ក្រុមហ៊ុនបច្ចេកវិទ្យាផលិតស្មាតហ្វូន SingTech បានបញ្ចេញគ្រប់ពេជ្យថ្មីមួយម៉ូដែលដ៏ប្រណីតដើម្បីវាយលុកទីផ្សារក្នុងឆ្នាំ 2015 នេះ។ SingTech INFINITY i-Crystal ជាស្មាតហ្វូនស៊ីមពីរដែលបានប្រាកដរូបរាងឡើងជាមួយនឹងប្រណីតភាព សមត្ថភាព និងទំនើបភាពស័ក្តិសមជាស្មាតហ្វូនទាន់សម័យសម្រាប់គ្រប់វ័យកាន់ប្រើប្រាស់។ ហើយខាងក្រោមនេះគឺជាលក្ខណះពិសេសមួយចំនួនដែលមាននៅលើ SingTech INFINITY i-Crystal។
រូបរាង និងរចនាបថយ៉ាងប្រណីតត្រូវចិត្តអ្នកប្រើប្រាស់គ្រប់រូប
ឃើញថាស្មាតហ្វូនម៉ូដែលថ្មី INFINITY i-Crystal ត្រូវបានក្រុមហ៊ុន SingTech រចនារូបរាងឡើងជាលក្ខណះ Unibody យ៉ាងប្រណីតទាក់ទាញ ស័ក្តិសមបំផុតជាស្មាតហ្វូនទំនើបស៊ីវីល័យដែលគ្រប់វ័យតែងតែស្រម៉ៃប្រាថ្នាចង់បាន។ តួរទាំងមូលរបស់ INFINITY i-Crystal ផលិតឡើងពីសារធាតុទីតាញ៉ូម និងពាសដោយកញ្ចក់ទាំងផ្នែកមុខ និងក្រោយ ព្រមទាំងវ័ណ្ឌដោយដែកអ៊ីណុកពណ៌មាសជុំវិញយ៉ាងស្រស់ស្អាត ដែលមើលទៅស្រដៀងគ្នាទៅនឹង iPhone 5 របស់ Apple ដែរ។ INFINITY i-Crystal មានពីរពណ៌គឺ ពណ៌ខ្មៅវ័ណ្ឌពណ៌មាស និងពណ៌សវ័ណ្ឌពណ៌មាស។
អេក្រង់ធំកម្រិត HD 720p ភ្លឺច្បាស់
ការទស្សនារូបភាព វីដេអូ ឆែកអ៊ីនធើណិត និងការប្រើប្រាស់បំពេញកិច្ចការងារប្រចាំថ្ងៃរបស់លោកអ្នកគឺមានភាពងាយស្រួលជាមួយនឹងអេក្រង់ថាច់ស្គ្រីន LCD ធំទូលាយកម្រិត HD 720p ទំហំ 5.0 អ៊ីងដែលមាននៅលើស្មាតហ្វូន SingTech INFINITY i-Crystal មួយនេះ។
សមត្ថភាពប្រើប្រាស់ខ្លាំងជាមួយអង្គគណនា 8 គ្រាប់
SingTech INFINITY i-Crystal បំពាក់ដំណើរការជាមួយនឹងអង្គគណនា 8 គ្រាប់ (Octa-Core Processor) ល្បឿនគណនា 1.4 GHz ជាមួយនឹងរ៉េមទំហំ 2GB, មានម៉េមូរីជាប់ម៉ាស៊ីនទំហំ 16 GB ព្រមទាំងមានរន្ធដោតដាក់បន្ថែមក្រៅអាចទ្រទ្រង់បាន 32 GB និងមានថ្មខ្នាត 2,500 mAh។
កាមេរ៉ាថតរូប និងវីដេអូកម្រិត 13MP
សមត្ថភាពចាប់យករូបភាព និងវីដេអូដែលបំពាក់នៅផ្នែកខាងក្រោយស្មាតហ្វូន INFINITY i-Crystal មានកម្រិត 13 MP autofocus, LED Flash និងជាប្រភេទ AF ដែលមានសមត្ថភាពចាប់យករូបភាពយ៉ាងបានច្បាស់គ្រប់ពេលគ្រប់ទីកន្លែង រួមទាំងមានកាមេរ៉ាមុខកម្រិត 5 MP សម្រាប់ប្រើជាមួយនឹងវីដេអូខល និងថតរូបខ្លួនឯង (Selfie)។
ប្រតិបត្តិការ និងការប្រើប្រាស់ភាសាខ្មែរ
INFINITY i-Crystal ដំណើរការជាមួយនឹងប្រតិបត្តិការ Android KitKat v4.4 ដែលសម្បូរមុខងារ កម្មវិធី និងហ្គេមថ្មីៗសម្រាប់ទាញយកមកប្រើប្រាស់លេងកម្សាន្ត។ ហើយមុខងារដែលគួរឲ្យចាប់អារម្មណ៍មួយដែលមាននៅលើ INFINITY i-Crystal គឺមុខងារដាស់ផ្ទៃអេក្រង់នៅពេលអេក្រង់បិទ (Double Tap Wake Up)។ ហើយជាពិសេសលោកអ្នកពិតជាសប្បាយរីករាយជាមួយនឹងការប្រើប្រាស់ជាមួយភាសាខ្មែរបានយ៉ាងពេញលិញទាំងការវាយអត្ថបទ និងអានព័ត៌មាននៅលើគេហទំព័រភាសាខ្មែរ។ ហើយប្រសិនបើលោកអ្នកចង់ស្វែងយល់កាន់តែច្បាស់ពីលក្ខណះសម្បត្តិនៃស្មាតហ្វូនស៊េរីថ្មីមួយនេះគឺមានតែទៅរកជាវមួយគ្រឿងមកកាន់ប្រើប្រាស់ក្នុងដៃទេពេលនោះលោកអ្នកពិតជាពេញចិត្តជាក់ជាមិនខានឡើយ៕