នៅពេលចាប់ផ្តើមទិញ ឬសង់ផ្ទះ លោកអ្នកតែងតែគិតយ៉ាងល្អិតល្អន់ទាក់ទងនឹងទីតាំង ប្លង់ ម៉ូដ និងការរចនា ឲ្យមានសោភ័ណភាពស្រស់ស្អាត ដើម្បីឲ្យការរស់នៅប្រកបដោយភាពរីករាយ និងផាសុកភាព។ ហើយបន្ថែមពីនេះទៀត លោកអ្នកក៏ចាប់អារម្មណ៍ក្នុងការជ្រើសរើសសម្ភារៈអេឡិចត្រូនិចផ្សេងៗទៀត ដើម្បីបំពេញនូវសេចក្តីត្រូវការប្រចាំថ្ងៃ និងបន្ថែមនូវគុណតម្លៃដល់ការរស់នៅជាប្រចាំ។
រូបភាពពណ៌ធម្មជាតិដ៏ភ្លឺច្បាស់ត្រជាក់ភ្នែក នៅលើកញ្ចក់អេក្រង់កោង របស់ទូរទស្សន៍ Samsung SUHD ពិតជាស័ក្តិសមឥតខ្ចោះ ក្នុងទីតាំងពីមុខសាឡុងឈុតដ៏ទន់ល្មើយ ក្នុងបន្ទប់ទទួលភ្ញៀវដ៏ធំទូលាយ របស់លោកអ្នក។ ដោយសារតែបច្ចេកទេសចុងក្រោយរបស់ទូរទស្សន៍មួយនេះ លោកអ្នកចំណាយពេលត្រឹមតែរយៈពេល 2 វិនាទីប៉ុណ្ណោះ ដើម្បីបើកមើលកម្មវិធីទូរទស្សន៍ និងប្រើប្រាស់អ៊ីធឺណែត ក្នុងពេលតែមួយបានដោយមិនមានការរំខានភ្នែក។
មិនតែប៉ុណ្ណោះ ទូរទស្សន៍ Samsung SUHD អាចថតទុកដោយស្វ័យប្រវត្តិនូវកម្មវិធីទូរទស្សន៍ណាដែល លោកអ្នកចូលចិត្ត ទោះបីជាអ្នកកំពុងរវល់នៅក្រៅផ្ទះយ៉ាងណាក៏ដោយ។ នៅពេលដែលលោកអ្នកកំពុងតែទស្សនាខ្សែភាពយន្តតាមទូរស័ព្ទដៃ លោកអ្នកអាចប្តូរមកទស្សនាខ្សែភាពយន្តនោះ នៅលើកញ្ចក់ទូរទស្សន៍ Samsung SUHD នេះបានយ៉ាងងាយស្រួល និងផ្តល់នូវអារម្មណ៍រំភើប ហាក់ដូចជាទស្សនារឿងនៅក្នុងរោងកុនយ៉ាងដូច្នេះដែរ។ ជាមួយនឹងបច្ចេកវិទ្យា ណានូគ្រីស្តាល់ (Nano Crystal) និងមានកញ្ចក់កោង អាចទស្សនាបានពីគ្រប់ជ្រុងទាំងអស់។ ចំណែកប្រព័ន្ធប្រតិបត្តិការស្តង់ដារ Tizen ដែលផ្តល់នូវការជម្រើសកម្សាន្តដ៏ធំទូលាយ ភ្ជាប់ទំនាក់ទំនង ឥតព្រំដែនជាមួយមនុស្សជុំវិញពិភពលោក។ Samsung SUHD TV នឹងធ្វើឲ្យការសម្រាកក្នុងគេហដ្ឋានរបស់លោកអ្នកពោរពេញដោយភាព រីករាយ បន្ទាប់ការនឿយហត់ពេញមួយថ្ងៃ។ លើសពីនេះទៅទៀត អ្នកនឹងមិនរំលងនូវកម្មវិធីកម្សាន្ត ណាមួយ ដែលអ្នកត្រូវការឡើយ។
ជាមួយអត្ថប្រយោជន៍ដ៏សម្បើមបែបនេះ ក្រុមហ៊ុន Samsung Electronics សូមអញ្ជើញលោកអ្នកមក ទស្សនា និងសាកល្បងទូរទស្សន៍ដ៏ទំនើបថ្មីបំផុត គឺប្រភេទ Samsung SUHD TV នៅផ្ទះគំរូ ប្រភេទវីឡា ម៉ូឌឺន ក្នុងបុរីអង្គរភ្នំពេញ ដែលនៅជិតកាំកូស៊ីធី ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី 10 កក្កដា 2015 ។ លោកអ្នកអាចទស្សនាការដាក់តាំងនូវទូរទស្សន៍ម៉ាក Samsung SUHD TV ជាមួយនឹងផ្ទះគំរូពិតៗ ដែលរំលេចនូវភាពល្អផ្តាច់នៃទូរទស្សន៍មួយនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទីស្នាក់ការលក់របស់បុរីអង្គរភ្នំពេញ។