no-alternative title

ឱក សុគន្ធកញ្ញា កាន់តែលេចធ្លោជាមួយជំនួយការថតរូបថ្មី

​ជាមួយនឹង​ការ​តុបតែង​មុខ​យ៉ាង​ស្រស់​ស្អាត​ កញ្ញា​ ឱ​ក​ សុគន្ធ​កញ្ញា​ ក្នុង​សម្លៀក​បំពាក់​ដ៏​ស៊ី​វិ​ល័យ​ និង​ថ្លៃថ្នូរ​ ពិតជា​សាក​សមឥត​ខ្ចោះ​ ជាមួយ​រូបរាង​របស់​ទូរស័ព្ទ​ដៃ​ដ៏​ទំនើប​របស់​នាង​។​ រូបភាព​ដ៏​ទាក់ទាញ​ នេះ​ ថ្មីៗ​នេះ​ ត្រូវ​បាន​គេ​ឃើញ​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់​តារាចម្រៀង​កម្ពុជា​ដ៏​ល្បី​ ឱ​ក​ សុគន្ធ​កញ្ញា​  ដែល​តែងតែ​ចូល​ចិត្ត​ចែករំលែក​ព័ត៌មាន​ថ្មីៗ​ អំពី​ផលិតផល​ថ្មីៗ​ដ៏​ពេញ​និយម​ នៅ​ទូ​ទាំង​សកលលោក​។​  ក្នុង​ចំណោម​ផលិតផល​ដែល​នាង​បាន​ណែនាំ​ អ្វី​ដែល​ធ្វើ​ឲ្យ​កញ្ញា​ ឱ​ក​ សុគន្ធ​កញ្ញា​ លេចធ្លោ​បំផុត​ នោះ​ គឺ​ការ​ជ្រើសរើស​ផលិតផល​បច្ចេកវិទ្យា​ទំនើប​បំផុត​របស់​ពិភពលោក​ ដោយសារ​នាង​ គឺជា​តារា​មួយ​ រូប​ ដែល​ចូល​ចិត្តការ​ថតរូប​ និង​ស្តាយ៍​តុបតែង​ខ្លួន​ប្លែកៗ​ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​ ចែកចាយ​ទៅ​ដល់​ អ្នកគាំទ្រ​ជាង​ 32​ ម៉ឺន​នាក់​របស់​នាង​ នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ ។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ដោយសារ​តែ​គ្រប់​រូបភាព​ ដែល​នាង​បង្ហោះ​ មាន​ភាព​ទាក់ទាញ​ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​ កញ្ញា​ ឱ​ក​ សុគន្ធ​កញ្ញា​ តែងតែ​ទទួល​បាន​ Like,​ Share​ និង​ Comment​ ច្រើន​បំផុត​ (​រាប់​ពាន់​ពេល​ខ្លះ​រហូត​ដល់​ រាប់​ម៉ឺន​)​ ទៅ​លើ​រូបភាព​ដែល​នាង​បាន​ចែកចាយ​(Post)​ រហូត​ធ្វើ​ឲ្យ​នាង​លាន់មាត់​ ដោយ​ភាព​ភ្ញាក់ផ្អើល​ថា​  ពេល​ខ្លះ​អ្នក​ like​ និង​ comment​ ច្រើន​ពេក​ ឡើង​ចង់​គាំង​ហ្វេ​ស​ប៊ុ​ក​។​ សុគន្ធ​កញ្ញា​ បាន​ថ្លែង​ថា​ «​តាំងពី​ពេល​ដែល​ខ្ញុំ​ចាប់ផ្តើម​ប្រើ​ទូរស័ព្ទ​ដៃ​ Samsung​ Galaxy​ S6​ Edge​ មក​ អ្នកគាំទ្រ​ កាន់តែ​ចាប់​អារ​ម្ម​ណ៌​ជាមួយនឹង​រូបភាព​ ដែល​ខ្ញុំ​បាន​ថត​ដោយ​ប្រើ​ទូរស័ព្ទ​ដៃ​ស៊េរី​ថ្មី​នេះ​។​

​តាម​រយៈ​កិច្ច​សម្ភាសន៍​ ជាមួយ​កញ្ញា​ ឱ​ក​ សុគន្ធ​កញ្ញា​ បានឱ្យ​ដឹង​ថា​ បើ​តាម​បទ​ពិសោធន៍​ របស់ខ្ញុំ​ Samsung​ Galaxy​ S6​ edge​ នេះ​មានគុណ​សម្បត្តិ​យ៉ាង​ពិសេសៗ​ ដែល​អាច​បំពេញ​គ្រប់​ចន្លោះ​ នៃ​តម្រូវ​ ការ​របស់ខ្ញុំ​បាន​។​ ជាមួយ​អេ​ក្រង់​ធំ​ Super​ AMOLED​ ពិត​ផ្តល់​រូបភាព​ច្បាស់​ឥត​ខ្ចោះ​ សម្រាប់​មើល​វី​ដេ​អូ​ ឬ​ លេង​ហ្គេ​ម​។​ អស់​ក្តី​កង្វល់​រឿង​ បញ្ហា​សាក​ថ្ម​ ពេល​មើល​វី​ដេ​អូ​ ព្រោះ​ Galaxy​ S6​ មាន​កម្លាំង​ថ្ម​ខ្លាំង​ ដោយ​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​ឆ្នាំង​សាក​ឥត​ខ្សែ​។​ កញ្ញា​បាន​បន្ត​ថា​ «​ការ​ថតរូប​ ពិតជា​ប្រសើរ​ជាង​មុន​ជាមួយ​ពណ៌​កូ​ល័​រ​ ធម្មជាតិ​ស្រស់​ស្អាត​ ផ្តល់​ជូន​ ដោយ​គុណភាព​កាមេរ៉ា​ក្រោយ​ ទំហំ​រហូត​ដល់​ 16​ MP​ និង​ការ​ថតរូប​ Selfie​ ខ្លួនឯង​ កាន់តែ​ទាក់ទាញ​ ដោយ​កាមេរ៉ា​មុខ​ទំហំ​ 5MP​។​ រឹតតែ​ពិសេស​ ជាមួយ​ល្បឿន​អ៊ី​ន​ធើ​ណិ​ត​ លឿន​ដែល​អាច​ផ្តល់​ភាព​ ងាយ​ ស្រួល​ ពេល​លេង​ Facebook​ ឬ​ មើល​វី​ដេ​អូ​តាម​ Youtube​ ក៏​ដូច​ជា​ចែកចាយ​ព័ត៌មាន​ផ្សេងៗ​ បាន​លឿន​ផង​ដែរ​។​»​ 

​តារាចម្រៀង​ល្បី​រូប​នេះ​បាន​បង្ហើប​ប្រាប់​ថា​ «​ក្រុមហ៊ុន​សាម​សុង​ក៏​មានការ​ផ្តល់​ជូន​ពិសេស​ចាប់ពី​ថ្ងៃនេះ​តទៅ​ដល់​ថ្ងៃ​ទី​ 21​ សីហា​ ខែ​ក្រោយ​នេះ​ គឺ​រាល់​ការ​ទិញ​ទូរស័ព្ទ​ដៃ​ Samsung​ Galaxy​ S6​ ឬ​ Samsung​ Galaxy​ S6​ Edge​ មួយ​គ្រឿង​ នឹង​មានការ​ផ្តល់​ពិសេស​ ចំនួន​ $560​ ពី​ក្រុមហ៊ុន​ Cellcard​ រួម​មាន​៖​ ការ​ផ្តល់​ស៊ី​មកា​ត​មួយ​ដោយ​ឥត​គិត​ ថ្លៃ​ ជាមួយនឹង​ទឹកប្រាក់​ចំនួន​ $540​ សម្រាប់​ការ​ប្រើ​អ៊ី​ន​ធឺ​ណែ​ត​ និង​ផ្ញើ​សារ​ រយៈពេល​6​ខែ​ ទឹកប្រាក់​ចំនួន​ $20​ សម្រាប់​ការ​ហៅ​ចេញ​ រយៈពេល​3​ខែ​ និង​ការ​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ ដោយ​ឥត​គិត​ថ្ងៃ​គ្មាន​ដែន​កំណត់​រយៈពេល​6​ខែ​៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន