អាកាសធាតុផ្លាស់ប្តូរញឹកញាប់ អាចធ្វើឲ្យប៉ះពាល់សុខភាពរបស់លោកអ្នក។ ថ្វីត្បិតតែខែនេះ ជាខែភ្លៀង ប៉ុន្តែពេលខ្លះ អាកាសធាតុក្តៅហប់អួរអាប់ នៅតែជាបញ្ហាចម្បង ដែល ធ្វើឲ្យលោកអ្នកពិបាក ក្នុងការសម្រាកស្រួលបន្ទាប់ពីការងារហត់នឿយពេញមួយថ្ងៃ។
ដោយយល់ច្បាស់ពីតម្រូវការនេះ ថ្មីៗនេះ ក្រុមហ៊ុន Samsung បានណែនាំ ម៉ាស៊ីនត្រជាក់ រាងត្រីកោណ The Triangle ស៊េរីថ្មី ជាមួយបច្ចេកវិទ្យា កាន់តែឆ្លាតវៃ ដែលមិនត្រឹមតែជួយដល់ ផាសុកភាពរបស់អ្នកប្រើប្រាស់ និងមានរូបរាងកាន់តែស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងផ្តល់ អត្ថប្រយោជន៍កាន់តែប្រសើរ ជាមួយនឹងប្រព័ន្ធកំចាត់មេរោគ ជួយសន្សំសំចៃអគ្គីសនី បានកាន់តែ ខ្ពស់ និងកាត់បន្ថយការប៉ះពាល់ទៅលើបរិស្ថានផងដែរ។
លោកជំទាវ លី ឡាលីន ម្ចាស់វីឡា ឃ្វីនពីរជាប់គ្នា ក្នុងគម្រោង The Star Platinum Athina របស់បុរី ប៉េងហួត មានប្រសាសន៍ថា «ស្ទើរតែគ្រប់សម្ភារៈអគ្គីសនីនៅក្នុងផ្ទះវីឡារបស់លោកជំទាវ ភាគច្រើនជាផលិតផលរបស់ក្រុមហ៊ុន Samsung ហើយ ម៉ាស៊ីនត្រជាក់ Samsung's The Triangle មិនមែនត្រឹមតែ មានរូបរាងរចនារាងត្រីកោណ ស្រស់ស្អាតប៉ុណ្ណោះទេ តែវាអាចបញ្ចេញចរន្តខ្យល់បានខ្លាំងជាងម៉ាស៊ីនត្រជាក់ផ្សេងទៀត»។ លោកបានបន្ថែមថា «ម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះ កាន់តែអស្ចារ្យ ដោយគ្រាន់តែបើកតែប៉ុន្មាននាទី ប៉ុណ្ណោះក៏ត្រជាក់ភ្លាម»។
លោក ឈួន សុងលី ដែលជាជាងជួសជុលម៉ាស៊ីនត្រជាក់ និងគ្រឿងបរិក្ខារអេឡិចត្រូនិកគ្រប់ប្រភេទ មានប្រសាសន៍ថា «អ្វីដែលខ្ញុំកត់ សម្គាល់ គឺនៅពេលដែលខ្ញុំទៅលាងម៉ាស៊ីនត្រជាក់ ឬបញ្ចូលហ្គាសម៉ាស៊ីនត្រជាក់នៅតាមផ្ទះនីមួយៗ ខ្ញុំតែងតែសង្កេតឃើញផលិតផលម៉ាស៊ីនត្រជាក់របស់ Samsung មានអ្នកប្រើប្រាស់ច្រើនជាងគេ ជាពិសេសគឺនៅតាមផ្ទះបុរី ឬវីឡានានានៅភ្នំពេញ»។ លោកបានបន្តថា «អ្នកប្រើប្រាស់មានការកោតសរសើរចំពោះផលិតផលទាំងអស់របស់សាមសុង ជាពិសេសគឺ ម៉ាស៊ីនត្រជាក់ Triangle ដែលមិនត្រឹមតែមានរូបរាងស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងអាចទប់ទល់នឹងអាកាសធាតុក្តៅជាងឆ្នាំមុនៗ ហើយអាចសន្សំសំចៃភ្លើង ព្រមទាំងផ្តល់នូវខ្យល់ត្រជាក់បានល្អ ខុសពីម៉ាស៊ីនត្រជាក់ផ្សេងៗទៀត។»
គួរបញ្ជាក់ផងដែរថា លក្ខណៈសម្បត្តិលេចធ្លោជាច្រើនទៀតរបស់ម៉ាស៊ីនត្រជាក់ The Triangle ស៊េរីថ្មី នេះមានដូចជា ការបញ្ជា តាមរយៈ Smart Wi-Fi ប្រព័ន្ធកម្ចាត់មេរោគ Virus Doctor & Easy Filter ជាពិសេសមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន បង្កើនការសន្សំសំចៃអគ្គីសនីខ្ពស់ និងមុខងារសំខាន់ៗ ជាច្រើនទៀតផងដែរ។ ម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះ នឹងបំបាត់រាល់ក្តីបារម្ភចំពោះបញ្ហាសុខភាព ទោះបីជាធាតុអាកាសប្រែប្រួល លឿនយ៉ាងណាក៏ដោយ។ ម៉ាស៊ីនត្រជាក់សាមសុង The Triangle កាន់តែត្រជាក់បានលឿន និងបានឆ្ងាយ ស្លាបកង្ហារកាន់តែធំ ផ្តល់ផាសុកភាពកាន់តែអស្ចារ្យ សម្រាប់ក្រុមគ្រួសារលោកអ្នក ។