កាលពីថ្ងៃទី 25 ខែមិថុនា ឆ្នាំ 2015 នៅសណ្ឋាគារ Intercontinental ក្រុមហ៊ុន IDG Asean រួមសហការជាមួយនឹងអជ្ញាធ័រជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យាមកពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ដោយមានការគាំទ្រពីសំណាក់ធនាគារជាតិនៃកម្ពុជា បានរៀបចំឡើងនូវសន្និសីទ និងពិពណ៌អន្តរជាតិស្តីពីវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុលើកទីប្រាំពីរនៅប្រទេសកម្ពុជា។ សន្និសីទនេះ គឺទទួលបាននូវការអញ្ជើុញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ Neav Chanthana អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោក Le Thanh Tam ប្រធានក្រុមហ៊ុន IDG Asean មានការចូលរួមពីសំណាក់ស្ថាប័នរដ្ឋ ផ្នែកធនាគារ និងស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រមទាំងអ្នកតំណាងក្រុមហ៊ុនផ្នែទូរស័ព្ទចល័ត ក្រុមហ៊ុនផ្នែកផ្តល់ដំណោះស្រាយផ្នែកបច្ចេកវិទ្យា យ៉ាងច្រើនកុះករ។
យោងតាមរបាយការណ៍របស់ ក្រុមហ៊ុន IDG Asean បានបញ្ជាក់ឱ្យដឹងថា គំរោងការនៃការអភិវឌ្ឍន៍ហិរញ្ញវត្ថុនាពេលបច្ចុប្បន្ននេះ បច្ចេក វិទ្យា 4G LTE គឺជាស្នូលមួយដ៏មានសារៈសំខាន់បំផុត ដើម្បីប្រតិបត្តិការណ៍ប្រព័ន្ធធនាគារឱ្យស្របទៅតាមស្តង់ដារអន្តរជាតិ និងជួយឱ្យធនាគារមានបរិបទថ្មី នៃផលិតផល និងសេវាកម្មជាមួយ និងដំណើរការថ្មីដើម្បីបំពេញតំរូវការ និងការប្រកួតប្រជែងតម្លៃ ព្រមទាំងធ្វើការកំណត់នូវហានីភ័យ។
សន្និសីទ និងពិពណ៌អន្តរជាតិស្តីពីវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ លើកប្រាំពីរនេះ មានការចូលរួមសម័យប្រជុំធំៗចំនួនពីរ ដែលការប្រជុំទីមួយ គឺក្រោម ប្រធានបទ ភាពសុទិដ្ឋិនិយមនៃរចនាសម្ព័ន្ធវិស័យធនាគារដើម្បីជុំរុញដក់ការលូតលាស់នៃសេវាធនាគារ ហើយនិងការប្រជុំទីពីរក្រោមប្រធានបទការរួមសហការរួមជាមួយនិងការលក់រាយនៃវិស័យធនាគារដើម្បីជួយជុំរុញដល់ការលូតលាស់នៃសេដ្ឋកិច្ចជាតិ៕