no-alternative title

ក្រុមហ៊ុន​ Huawei​ បង្កើត​ Fan​ Club​ ជា​ផ្លូវការ​ និង​ដំណើរការ​ការ​ប្រកួត​ Huawei​ Cute​ Girl​ &​ Boy​ 2015

​ជា​ការ​ពិត​ណាស់​ដែល​ថា​ Facebook​ កំពុង​ពេញ​និយម​យ៉ាង​ខ្លាំង​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​បណ្ដាញ​សង្គម​មួយ​នេះ​កំពុង​មាន​ អ្នក​ប្រើប្រាស់​ប្រមាណ​ 3,8​ លាន​នាក់​ នៅ​ក្នុង​ចំណោម​ ប្រជាជន​ 15​ លាន​នាក់​នេះ​។​ តួលេខ​នោះ​គឺ​  16%​ នៃ​ចំនួន​ប្រជាជន​កម្ពុជា​ សរុប​ ហើយ​នៅ​ពេល​ដែល​ប្រជាជន​កាន់តែ​ច្រើន​ឈាន​ចូល​ដល់​វ័យ​ជំទង់​ ចំនួន​នៃ​អ្នក​ប្រើ​កាន់តែ​កើនឡើង​។​ ដូច្នេះ​គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​ទេ​ ដែល​ក្រុមហ៊ុន​ផ្តល់​ដំណោះស្រាយ​ ផ្នែក​ព័ត៌មានវិទ្យា​ និង​ បច្ចេកវិទ្យា​ទូរគមនាគមន៍​ (ICT)​ ដ៏​ឈានមុខ​គេ​ Huawei​ ខិតខំ​ពង្រឹង​វត្តមាន​នៃ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ ជាមួយនឹង​ការ​បង្កើត​ Huawei​ Fan​ Club​ ជា​ផ្លូវការ​ និង​ដំណើរការ​ការ​ប្រកួត​ Huawei​ Cute​ Girl​ &​ Boy​ 2015​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​កម្មវិធី​ប្រកួត​ Huawei​ Cute​ Girl​ &​ Boy​ 2015​ លើកទឹកចិត្ត​ដល់​ប្រិ​យ​មិត្ត​របស់​ Huawei​ ទាំងអស់​ ឲ្យ​បង្ហាញ​នូវ​ភាព​ស្រស់​ស្អាត​ ឡូយ​សង្ហា​ ជាមួយ​ស្ទីល​ទាន់សម័យ​ និង​ទាក់ទាញ​របស់​ពួក​គេ​ តាម​រយៈ​រូបថត​ដែល​ថត​ដោយ​ស្មា​ត​ហ្វូ​ន​ Huawei​ រួច​ផ្ញើ​មក​កាន់​ប្រអប់​សារ​(Inbox)​របស់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ Huawei​ Device​ Cambodia​ ជា​ការ​ស្រេច​។​ ចំនួន​ Like​ មាន​កាន់តែ​ច្រើន​ ឱកាស​ឈ្នះ​មាន​កាន់តែ​ខ្ពស់​។​ ប្រិ​យ​មិត្ត​ដែល​មាន​ចំណាប់អារម្មណ៍​អាច​ផ្ញើ​រូប​ Selfie​ របស់​ពួក​គេ​ ចាប់ពី​ថ្ងៃ​ទី​ 06​ ដល់​ 26​ ខែកក្កដា​នេះ​តទៅ​។​ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​ 16​ ខែសីហា​ បេក្ខជន​ជម្រុះ​ 10​ នាក់​ ចុង​ក្រោយ​នឹង​ត្រូវ​ ប្រកាស​តាម​រយៈ​កម្មវិធី​ផ្សាយ​ផ្ទាល់​ វគ្គ​ផ្តាច់ព្រ័ត្រ​។​ បេក្ខជន​ និង​បេ​ក្ខ​នារី​ ៦​នាក់​ចុង​ក្រោយ​ នឹង​ត្រូវ​ប្រកួតប្រជែង​គ្នា​បន្ត​ទៀត​ នៅ​ថ្ងៃ​ទី​ 31​ ខែសីហា​ ដើម្បី​ដណ្តើម​ជ័យ​លា​ភី​  Huawei​ Cute​ Girl​ &​ Boy​ ប្រចាំឆ្នាំ​ 2015​។​ រង្វាន់​ទាំងអស់​រួម​មាន​ ស្មា​ត​ហ្វូ​ន​ Huawei​ P8​ Lite​ សម្រាប់​រង្វាន់​លេខ​ 1​ បុរស​ និង​ Huawei​ Honor​ 4X​ សម្រាប់​រង្វាន់​លេខ​ 1​ នារី​។​ ចំណែក​រង្វាន់​លេខ​ 2​ បុរស​ និង​នារី​ ទទួល​បាន​ Huawei​ Gplay​ Mini​ ម្នាក់​មួយ​ និង​រង្វាន់​លេខ​ 3​ បុរស​ និង​នារី​ ទទួល​បាន​ Huawei​ Y5C​ ម្នាក់​មួយ​។​ លើស​ពី​នេះ​ទៀត​ ជ័យ​លា​ភី​ទាំង​ប្រាំមួយ​រូប​ នឹង​មានឱកាស​ចូលរួម​គ្រប់​កម្មវិធី​ ជប់លៀង​ ដំណើរ​កម្សាន្ត​ សម្ពោធ​ផលិតផល​ថ្មី​ និង​មានឱកាស​ក្លាយជា​តារា​ថត​ផ្សាយ​ផលិតផល​ Huawei​ ទៀត​ផង​។​

​ក្រៅពី​កម្មវិធី​ប្រកួត​ Huawei​ Cute​ Girl​ &​ Boy​ 2015​ ក្រុមហ៊ុន​ Huawei​ ក៏​បាន​បង្កើត​ឲ្យ​មាន​ Huawei​ Fan​ Club​ ជា​ផ្លូវការ​ផង​ដែរ​។​ យោង​តាម​លោក​ ឯម​ យុ​ទ្ធូ​ ប្រធាន​ជាន់ខ្ពស់​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​ Huawei​  បាន​មាន​ប្រសាសន៍​ថា​៖​ «​ក្រុមហ៊ុន​ Huawei​ មាន​បំណង​បង្កើត​សហគមន៍​ក្រុម​អ្នកគាំទ្រ​ដ៏​រឹង​មាំ​មួយ​  ដោយ​ផ្តល់​ទីកន្លែង​សម្រាប់​ពួក​គេ​ភ្ជាប់​ទំនាក់ទំនង​គ្នា​ ស្វែងរក​ផលិត​ ផល​ថ្មីៗ​ និង​កសាង​បទ​ពិសោធន៍​ល្អៗ​ ជាមួយ​ Huawei​ ។​»​ លោក​បាន​បន្ថែម​ទៀត​ថា​៖​ «​ក្នុង​នាម​ជា​ក្រុមហ៊ុន​ ព័ត៌មានវិទ្យា​ និង​  បច្ចេកវិទ្យា​ទូរគមនាគមន៍​ (ICT)​ ដ៏​ឈានមុខ​គេ​របស់​ពិភពលោក​ ព្រមទាំង​ជា​ស្លាក​សញ្ញា​ស្មា​ត​ហ្វូ​ន​ដ៏​ធំ​លំដាប់ថ្នាក់​លេខ​ 3​ នៅ​កម្ពុជា​ និង​ ជា​ស្មា​ត​ហ្វូ​ន​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​ Android​ លំដាប់​លេខ​ 2​ លើ​ពិភពលោក​ យើង​ពិតជា​មាន​មោទនភាព​ យ៉ាង​ ខ្លាំង​ចំពោះ​ក្រុម​អ្នកគាំទ្រ​ទាំងអស់​នៅ​កម្ពុជា​។​ ពួក​គេ​ទាំងអស់​ពេញចិត្ត​ និង​ជឿជាក់​ចំពោះ​ស្លាក​សញ្ញា​របស់​យើង​ ព្រមទាំង​បាន​គាំទ្រ​ដល់​ ឧបករណ៍​ផ្សេងៗ​ទៀត​របស់​ Huawei​ ។​ យើង​ដឹង​ថា​ នេះ​ជា​ពេលវេលា​ដ៏​សម​ស្រប​ដែល​ត្រូវ​បង្កើត​សហគមន៍​ជា​ផ្លូវការ​ មួយ​ ជា​ពិសេស​សម្រាប់​អតិថិជន​របស់​យើង​។​ ពួក​គេ​នឹង​បាន​រំភើប​រីករាយ​ជាមួយ​ផលិតផល​ថ្មី​ បច្ចេកវិទ្យា​ថ្មី​ និង​ព័ត៌មាន​ថ្មី​ពី​ Huawei​ ។​ មិនតែប៉ុណ្ណោះ​ ពួក​គេ​នឹង​មានឱកាស​ចូលរួម​ក្នុង​កម្មវិធី​ Huawei​ Fan​ Party​ ដំណើរ​កម្សាន្ត​ សាកល្បង​ប្រើប្រាស់​ផលិតផល​ថ្មីៗ​  និង​ទទួល​បាន​វត្ថុ​អនុស្សាវរីយ៍​នានា​ជា​ច្រើន​ទៀត​។​»​ ដើម្បី​ក្លាយជា​សមាជិក​ Huawei​ Fan​ Club​ ប្រិ​យ​មិត្ត​ដែល​មាន​ ចំណាប់អារម្មណ៍​ត្រូវ​ Like​ ទំព័រ​ហ្វេ​ស​ប៊ុ​ក​ Huawei​ Device​ Cambodia​ និង​ Follow​ Instagram​ តាម​ huaweidevice.cambodia​ ចែករំលែក​ព័ត៌មាន​របស់​ផលិតផល​ Huawei​ ទៅ​កាន់​បងប្អូន​ មិត្តភក្តិ​ តាម​រយៈ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ផ្សេងៗ​ និង​ចូលរួម​គាំទ្រ​រាល់​កម្មវិធី​សង្គម​ផ្សេងៗ​របស់​ក្រុមហ៊ុន​ Huawei​ ។​

​លោក​យុ​ទ្ធូ​បាន​ថ្លែង​ទៀត​ថា​៖​ «​ក្នុង​នាម​ជា​ស្លាក​សញ្ញា​មួយ​ វា​គឺជា​តួនាទី​របស់​យើង​ក្នុង​ការ​ណែនាំ​ដល់​អតិថិជន​កម្ពុជា​នូវ​ស្មា​ត​ហ្វូ​ន​ដែល​ល្អ​ និង​មាន​លក្ខណៈ​ពិសេស​បំផុត​ ព្រម​ជាមួយ​គុណភាព​កម្រិត​ពិភពលោក​។​ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ យើង​ក៏​សូម​សម្តែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អតិថិជន​របស់​យើង​។​ ដូច្នេះ​ Huawei​ Fan​ Club​ និង​ Huawei​ Cute​ Girl​ &​ Boy​ 2015​ គ្រាន់តែ​ជា​មធ្យោបាយ​ពីរ​ដែល​យើង​បង្កើត​ឡើង​ដើម្បី​ឱ្យ​អតិថិជន​របស់​យើង​ បាន​ចូលរួម​លេង​កម្សាន្ត​ទាំងអស់​គ្នា​ តាម​រយៈ​ប្រព័ន្ធ​ ផ្សព្វផ្សាយ​សង្គម​ និង​បង្កើត​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​ពួក​គេ​។​»​ 

​សូម​ចូល​ទៅ​កាន់​ Links​ ខាងក្រោម​ ដើម្បី​ចូលរួម​ការ​ប្រកួត​ Huawei​ Cute​ Girl​ &​ Boy​ 2015​ និង​ដើម្បី​ក្លាយជា​ Huawei​ Fan៖

Huawei​ Cute​ Girl​ &​ Boy: http://www.facebook.com/HuaweiDeviceCambodia/photos/pb.418041031633648.-2207520000.1437030244./700171486753933/?type=3&theater

 

Huawei​ Fan:

http://www.facebook.com/HuaweiDeviceCambodia/photos/pb.418041031633648.-2207520000.1437030244./697910776980004/?type=3&theater

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន