សព្ទ​ ហើយ​ខ្សែរ​ភ្នែក​ទាំងនោះ​បាន​បង្ហាញ​នូវ​ភាព​គួរ​អោយ​ចាប់អារម្មណ៍​ នឹង​គួរ​អោយ​អស់សំណើច​យ៉ាង​ពិសេស​។​ ភ្នែក​ដ៏​ពិសេស​នេះ​ នឹង​សម្លឹង​ព្រមទាំង​ធ្វើការ​កត់សម្គាល់​នូវ​រាល់​សកម្មភាព​របស់​លោក​អ្នកជា​និច្ច​។​ ភ្នែក​ដ៏​ឆ្លាត​វៃ​នេះ​ថែម​ទាំង​មាន​លក្ខ​ណះ​ប៊ិ​ន​ប្រសប់​ខ្ពស់​ក្នុង​ការ​បង្ហាញ​ពី​អារម្មណ៍​ តួរ​យ៉ាងដូច​ជា​ពួក​គេ​នឹង​បង្ហាញ​នូវ​ភ្នែក​វិលមុខ​នៅ​ពេល​ដែល​លោក​អ្នក​ក្រឡុក​ទូរ​សព្ទ​ ហើយ​ពួក​គេ​នឹង​មើលចុះ​ក្រោម​នៅ​ពេល​ដែល​លោក​អ្នក​ត្រូវការ​ដក​ម៉ាស​ចេញពី​ទូរ​សព្ទ​ ហើយ​ព្រមទាំង​មានការ​បង្ហាញ​នូវ​លក្ខ​ណះ​ពិសេស​ផ្សេងៗ​ទៀត​ជា​ច្រើន​។​ 

 

LG​ AKA​ ជា​ទូរស័ព្ទ​ដៃ​ម៉ូ​ដែល​ដ៏​ទំនើប​ប្រភេទ​ Android​ ស្មា​ត​ហ្វូ​ន​។​ លក្ខ​ណះ​ពិសេស​របស់​ LG​ AKA​ គឺ​ត្រូវ​បាន​បំពាក់​ដោយ​អេ​ក្រង់​ 5.0​ អ៊ី​ញ​ ដែល​មាន​ពន្លឺ​យ៉ាង​ច្បាស់​បំផុត​កំរិត​ HD​ និង​ពណ៌​ធម្មជាតិ​ IPS​ ប្រើប្រាស់​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ 4.4​ KitKat​ ដែល​មាន​ CPU​ 1.2GHz​ ចំនួន​ 4​ គ្រាប់​(Quad​ Core)​ ជាមួយនឹង​ RAM​ 1.5GB​ ព្រមទាំង​មានកា​ម៉េ​រា​ 8MP​ អាច​ផ្ទុក​ទិន្នន័យ​បាន​ 16GB​ ដែល​អាច​ថែម​ memory​ microSD​ card​ រហូត​ដល់​ 32GB​ ជា​ពិសេស​នោះ​អាច​ភ្ជាប់​ទំនាក់ទំនង​ដោយ​ប្រព័ន្ធ​ 4G​ LTE​ នឹង​មាន​ថាមពល​ថ្ម​ 2,610mAh​ ។​ LG​ AKA​ មានកា​ម៉េ​រា​ដែល​មាន​បំពាក់​ដោយ​ laser-assisted​ focus​ នឹង​មាន​ប៉ូ​តុង​ដំឡើង​ និង​បន្ថយ​សំឡេង​ ព្រមទាំង​ប៉ូ​តុង​បិទ​បើក​នៅ​ខាងក្រោយ​ដែល​ដូចនឹង​ ស៊េរី​ទូរ​សព្ទ​ដៃ​ G​ ស៊េរី​ដែរ​។​ ដោយ​មានការ​បំពាក់​ជាមួយនឹង​កា​ម៉េ​រា​មុខ​ 2MP​ ដែល​អាច​ថតរូប​ Selfies​ បញ្ជារ​ដោយ​សំឡេង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ទូរស័ព្ទ​ដៃ​ម៉ូ​ដែល​ទំនើប​ម៉ូ​ដែល​ LG​ AKA​ នេះ​ត្រូវ​បាន​រចនា​បង្កើត​ឡើង​មាន​ចំនួន​បួន​ប្រភេទ​ដែល​មាន​ចំនួន​ 4​ ពណ៌​ និង​មាន​ភាព​ទាក់ទាញ​ខុស​គ្នាៗ​ ជា​ពិសេស​នោះ​មាន​បុគ្គលិកលក្ខណៈ​ និង​ឈ្មោះ​ដ៏​ពិសេស​ប្រចាំ​ពណ៌​នីមួយៗ​ប្លែកៗ​ពី​គ្នា​ សំរាប់​សំរ​ប់​តាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ប្រើប្រាស់​។​ ទូរ​សព្ទ​ដៃ​ LG​ AKA​ អេក​ហ្គី​(Eggy)​ មាន​ពណ៌​លឿង​ បង្ហាញ​ពី​ច​រិ​ក​លក្ខ​ណះ​ដ៏​សម្បូ​ស្នេហ៍​ និង​ចូល​ចិត្ត​ធ្វើ​អោយ​គេ​ចាប់អារម្មណ៍​។​ LG​ AKA​ វ៉ូ​គី​(Wooky)​ មាន​ពណ៌​ស​ ដែល​មាន​ច​រិ​ក​លក្ខ​ណះ​ឆាប់​ខឹង​។​ LG​ AKA​ យ៉ូ​យ៉ូ​(YoYo)​ មាន​ពណ៌​ផ្កាឈូក​ ដែល​មាន​ច​រិ​ក​លក្ខ​ណះ​ចូល​ចិត្ត​ញុំ​ា​ និង​តែងតែ​គិត​ថា​អ្វី​ឆ្ងាញ់​ជា​និច្ច​។​ LG​ AKA​ ស៊ូ​ល​(Soul)​ មាន​ពណ៌​ខ្មៅ​ ដែល​មាន​ច​រិ​ក​លក្ខ​ណះ​ស្រលាញ់​តន្ត្រី​ និង​ពោរពេញ​ដោយ​ភាព​អណ្តែតអណ្តូង​។​ LG​ AKA​ អាច​ធ្វើ​ជា​មិត្ត​ដ៏​ជិត​ស្និត​បំផុត​របស់​លោក​អ្នក​។​

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន