no-alternative title

RMA​ Cambodia​ សម្ពោធ​អគារ​តាំង​លក់​រថយន្ត​ Jaguar​ និង​Land​ Rover​ ថ្មី​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​

​កាលពី​ថ្ងៃ​ទី​ 24​ ខែកក្កដា​ ឆ្នាំ​ 2015​ ក្រុមហ៊ុន​ RMA​ Cambodia​ ដែល​បាន​ទទួល​សិទ្ធិ​ចែកចាយ​ផ្តាច់​មុខជា​ផ្លូវការ​នូវ​រថយន្ត​ Jaguar​ និង​ Land​ Rover​ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើ​ពិធី​សម្ពោធន៍​អគារ​តាំង​លក់​រថយន្ត​របស់​ខ្លួន​ក្នុង​ទីក្រុង​ភ្នំពេញ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​ ឯកឧត្ដម​ ឆាន់​ វឌ្ឍនៈ​ អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ព្រមទាំង​វត្តមាន​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ថ្លែង​ទៅ​កាន់​ភ្ញៀវ​កិត្តិយស​ដែល​មាន​វត្ត​មាននៅ​ក្នុង​ពិធី​សម្ពោធ​អគារ​តាំង​លក់​រថយន្ត​ Jaguar​ និង​Land​ Rover​ នេះ​ ឯកឧត្តម​ ឆាន់​ វឌ្ឍនៈ​ បាន​បង្ហាញ​នូវ​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ការ​សាងសង់​អគារ​តាំង​លក់​រថយន្ត​ខ្នាត​ពិភពលោក​របស់​ក្រុមហ៊ុន​ RMA​ Cambodia​ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ដោយ​ផ្អែក​ទៅ​លើ​ការ​អភិវឌ្ឍ​នៃ​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មកនេះ​ យើង​សង្កេត​ឃើញ​ថា​ ការ​កើនឡើង​នៃ​ចំនួន​មនុស្ស​ដែល​មាន​ចំណាប់​ អារម្មណ៍​ មក​លើ​ម៉ាក​រថយន្ត​ល្បីៗ​ កាន់តែ​ច្រើន​ឡើងៗ​ ដែល​ជា​កត្តា​ជម្រុញ​អំណាច​នៃ​ការ​ទិញ​រថយន្ត​របស់​ពួក​គាត់​កាន់តែ​កើនឡើង​គួរ​ឲ្យ​កត់សំគាល់​។​ 

​អគារ​តាំង​លក់​រថយន្ត​ខ្នាត​ពិភពលោក​របស់​ក្រុមហ៊ុន​ RMA​ Cambodia​ រួម​មាន​ផ្នែក​សេវាកម្ម​ និង​ផ្គត់ផ្គង់​នូវ​គ្រឿងបន្លាស់​រថយន្ត​  ដែល​មាន​កន្លែង​តាំង​លក់​រថយន្ត​ចំនួន​ ៨​ និង​រោង​ជាង​ចំនួន​ ៩​ ជាមួយនឹង​អ្នកជំនាញ​ជួសជុល​រថយន្ត​ជា​ច្រើន​រូប​ដែល​ត្រូវ​បាន​ទទួលស្គាល់​ពី​សំណាក់​រោងចក្រ​ផលិត​យានយន្ត​។​ គ្រប់​អតិថិជន​ដែល​បាន​ជាវ​រថយន្ត​ Jaguar​ និង​ Land​ Rover​ របស់​ក្រុមហ៊ុន​ RMA​ Cambodia​ សុទ្ធតែ​ទទួល​បាន​នូវ​អត្ថប្រយោជន៍​នៃ​ការ​ធានា​    រយៈពេល​បី​ឆ្នាំ​ ឬ​ក៏​គិត​ត្រឹម​រយៈ​ម្ងា​យ​បើកបរ​ ១០០,០០០​ គី​ឡួ​ម៉ែ​ត​។​  

​លោក​ ម៉ាក​ ធើ​និ​ន​ ជា​អគ្គនាយក​ ក្រុមហ៊ុន​ Guava​ International​ បាន​មាន​ប្រសាសន៍​ថា​      «​ជា​ការ​ពិត​ណាស់​ អគារ​តាំង​លក់​រថយន្ត​ថ្មី​ដ៏​អស្ចារ្យ​មួយ​នេះ​ ពិតជា​ស្រប​ទៅ​តាម​ស្តង់ដារ​អន្តរជាតិ​តាម​ការ​កំណត់​ក្រុមហ៊ុន​ Jaguar​ Land​ Rover​ សម្រាប់​អ្នក​ចែកចាយ​រថយន្ត​របស់​យើង​ទៅ​ទូ​ទាំង​ពិភពលោក​។​”​ អគារ​ថ្មី​នេះ​នឹង​ដាក់​តាំង​លក់​តែ​រថយន្ត​ Jaguar​ Land​ Rover​ ក៏​ដូច​ជា​រថយន្ត​ Range​ Rover​ ដ៏​ពេញ​និយម​។​ អគារ​នេះ​ផង​ដែរ​ មិន​ត្រឹមតែ​មាន​បន្ទប់​តាំង​លក់​ដ៏​ធំ​ដែល​បាន​ត្រូវ​រចនា​ និង​សាងសង់​ឡើង​ទៅ​តាម​ស្តង់ដារ​  និង​មានគុណ​ភាព​ខ្ពស់​នោះ​ទេ​ វា​ក៏​មាន​រួម​ទាំង​ផ្នែក​លក់​ ផ្នែក​សេវាកម្ម​ និង​ផ្នែក​ថែទាំ​យានយន្ត​ដើម្បី​បម្រើ​អតិថិជន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។​ 

​ក្នុង​ពិធី​បើក​សម្ពោធ​នេះ​ ក៏​មានការ​ចូលរួម​ពី​សំណាក់​ភារធារី​នៃ​ឯកអគ្គរាជទូត​អង់គ្លេស​ រួម​ជាមួយ​ឥស្សរជន​ និង​ភ្ញៀវ​កិត្តិយស​នានា​ជាង​ 200​ រូប​ ដែល​បាន​សម្តែង​នូវ​ការ​ស្ងើចសរសើរ​ក៏​ដូច​ជា​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​អគារ​តាំង​លក់​រថយន្ត​ថ្មី​នេះ​ដែល​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ​។​

​លោកស្រី​ បណ្ឌិត​ ប្រាយ​យូ​នី​ ម៉ាត់​ធូ​ ជា​ភារធារី​នៃ​ឯកអគ្គរាជទូត​អង់គ្លេស​ ក៏​បាន​ធ្វើ​ ការ​អបអរសាទរ​ចំពោះ​ក្រុមហ៊ុន​ RMA​ Cambodia​ ក្នុង​ការ​សម្ពោធ​នូវ​អគារ​តាំង​លក់​ រថយន្ត​ Jaguar​ និង​ Land​ Rover​ នា​ពេល​នោះ​ផង​ដែរ​។​  

​លោក​ ង​ន​ សាំង​ បាន​បន្ថែម​ថា​ «​ខ្ញុំ​ជឿជាក់​ថា​នឹង​មាន​រថយន្ត​ម៉ាក​ Jaguar​ Land​ Rover​ ព្រមទាំង​ Range​ Rover​ ដែល​កំពុង​មាន​ប្រជាប្រិយភាព​ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កាន់តែ​ច្រើន​។​»​ 

​ក្រុមហ៊ុន​ Jaguar​ Land​ Rover​ មានការ​ទទួលស្គាល់​ថា​ជា​ក្រុមហ៊ុន​ដែល​មាន​ភាព​ល្បីល្បាញ​ ជុំវិញ​ពិភពលោក​ ដោយ​ចិត្ត​ទុកដាក់​ខ្ពស់​ទៅ​លើ​ភាព​លម្អិត​នៃ​គុណភាព​យ៉ាង​ផ្ចិតផ្ចង់​ គុណភាព​ល្អជា​និច្ច​ និង​ភាព​អាច​ជឿជាក់​បាន​។​ ក្រុមហ៊ុន​ Jaguar​ ត្រូវ​បាន​គេ​ទទួល​ទូ​ទាំង​ ពិភពលោក​ថា​ជា​ក្រុមហ៊ុន​ផលិត​នាំមុខ​គេ​សំរាប់​រថយន្ត​ដែល​ស្រស់​ស្អាត​ លឿន​ និង​មាន​ ភាព​ល្បីល្បាញ​ដោយសារ​ប្រណិត​ភាព​ និង​ការ​ផ្តល់​នូវ​ផាសុកភាព​ដល់​អ្នក​ប្រើប្រាស់​។​ ក្រុមហ៊ុន​ Jaguar​ Land​ Rover​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​អ្នក​ផលិត​យានយន្ត​ដែល​បើកបរ​បាន​គ្រប់​នៅ​គ្រប់​ស្ថានភាព​ផ្លូវ​ ដោយ​រួម​បញ្ចូល​នូវ​ប្រណិត​ភាព​ សុវត្ថិភាព​ និង​ភាព​គួរ​ឲ្យ​ជឿជាក់​ ជាមួយនឹង​សមត្ថភាព​ជា​ច្រើន​ទៀត​គ្មាន​គូ​ប្រៀប​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន