ក្រុមហ៊ុនបច្ចេកវិទ្យាផលិតផលស្មាតហ្វូនរបស់ប្រទេសចិនបានបង្ហាញចេញនូវកំពូលស្មាតហ្វូនម៉ូដែលថ្មីរបស់ខ្លួនម៉ូដែល Leagoo Elite 2 ដែលមានរូបរាងដ៏ប្រណីតទាក់ទាញមិនចាញ់កំពូលស្មាតហ្វូនល្បីៗដែលកំពុងចរាចរណ៍នៅលើទីផ្សារឡើយ។ ហើយអ្វីដែលរឹតតែអស្ចារ្យគឺ Elite2 បំពាក់ដោយអង្គគណនាដែលខ្លាំងចំនួន 8 គ្រាប់ Octa-Core Processor រួមនឹងចំនុចខ្លាំងនិងមុខងារពិសេស ទំនើបៗជាច្រើនទៀតបំពេញតាមតម្រូវការប្រើប្រាស់។
កញ្ចក់អេក្រង់ទំហំធំទូលាយភ្លឺច្បាស់បែបធម្មជាតិ
Leagoo Elite2 បំពាក់ដោយកញ្ចក់អេក្រង់ថាច់ស្គ្រីន IPS HD ធំទូលាយទំហំ 5.5 អ៊ីង និងមានគែមអាលុយមីញ៉ុមយ៉ាងហាប់មាំផ្តល់ទំនុកចិត្តក្នុងការកាន់ប្រើប្រាស់។ចំពោះការបង្ហាញរូបភាពវិញគឺវាអាចទ្រទ្រង់បានក្នុងកម្រិត HD 720p បានយ៉ាងច្បាស់ត្រជាក់ភ្នែកបែបពណ៌ធម្មជាតិ។
សមត្ថភាពប្រើប្រាស់ខ្លាំងគ្មានដែនកំនត់
ការប្រើប្រាស់បើកដំណើរការមុខងារ កម្មវិធី ហ្គេម វ៉ិបសាយ វាយអក្សរ និងការងារកម្សាន្តផ្សេងៗនៅលើស្មាតហ្វូន Leagoo Elite2 គឺប្រកបទៅដោយភាពជឿជាក់លឿនរហ័សទាន់ចិត្ត ដោយម៉ូដែលថ្មីនេះបំពាក់ដោយបន្ទះឈីប MTK 6592M រួមទាំងអង្គគណនាខ្លាំងចំនួន 8 គ្រាប់ប្រភេទ ARM Octa-Core Processor ល្បឿនគណនា 1.4 GHz Cortex-A7, រ៉េមទំហំ 2GB និងមានំហំផ្ទុកស្រាប់ក្នុងម៉ាស៊ីន 16 GB។
កាមេរ៉ាថតរូប និងវីដេអូកម្រិត 13 MP Ultra-Clear Image
Leagoo Elite2 បំពាក់ដោយកាមេរ៉ាថតរូប និងវីដេអូផ្នែកខាងក្រោយទំហំ 13 MP Ultra-Clear Image, autofocus LED Flash។ ហើយសមត្ថភាពចាប់យករូបភាពរបស់វាវិញគឺបានច្បាស់គ្រប់ស្ថានភាពទីតាំងរូបភាព និងវីដេអូ ព្រមទាំងមានកាមេរ៉ាមុខទំហំ 8MP ផងដែរសម្រាប់ថតរូប Selfie។
ប្រតិបត្តិការ និងមុខងារពិសេសៗ
Leagoo Elite2 ដំណើរការជាមួយ Android Kitkat v4.4.2 និងប្រើយួស័រអ៊ីនធើហ្វេសកំនែប្រែថ្មី Leagoo UI 3.0 ដែលធ្វើឲ្យនៅលើផ្ទៃអេក្រង់មានភាពស្រស់ស្អាតរស់រវើកទាក់ទាញ។ ចំពោះមុខងារប្រើប្រាស់ក៏សម្បូរបែបហើយទំនើបទៀតផងដែលក្នុងនោះរួមមានដូចជា:
-Wake Gesture :លោកអ្នកអាចបញ្ជាបើកដំណើរការកម្មវិធី និងមុខងារមួយចំនួនបានដោយគ្រាន់តែសរសេរតួរអក្សរដំណាងឲ្យកម្មវិធី និងមុខងារទាំងនោះនៅលើផ្ទៃអេក្រង់នៅពេលអេក្រង់របស់វាបានបិទ (Sleep)។ ឧទាហរណ៍: សរសេរអក្សរ C ដើម្បីបើកកាមេរ៉ាថតរូប, M បើកតន្ត្រី, V បើកវីដអូ, S បើក Setting, E បើកអ៊ីម៉េល…ជាដើម។
-4D Turn Air Function: លោកអ្នកគ្រាន់តែដាក់បាទដៃរបស់អ្នកពីលើផ្ទៃអេក្រង់ពី 3 រឺ 5 សង់ទីម៉ែត្រហើយបក់ថ្នមៗទៅឆ្វេងរឺក៏ស្តាំដើម្បីផ្លាស់ប្តូរអ៊ីនធើហ្វេសអេក្រង់ និងពីលើចុះក្រោម រឺពីក្រោមទៅលើដើម្បីបន្ថយ និងដំឡើងសម្លេង។
-Glove Mode –Floating Touch: អស់កង្វល់ទោះបីជាដៃរបស់អ្នកសើម រឺក៏ពាក់ស្រោមដៃក៏ដោយក៏នៅតែអាចចុចថាច់បញ្ជានៅផ្ទៃអេក្រង់របស់ Elite 2 បានដែរ។
ប៉ុណ្ណឹងមិនទាន់អស់នៅឡើយទេនៅមានមុខងារ និងកម្មវិធីប្រើប្រាស់ជាច្រើនទៀតនៅលើកំពូលស្មាតហ្វូន Leagoo Elite 2 មួយនេះ៕
Official Website: http://www.leagoo.cc/mobile/elite_series/20150616/38.html