no-alternative title

JAGUAR​ LAND​ ROVER​ មាន​មោទនភាព​ក្នុង​ការ​ប្រកាស​សម្ពោធ​នូវ​អគារ​ទំនើប​ថ្មី​ នៅ​ភ្នំពេញ​

Jaguar​ Land​ Rover​ មាន​សេចក្តី​សោមនស្ស​រីករាយ​ និង​សូម​ប្រកាស​ថា​ RMA​ Cambodia​ ដែល​ជា​អ្នក​នាំ​ចូល​ និង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត​ Jaguar​ និង​ Land​ Rover​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ធ្វើការ​សម្ពោធ​អគារ​តាំង​លក់​រថយន្ត​ដ៏​ថ្មី​សន្លាង​ ដែល​មាន​ទីតាំង​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី​ ក្បែរ​ក្លោ​ង​ទ្វារ​វត្ត​ទឹកថ្លា​ នា​ថ្ងៃ​ទី​ 24​ ខែកក្កដា​ ឆ្នាំ​ 2015​ ខាង​មុខ​នេះ​។​ RMA​ Cambodia​ បាន​ទទួល​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​នាំ​ចូល​ និង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត​ប្រណិត​ Jaguar​ និង​ Land​ Rover​ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ តាំងពី​ខែកុម្ភៈ​ ឆ្នាំ​ 2014​ មក​ម្ល៉េះ​ ហើយ​បាន​ចំណាយពេល​ជាង​ ១២​ខែ​មក​ហើយ​ក្នុង​ការ​សាងសង់​អគារ​ដ៏​ថ្មី​សន្លាង​លំដាប់​អន្តរជាតិ​នេះ​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​លោក​ ស្ទិ​វ​ ម៉ា​ទី​ន​ (Mr.​ Steve​ Martin)​ ដែល​ជា​អ្នកគ្រប់គ្រង​ផ្នែក​អាជីវកម្ម​ ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ នៃ​ក្រុមហ៊ុន​ Guava​ International​ Ltd​ (​អ្នក​ចែកចាយ​ផ្តាច់មុខ​របស់​ក្រុមហ៊ុន​ Jaguar​ Land​ Rover​ ក្នុង​ប្រទេស​កម្ពុជា​)​ បាន​មាន​ប្រសាសន៍​ថា​ «​យើង​មាន​មោទនភាព​ជា​ខ្លាំង​ ដែល​បាន​នាំ​មក​នូវ​អគារ​ស្តង់ដារ​ពិភពលោក​មក​កាន់​ភ្នំពេញ​ ហើយ​យើង​ក៏​ជឿជាក់​ថា​ សម្រាប់​រថយន្ត​ប្រណិត​ Jaguar​ និង​ Land​ Rover​ ដ៏​ល្បីល្បាញ​នេះ​ នឹង​នៅ​តែ​បន្ត​ការ​ពង្រីក​ខ្លួន​ឥត​ឈប់​ឈរ​នៅ​ក្នុង​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

«​អគារ​ដ៏​ថ្មី​សន្លាង​ លំដាប់​ពិភពលោក​នេះ​ គឺជា​ការ​បញ្ជាក់​នូវ​ជំហរ​មួយ​យ៉ាង​ច្បាស់លាស់​របស់​ Jaguar​ Land​ Rover​ ក្នុង​ការ​នាំ​យក​រថយន្ត​ប្រណិត​ ទំនើប​ និង​ទាន់សម័យ​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា​។​ ទំនុកចិត្ត​របស់​ក្រុមហ៊ុន​ Jaguar​ Land​ Rover​ ចំពោះ​ អ​ អិ​ម​ អេ​ ខេ​ម​បូ​ឌា​ ដោយ​បាន​នាំ​អគារ​យីហោ​ភ្លោះ​ (Jaguar​ និង​ Land​ Rover)​ លំដាប់​ពិភពលោក​សម្រាប់​តាំង​លក់​រថយន្ត​ប្រណិត​ Jaguar​ និង​ Land​ Rover​ ដែល​មាន​ទាំង​ផ្នែក​លក់​ ផ្នែក​ជួសជុល​ និង​ថែទាំ​រថយន្ត​ប្រណិត​ និង​ផ្នែក​ផ្គត់ផ្គង់​គ្រឿងបន្លាស់​សុទ្ធ​ ដែល​នាំ​ចូល​ពី​រោងចក្រ​ដោយ​ផ្ទាល់​ (3S​ –​ Sales,​ Service​ and​ Spare​ parts)​ ចូល​មក​កាន់​ទីផ្សារ​កម្ពុជា​»​។​ 

​លោក​បាន​បន្ត​ទៀត​ថា​ «​ Jaguar​ Land​ Rover​ មាន​សេចក្តី​សោមនស្ស​រីករាយ​ ដែល​មាន​ អ​ អិ​ម​ អេ​ ខេ​ម​បូ​ឌា​ (RMA​ Cambodia)​ ជា​អ្នក​នាំ​ចូល​ និង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត​ប្រណិត​ Jaguar​ និង​ Land​ Rover​ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ អគារ​តាំង​លក់​រថយន្ត​លំដាប់​ពិភពលោក​របស់​ អ​ អិ​ម​ អេ​ មួយ​នេះ​ មាន​រួម​បញ្ចូល​យានដ្ឋាន​ជួសជុល​ និង​ថែទាំ​រថយន្ត​ប្រណិតៗ​ដោយ​ប្រើប្រាស់​ឧបករណ៍​ទំនើបៗ​ និង​គ្រឿងបន្លាស់​សុទ្ធ​ ព្រមទាំង​អាច​ជួល​ជុល​ ឬ​ត្រួតពិនិត្យ​រថយន្ត​ប្រណិត​បាន​ដល់​ទៅ​៩​គ្រឿងក្នុង​ពេល​តែ​មួយ​ រួម​ជាមួយ​ជាង​ជំនាញៗ​ ដែល​មានការ​ទទួលស្គាល់​ពី​រោងចក្រ​នៃ​ចក្រភព​អង់គ្លេស​ ហើយ​រថយន្ត​ប្រណិតៗ​ ៨​គ្រឿង​របស់​ Jaguar​ និង​ Land​ Rover​ នឹង​ត្រូវ​ដាក់​បង្ហាញ​ក្នុង​អគារ​មួយ​នេះ​តាម​បទដ្ឋាន​អន្តរជាតិ​»​។​ 

​​លោក​ ង​ន​ សាំង​ (Mr.​ Ngorn​ Saing)​ អគ្គនាយក​ក្រុមហ៊ុន​ អ​ អិ​ម​ អេ​ ខេ​ម​បូ​ឌា​ (RMA​ Cambodia)​ មាន​ប្រសាសន៍​ថា​ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ ក្នុង​ការ​សម្ពោធ​អគារ​ថ្មី​ស្តង់ដា​ពិភពលោក​ ហើយ​នេះ​ក៏​ជា​សញ្ញា​បញ្ជាក់​យ៉ាង​មុតមាំ​ថា​ យើង​នឹង​ផ្តល់​នូវ​សេវាកម្ម​ដ៏​ល្អ​ឥត​ខ្ជោះ​ជូន​ដល់​អតិថិជន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​នេះ​។​ យើង​ជឿជាក់​ថា​ យើង​ប្រាកដជា​ធ្វើ​ឲ្យ​អាជីវកម្ម​រថយន្ត​ Jaguar​ និង​ Land​ Rover​ មាន​ភាព​រីក​លូតលាស់​យ៉ាង​ល្អ​ប្រសើរ​។​ មិន​ថា​បុគ្គលិក​ ឬ​ថ្នាក់ដឹកនាំ​ ក៏​ដូច​ជា​ក្រុមការងារ​ទាំងអស់​របស់​យើង​ ពិតជា​មាន​មោទនភាព​ និង​រំភើបចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​កិត្តិនាម​ដ៏​ល្បីល្បាញ​របស់​រថយន្ត​ Jaguar​ និង​ Land​ Rover​ ដែល​មាន​វត្ត​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ អគារ​តាំង​លក់​រថយន្ត​ Jaguar​ និង​ Land​ Rover​  ដែល​រួម​មាន​ ទាំង​ផ្នែក​លក់​ ផ្នែក​ជួសជុល​ និង​ថែទាំ​រថយន្ត​ប្រណិត​ និង​ផ្នែក​ផ្គត់ផ្គង់​គ្រឿងបន្លាស់​សុទ្ធ​ដែល​នាំ​ចូល​ពី​រោងចក្រ​ដោយ​ផ្ទាល់​ (3S​ –​ Sales,​ Service​ and​ Spare​ parts)​  សបញ្ជាក់​ឲ្យ​ឃើញ​នូវ​ទំនុកចិត្ត​របស់​ក្រុមហ៊ុន​ Jaguar​ Land​ Rover​  ចំពោះ​ អ​ អិ​ម​ អេ​ ខេ​ម​បូ​ឌា​ (RMA​ Cambodia)​ ដែល​ទទួល​សិទ្ធិ​នាំ​ចូល​ និង​ចែក​ចែក​ផ្តាច់មុខ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​ស្របច្បាប់​ ហើយ​យើង​នឹង​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​អន្តរជាតិ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ ដែល​ស្រប​តាម​ស្តង់ដារ​ខ្ពស់​ ជូន​ដល់​អតិថិជន​»

​រាល់​អតិថិជន​ ដែល​ជាវ​រថយន្ត​ Jaguar​ ឬ​ Land​ Rover​ ពី​ក្រុមហ៊ុន​ អ​ អិ​ម​ អេ​ ខេ​ម​បូ​ឌា​ (RMA​ Cambodia)​ ទទួល​បានការ​ធានា​រយៈពេល​បី​ឆ្នាំ​ ឬ​ក៏​គិត​ត្រឹម​រយៈ​ចម្ងាយ​ ១០០០០០​ (​ដប់​ម៉ឺន​)​ គី​ឡួ​ម៉ែ​ត​។​  លើស​ពី​នេះ​ទៅ​ទៀត​ យើង​នៅ​មាន​ឧបករណ៍​ទំនើបៗ​ស្តង់ដារ​អន្តរជាតិ​ សម្រាប់​ជួសជុល​ និង​ថែទាំ​រថយន្ត​ប្រណិតៗ​ រួម​ទាំង​គ្រឿងបន្លាស់​សុទ្ធ​ដែល​មានការ​ធានា​យ៉ាង​ត្រឹមត្រូវ​ពី​រោងចក្រ​ដោយ​ផ្ទាល់​ ហើយ​ថែម​ទាំង​មាន​អ្នកបច្ចេកទេស​ជំនាញៗ​ ដែល​បាន​ទទួល​ការ​បណ្តុះបណ្តាល​យ៉ាង​ត្រឹមត្រូវ​ និង​ច្បាស់លាស់​ពី​បរទេស​ ជា​ពិសេស​គឺ​មេជាង​កម្រិត​ទី​៤​ ជនជាតិ​អង់គ្លេស​ដែល​មក​ពី​រោងចក្រ​នៃ​ចក្រភព​អង់គ្លេស​។​ យើង​បាន​រៀបចំ​បន្ទប់​រង់ចាំ​ ប្រកបដោយ​ផាសុកភាព​ ជាមួយ​ការ​ទទួលទាន​កាហ្វេ​ (barista​ coffee​ bar)​ និង​ប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​ (Wi-Fi)​ ដោយ​ឥត​គិតថ្លៃ​ ដែល​អាច​ឲ្យ​អតិថិជន​សម្រាក​ និង​មើលឃើញ​សកម្មភាព​ត្រួតពិនិត្យ​ ឬ​ជួសជុល​រថយន្ត​របស់​ខ្លួន​នៅ​ក្នុង​កំឡុង​ពេល​កំពុង​រង់ចាំ​។​ 

​បុគ្គលិក​ផ្នែក​លក់​ដ៏​ស្វាហាប់​ និង​រួសរាយ​រាក់ទាក់​ ប្រកបដោយ​វិជ្ជាជីវៈ​ សុទ្ធតែ​ទទួល​បានការ​បណ្តុះបណ្តាល​ពី​អ្នកជំនាញ​ ដើម្បី​ផ្តល់​នូវ​សេវាកម្ម​ដ៏​ល្អ​ឥត​ខ្ជោះ​ជូន​ដល់​អតិថិជន​។​ យើង​ក៏​មាន​សេចក្តី​សោមនស្ស​រីករាយ​ ក្នុង​ការ​ផ្តល់​ជូន​នូវ​ការ​លក់​សម្ភារៈ​តុបតែង​ ក៏​ដូច​ជា​គ្រឿងបន្លាស់​របស់​រថយន្ត​ Jaguar​ និង​ Land​ Rover​ ដែល​មានគុណ​ភាព​ខ្ពស់​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​»​។​

​ក្រុមហ៊ុន​ ហ្គ​វ៉ា​-​វ៉ា​អន្តរជាតិ​ អិ​ល​ធី​ឌី​ (Guava​ International​ Ltd)​ ជា​ក្រុមហ៊ុន​តំណាង​របស់​ Jaguar​ Land​ Rover​ នៅ​ជុំវិញ​ពិភពលោក​។​ ក្រុមហ៊ុន​ ហ្គ​វ៉ា​-​វ៉ា​អន្តរជាតិ​ អិ​ល​ធី​ឌី​ (Guava​ International​ Ltd)​ គ្រប់គ្រង​ ការ​ផ្ដល់​សិទ្ធិ​ចែកចាយ​រថយន្ត​ Jaguar​ និង​ Land​ Rover​ គ្រឿងបន្លាស់​ និង​បណ្តាញ​សេវាកម្ម​ចែកចាយ​ ផ្សេងៗ​ នៅ​ក្នុង​60​ ប្រទេស​ នា​តំបន់​អឺរ៉ុប​ខាងកើត​ អាស៊ី​កណ្តាល​ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​ និង​អនុ​តំបន់​សាហា​រ៉ា​ នៃ​ទ្វីបអាហ្វ្រិក​។​ 

​សំរាប់​ព័ត៌មាន​បន្ថែម​ : ​លោក​ មាស​ តុលា​ (RMA​ Cambodia) ​ទូរស័ព្ទ​លេខ​៖​ +៨៥៥​ (០)​ ៧៧​ ៧២២​ ៩៩៩​   អ៊ី​ម៉ែ​ល​៖​ [email protected]

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន
BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

BYD Shark ដែលជារថយន្ត Pickup Truck ដំបូងរបស់ BYD នឹងបង្ហាញខ្លួននៅថ្ងៃទី 25 ខែ មេសា នេះ នៅក្នុងពិព័រណ៌រថយន្តប្រចាំឆ្នាំ 2024 Beijing Auto Show

ដោយ ប៉េងលីន
រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

រថយន្ត SUV ជំនាន់ថ្មីម៉ូដែល Aito M5 បានប្រកាសដាក់លក់មុននៅលើទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

Huawei Pura 70 មិនមានការបំពាក់នូវបច្ចេកវិទ្យា Huawei NearLink នោះទេ

ដោយ ប៉េងលីន