ប្រភេទកាមេរ៉ាសុវត្ថិភាពឥតខ្សែទំនើបចុងក្រោយម៉ូឌែល (PIC1006WN-HD) ដែល ឌីជី ជាក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតសម្រាប់អាជីវកម្ម និងតាមគេហដ្ផាន ធ្វើការចេញលក់ក្នុងរយៈពេលប៉ុន្មានខែនេះ គឺពិតជាទទួលបានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់យ៉ាងច្រើន ដោយសារវាបាននាំយកនូវអត្ថប្រយោជន៏ និងមុខងារជាច្រើនជូនដល់អ្នកប្រើប្រាស់ រួមជាមួយភាពជឿជាក់ទៅលើគុណភាពនៃប្រភេទកាមេរ៉ាសុវត្ថិភាពនេះផងដែរ។
សម្រាប់ប្រភេទកាមេរ៉ាសុវត្ថិភាពនេះ អត្ថប្រយោជន៏ពិសេសថ្មីមួយទៀតដែលទើបតែត្រូវបានគេដាក់បញ្ចូលបន្ថែមមុខងារ គឺវាអាចថតទុករាល់សកម្មភាពដែលមាននៅក្នុងកាមេរ៉ាចូលទៅក្នុង Dropbox cloud ពីលើមុខងារដែលមានស្រាប់ដែលអាចថតទុកក្នុង MicroSD card និងចូលទៅក្នុងកុំព្យូទ័រ ឬទូរសព្ទដៃក៏បាន។ នេះជាភាពងាយស្រួលមួយដែលអតិថិជននឹងមិនមានបញ្ហា ភ័យខ្លាចកាមេរ៉ាអាចនឹងត្រូវខូចខាត ឬបាត់បង់ ឬក៏ត្រូវបំផ្លិចបំផ្លាញដោយប្រការណាមួយឡើយ។ មិនតែប៉ុណ្ណោះកាមេរ៉ាសុវត្ថិភាពប្រភេទនេះ គឺវាមិនទាមទារឲ្យធ្វើការភ្ជាប់ឬជួល IP ដើម្បីដំណើរការឡើយ។
ចំពោះអត្ថប្រយោជន៏ និងមុខងារជាច្រើនដ៏ទៃទៀតពីកាមេរ៉ាសុវត្ថិភាពនេះ គឺ (១) វាអាចចាប់យកនូវរូបភាពបានយ៉ាងល្អឥតខ្ចោះកំរិត HD (២) មានកញ្ចក់ភ្នែកភ្លោះ ដែលអាចបញ្ជាការឃ្លាំមើលបានទាំងថ្ងៃទាំងយប់ (៣) បញ្ជូនសញ្ញានៅពេលចាប់សកម្មភាពចលនា/ពន្លឺសម្លេងអោយដំណឹងនៅលើទូរសព្ទដៃដែលមានភ្ជាប់អ៊ីនធឺណិត (៤) និងការភ្ជាប់បណ្ដាញឥតខ្សែតាមរយៈដំណើរការ WPS ។ ហើយអ្វីដែលជាលក្ខណៈពិសេសផងដែរ គឺវាពិតជាងាយស្រួល មិនតំរូវអោយតខ្សែរញ៉េរញ៉ៃ និងជំនាញអាយធីដើម្បីតំឡើងនោះទេ។
សម្រាប់ប្រភេទកាមេរ៉ាសុវត្ថិភាពឥតខ្សែ ងាយស្រួលប្រើម៉ូឌែល (PIC1006WN-HD) ផ្តល់ជូនដោយ ឌីជី ក្នុងតម្លៃពិសេស ហើយសម្រាប់អតិថិជន ឌីជី រឹតតែពិសេសទៅទៀតគឺទទួលបានការបញ្ចុះតម្លៃរហូតដល់៣០%។ វាពិតជាងាយស្រួល ដោយលោកអ្នកគ្រាន់តែធ្វើការភ្ជាប់សេវាពី ឌីជីអ៊ីនធឺណិត ដែលជូនល្បឿន Upload រហូត 30Mbps ក្នុងតំលៃសមរម្យដែលមិនមានក្រុមហ៊ុនណាអាចជូនដូចនេះឡើយ ដើម្បីប្រើប្រាស់ជាមួយកាមេរ៉ាសុវត្ថិភាពនេះ អ្វីៗនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកអ្នកយ៉ាងរលូន។ បើមានបំណងជាវ ឬចង់បានព័ត៌មានលំអិតសូមទំនាក់ទំនងទៅកាន់ឌីជី តាមរយៈទួរសព្ទលេខ 089/098 888 992 | 098 800 913 | 098 800 617 ឬក៏ចូលទៅកាន់គេហទំព័រ www.digi.com.kh