no-alternative title

​ក្រុមហ៊ុន​ Champagne​ កម្ពុជា​ ឈ្នះ​មេដាយមាស​ 1​ និង​មេដាយ​ប្រាក់​២​ ពី​ Communicator​ Awards​ លើក​ទី​ 21​ នៅ​សហរដ្ឋអាមេរិក​

​ក្រុមហ៊ុន​ Champagne​ Communications​ ដែល​ជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បាន​ និង​កំពុង​រីក​ចម្រើន​យ៉ាង​ ឆាប់រហ័ស​នោះ​ ថ្មីៗ​នេះ​ បាន​ឈ្នះ​ពានរង្វាន់​មេដាយមាស​ជា​លើក​ដំបូង​ ក៏​ដូច​ជា​មេដាយ​ប្រាក់​ពីរ​បន្ថែម​ទៀត​ សម្រាប់​រង្វាន់​ច្នៃប្រឌិត​ល្អ​បំផុត​ប្រចាំឆ្នាំ​ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​ Communicator​ Awards​ ប្រចាំឆ្នាំ​ លើក​ទី​ 21​ នៅ​សហរដ្ឋអាមេរិក​។​ ការ​ទទួលស្គាល់​ប្រកបដោយ​កិត្យានុភាព​នេះ​ រួម​មាន​ ពានរង្វាន់​ឆ្នើម​(​មាស​)​ សម្រាប់​ការ​ផ្សព្វផ្សាយ​អំពី​ការ​សន្សំ​ប្រាក់​ តក់ៗ​ពេញ​បំពង់​ របស់​ធនាគារ​ ABA​ ឆ្នាំ​ 2014​ ពានរង្វាន់​កិត្តិយស​ (​ប្រាក់​)​ សម្រាប់​ការ​ផ្សព្វផ្សាយ​អំពី​កម្ចី​ប្រាក់​ Farm​ របស់​ធនាគារ​ ABA​ និង​ពានរង្វាន់​កិត្តិយស​ (​ប្រាក់​)​ មួយទៀត​ សម្រាប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ទូរទស្សន៍​ Alphabet​ របស់​ផលិតផល​អំ​ពូ​ល​សូ​ឡា​ Total​ Awango​ ។​

​លោក​ អ៊ុ​ង​ ដា​និ​ត​ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ បានឱ្យ​ដឹង​ថា​ ជោគជ័យ​លើក​នេះ​គឺជា​សញ្ញា​វិជ្ជមាន​មួយ​ ដែល​បង្ហាញ​នូវ​កម្លាំង​ច​លករ​ ប្រកបដោយ​ឧត្តមភាព​របស់​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ដ៏​ថ្មី​សន្លាង​មួយ​នេះ​ ដ្បិត​ក្រុមហ៊ុន​ទើបតែ​ចាប់ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​ 2012​។​ លោក​បាន​បន្ថែម​ទៀត​ថា​ តាំងពី​ចាប់ផ្តើម​ដំបូង​ យើង​តែងតែ​នាំ​យក​នូវ​មោទនភាព​ប្រកបដោយ​កិត្យានុភាព​ដ៏​ធំធេង​ មក​បំពេញ​មហិច្ឆតា​របស់​ក្រុមការងារ​ដើម្បី​បង្កើត​នូវ​គំនិត​ច្នៃប្រឌិត​ថ្មី​ ខុស​ប្លែក​ពី​គេ​ មាន​លក្ខណៈ​ជាតិ​ និង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្ពស់​។​ ការ​ទទួលស្គាល់​ពី​ពានរង្វាន់​ទំនាក់ទំនង​ល្អ​បំផុត​ប្រចាំឆ្នាំ​ ក៏​ដូច​ជា​ការ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ល្អ​បំផុត​ប្រចាំឆ្នាំ​ របស់​ទីភ្នាក់ងារ​ Campaign​ Asia-Pacific​ ជា​សក្ខីភាព​បញ្ជាក់​ថា​ យើង​គឺជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ដ៏​មាន​ឥទ្ធិពល​មួយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ដទៃ​ទៀត​ ដែល​ក្រុមហ៊ុន​អតិថិជន​នានា​មិន​គួរ​មើល​រំលង​»​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​ពានរង្វាន់​ទំនាក់ទំនង​ល្អ​បំផុត​ប្រចាំឆ្នាំ​ (The​ Communicator​ Awards)​ គឺជា​កម្មវិធី​ប្រគល់​ពានរង្វាន់​អន្តរជាតិ​ដ៏​ឈានមុខ​គេ​មួយ​ ដែល​ទទួលស្គាល់​នូវ​គំនិត​ច្នៃប្រឌិត​ខ្ពស់​ក្នុង​ផ្នែក​ទីផ្សារ​ និង​ទំនាក់ទំនង​។​ ពានរង្វាន់​នេះ​ ផ្តោត​សំខាន់​លើ​កិត្យានុភាព​ និង​ឧត្តមភាព​ការងារ​ ដែល​ពោរពេញ​ដោយ​ការ​ច្នៃប្រឌិត​ខ្ពស់​ និង​ភាព​ប៉ិន​ប្រសប់​ក្នុង​វិជ្ជាជីវៈ​ ដែល​មាន​ឥទ្ធិពល​យូរអង្វែង​ ហើយ​ផ្តល់​នូវ​ឱកាស​ឈ្នះ​ស្មើៗ​គ្នា​ ដល់​ក្រុមហ៊ុន​ចូលរួម​ទាំងអស់​ ដោយ​មិន​គិត​ពី​វិសាលភាព​របស់​ក្រុមហ៊ុន​ និង​ថវិកា​របស់​គម្រោង​នីមួយៗ​។​ ពានរង្វាន់​ទំនាក់ទំនង​នេះ​ បង្កើត​ឡើង​ក្នុង​ឆ្នាំ​1995​ ដោយ​ទទួល​បានការ​ចូលរួម​ពី​បណ្តា​ក្រុមហ៊ុន​ និង​ទីភ្នាក់ងារ​នានា​ទូ​ទាំង​ពិភពលោក​ទាំង​តូច​ទាំង​ធំ​ជាង​ 6000​ ក្រុមហ៊ុន​ ដែល​ធ្វើ​ឱ្យ​ពានរង្វាន់​នេះ​ ក្លាយជា​ពានរង្វាន់​ដ៏​ធំ​បំផុត​មួយ​ នៅ​ក្នុង​ពិភពលោក​។​ សូម​បញ្ជាក់​ថា​ ក្រុមហ៊ុន​ Champagne​ បាន​ទទួល​ពានរង្វាន់​មាស​នេះ​ ក្នុង​ចំណោម​ ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ធំៗ​ដទៃ​ទៀត​ មក​ពី​ សហរដ្ឋអាមេរិក​ អង់គ្លេស​ និង​អា​ល្លឺ​ម៉​ង់​។​

​លោក​ អ៊ុ​ង​ ដា​និ​ត​ បានឱ្យ​ដឹង​ទៀត​ថា​ សម្រាប់​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ដ៏​តូច​មួយ​នេះ​ ត្រូវ​បាន​ទទួលស្គាល់​ក្នុង​ចំណោម​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ធំៗ​មក​ពី​ទីក្រុង​ញូ​វ​យ៉​ក​ ទីក្រុង​ឡុ​ង​ដ៍​ និង​ទីក្រុង​ Hamburg​ គឺជា​មហា​កិត្តិយស​ដ៏​អស្ចារ្យ​ និង​ជា​សញ្ញា​មួយ​បញ្ជាក់​ថា​ ការងារ​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​ របស់​យើង​ បាន​លេចមុខ​មាត់​នៅ​ទីនោះ​ ជាមួយ​ការ​បង្កើត​ថ្មី​ដ៏​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ពិភពលោក​»​។​

​ចាប់តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​នៅ​ឆ្នាំ​ 2012​ ក្រុមហ៊ុន​ Champagne​ បាន​រីក​ចម្រើន​នៅ​ក្រោម​លក្ខខណ្ឌ​របស់​ អតិថិជន​ និង​បុគ្គលិក​ ដែល​បាន​អភិវឌ្ឍ​ និង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​។​ ជា​ការ​កត់សម្គាល់​ ក្រុមហ៊ុន​បាន​ចុះ​កិច្ច​ សន្យា​ការងារ​រយៈពេល​មួយ​ឆ្នាំ​ ជាមួយ​ក្រុមហ៊ុនស្រា​បៀរ​ Ganzberg​ ។​ ចំណែក​ក្រុមហ៊ុន​ដែល​មាន​ទំនាក់ទំនង​ការងារ​និង​សហប្រតិបត្តិការ​យូរអង្វែង​ជាមួយ​គ្នា​ មាន​ដូច​ជា​ ធនាគារ​ ហុង​ លី​អុង​ ក្រុមហ៊ុន​ Huawei​ មន្ទីរពេទ្យ​ បំរុង​រ៉ាត់​  ក្រុមហ៊ុន​តូ​យ៉ូ​តា​ ក្រុមហ៊ុន​ DKSH​ និង​ក្រុមហ៊ុន​ Abbott​ ជាដើម​៕​​ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន