បន្ទាប់ពីលេចចេញព័ត៌មានជាបណ្តើរៗអំពីការផលិតចេញនូវកំពូលទូរស័ព្ទស្មាតហ្វូនម៉ូដែល Samsung Galaxy A8 ដែលនឹងមានវត្តមាននៅលីទីផ្សារនាពេលឆាប់ៗនេះ វាត្រូវបានក្រុមហ៊ុន Samsung បញ្ជាក់អោយដឹងថា វានឹងមកដល់ប្រទេសកម្ពុជានៅពេលឆាប់ៗនេះហើយ ចំពោះតម្លៃរបស់វាវិញ គឺក្រុមហ៊ុន Samsung មិនទាន់បានបញ្ជាក់ឲ្យបានច្បាស់នៅឡើយទេ។ គេរំពឹងថា ផលិតផលថ្មីនេះ នឹងទទួលបាននូវការគាំទ្រពីសំណាក់អ្នកប្រើប្រាស់កាន់តែច្រើនជាងម៉ូដែលមុន ដោយសារតែ Galaxy A8 មានកម្រាស់ស្តើងត្រឹមតែ 5.9 មីលីម៉ែត្រ, ទម្ងន់ 151 ក្រាម, បំពាក់កញ្ចក់អេក្រង់ Super AMOLED ទំហំ 5.7 អ៊ីង 1080p, ប្រើបន្ទះឈីប Snapdragon 615, អង្គគណនាប្រាំបីគ្រាប់ (Octa-Core) ល្បឿន 1.5 GHz, RAM ទំហំ 2GB, ថ្មខ្នាត 3,050 mAh, ម៉េមូរីម៉ាស៊ីន 16/32GB និងមានរន្ធដោតបន្ថែមក្រៅផងដែរ។
បន្ថែមពីនេះ Galaxy A8 នៅមានបំពាក់កាមេរ៉ាថតរូបវីដេអូកម្រិត 16MP ប្រភេទ IOSCELL និងមានកាមេរ៉ាមុខ 5MP, ដំណើរការដោយ Android Lollipop v5.1 និងប្រើយូស័រអ៊ីនធើហ្វេស TouchWiz រួមទាំងភ្ជាប់ដោយបច្ចេកវិទ្យាសំគាល់ក្រយៅដៃ (FingerPrint) ផងដែរ។ ។ Galaxy A8 ត្រូវបានផលិតចេញមកមានពីពណ៌គឺ ពណ៌ស និងពណ៌មាស។ យើងនឹងរងចាំមើលបន្តទៀត ថាតើក្រុមហ៊ុន Samsung មានអ្វីដែលពិសេសសម្រាប់បង្ហាញជូនអតិថិជនសម្រាប់ផលិតផលថ្មីនេះ។ សូមរតាមដានទាំងអស់គ្នា!