no-alternative title

Microsoft​ Lumia​ 540​ Dual​ SIM​ ស្មា​ត​ហ្វូ​ន​ដែល​មានគុណ​សម្បត្តិ​លើស​ពី​តម្លៃ​

​ក្រុមហ៊ុន​ Software​ យក្ស​របស់​ពិភពលោក​ Microsoft​ បាន​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ម៉ូ​ដែល​ Lumia​ 540​ សម្រាប់​ប្រ​កូត​ប្រជែង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ដែល​កំពុង​តែ​មាន​សន្ទុះ​ខ្លាំងក្លា​ក្នុង​ពេល​បច្ចុប្បន្ន​។​ Lumia​ 540​ មិន​ត្រឹមតែ​ជា​ស្មា​ត​ហ្វូ​ន​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ប៉ុណ្ណោះ​ទេ​ តែ​វា​ក៏​ជា​ស្មា​ត​ហ្វូ​ន​ Windows​ Phone​  ដែល​ពោរពេញ​ទៅ​ដោយ​គុណសម្បត្តិ​សម្រាប់​ការ​ប្រើប្រាស់​ទាំង​ការងារ​កម្សាន្ត​ ទំនាក់ទំនង​ និង​មុខងារ​ជំនួញ​។​ តួរ​យ៉ាងដូច​ជា​អាច​ប្រើ​បាន​ស៊ី​ម​ពីរ​ និង​មាន​អេ​ក្រង់​ទំហំ​ 5.0​ អ៊ី​ង​ IPS​ LCD​។​

ការ​រចនា​

រូបភាពពាណិជ្ជកម្ម
no-alternative title

​ទោះបីជា​ Lumia​ 540​ មាន​កម្រាស់​រាង​ក្រាស់​បន្តិច​ (8.6​ម​ម​)​ ក៏​ដោយ​តែបើ​យើង​ពិនិត្យ​ទៅ​លើ​រចនាបថ​ទាំងមូល​របស់​វា​ឃើញ​ថា​ពិតជា​ស័ក្តិសម​ ស្រស់​ស្អាត​ទាក់ភ្នែក​ ព្រមទាំង​បង្ហាញ​ពី​ភាព​ស៊ី​វី​ល័យ​ដល់​អ្នក​កាន់​ប្រើប្រាស់​ថែម​ទៀត​ផង​។​

​អេ​ក្រង់​ IPS​ LCD​ ទំហំ​ 5.0​ អ៊ី​ង​

​មិនធំ​ពេក​ហើយ​ក៏​មិនតូច​ពេក​ដែរ​សម្រាប់​ទំហំ​ 5.0​ អ៊ី​ង​ដែល​មាននៅ​លើ​ Lumia​ 540​ ព្រោះថា​ វា​ផ្តល់​ភាព​ងាយស្រួល​គ្រប់​បែប​យ៉ាង​មិន​ថា​ការ​ទស្សនា​វី​ដេ​អូ​ រូបភាព​ លេង​ហ្គេ​ម​ ហ្វេ​ស​ប៊ុ​ក​ វាយ​អត្ថបទ​ផ្ញើ​សារ​ អាន​សារព័ត៌មាន​ក្នុង​វ៉ិ​ប​សាយ​…​ជាដើម​។​

​បន្ទះ​ឈី​ប​ និង​អង្គ​គណនា​

Lumia​ 540​ ត្រូវ​បាន​ Microsoft​ បំពាក់​នូវ​បន្ទ​ឈី​ប​ Qualcomm​ ស៊េរី​ Snapdragon​ 200​ ជាមួយនឹង​អង្គ​គណនា​បួន​គ្រាប់​ (Quad-Core​ Processor)​ ល្បឿ​ដំណើរការ​ 1.2​ GHz​ Cortex-A7​ និង​មាន​រ៉េ​ម​ទំហំ​ 1​ GB​។​

​ថ្ម​ខ្នាត​ 2,200​ mAh

​សមត្ថភាព​ថាមពល​ថ្ម​របស់​ Lumia​ 540​ គឺ​អាច​បើក​ទុក​ចោល​ (Stand-by)​ បាន​ 24​ ថ្ងៃ​,​ បើក​តន្ត្រី​ស្តាប់​បាន​រហូត​ដល់​ទៅ​ 81​ ម៉ោង​,​ ប្រើ​ក្នុង​ការ​សន្ទនា​បាន​ជាង​ 26​ ម៉ោង​សម្រាប់​ប្រព័ន្ធ​ 2G​ និង​ 3G​ បាន​ជាង​ 14​ ម៉ោង​។​

​កាមេរ៉ា​ថតរូប​ និង​វី​ដេ​អូ​

​លោក​អ្នក​ពិតជា​ចូល​ចិត្ត​ថតរូប​បែប​ Selfie​ ណាស់​មែន​ទេ​?​ ជាមួយនឹង​ Lumia​ 540​ មិន​ធ្វើ​ឲ្យ​លោក​អ្នក​ខកចិត្ត​ឡើយ​ដោយ​ម៉ូ​ដែល​មួយ​នេះ​បំពាក់​នៅ​កាមេរ៉ា​មុខ​ទំហំ​រហូត​ដល់​ទៅ​ 5.0​ MP​ ដូច្នេះ​លោក​អ្នក​អាច​ថតរូប​ Cute​ Cute…​ដោយ​ខ្លួនឯង​បាន​យ៉ាង​ច្បាស់​ល្អ​ រួម​នឹង​កាមេរ៉ា​ផ្នែក​ខាងក្រោយ​ទំហំ​ 8.0​ MP​ autofocus,​ LED​ flash​ ដែល​អាច​ថតរូប​បាន​កម្រិត​ HD​ យ៉ាង​ច្បាស់​គ្រប់​ស្ថានភាព​។​

​ប្រព័ន្ធ​ប្រតិបត្តិការ​

Lumia​ 540​ ដំណើរការ​ជាមួយ​ Microsoft​ Windows​ Phone​ 8.1​ ដែល​ជា​កំណែប្រែ​ចុង​ក្រោយ​នៃ​ជំនាន់​មួយ​នេះ​ ហើយ​នៅ​ថ្ងៃ​ខាង​មុខ​ក៏​នឹង​អាច​ដំឡើង​បាន​ជាមួយនឹង​ Windows​ Phone​ 10​  ផង​ដែរ​នៅ​ពេល​ប្រតិបត្តិការ​ជំនាន់​ថ្មី​មួយ​នេះ​ដាក់​ចេញ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការណ៍​៕

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ដោយ ប៉េងលីន