no-alternative title

​មិន​ថា​ជំនាន់​មុន​ ឬ​ក្រោយ​ Ford​ Mustang​ នៅ​តែ​ទាក់ចិត្ត​អ្នក​ប្រើប្រាស់​

​ជាមួយនឹង​ប​ចេ្ច​ក​វិទ្យា​ច្នៃប្រឌិត​ខ្ពស់​ និង​ការ​ផ្តល់​ជូន​នូវ​ភាព​សង្ហា​ឥត​ខ្ចោះ​ រថយន្ត​ Ford​ Mustang​ ជា​ប្រភេទ​រថយន្ត​ថ្មី​មួយ​ដែល​មាន​ភាព​ល្បីល្បាញ​ទូ​ទាំង​ពិភពលោក​។​ អស់​រយៈពេល​ ៥០​ ឆ្នាំ​មកនេះ​ Mustang​ បាន​ធ្វើការ​ផ្លាស់​ប្តូរ​រូបរាង​និង​ប​ចេ្ច​ក​វិទ្យា​ស្រប​ទៅ​នឹង​រចនា​បទ​បែប​ទាន់សម័យ​ ដែល​មាន​លក្ខណៈ​ជា​ប្រភេទ​រថយន្ត​បែប​ស្ព័​រ​ ហើយ​សាក​សមឥត​ខ្ចោះ​ជាមួយ​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​នា​យុគសម័យ​ថ្មី​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​រថយន្ត​ Ford​ Mustang​ ត្រូវ​បាន​ផលិត​ឡើង​ដោយ​បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​ទំនើប​ និង​ផ្តល់​នូវ​សុវត្ថិភាព​ខ្ពស់​សម្រាប់​អ្នកបើកបរ​ព្រម​ជាមួយនឹង​ភាព​រំភើប​ពី​ការ​បើកបរ​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ រថយន្ត​ Ford​ Mustang​ នេះ​ត្រូវ​បាន​ក្លាយជា​រថយន្ត​មួយ​ដែល​ដក់​ជាប់​នៅ​ក្នុង​ក្តី​ស្រមៃ​របស់​អ្នកបើកបរ​គ្រប់​រូប​តាំងពី​ជំនាន់​ទី​មួយ​នៃ​រថយន្ត​ដែល​បាន​ផលិត​ឡើង​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​។​ ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​ជា​ការ​រំពឹង​ទុក​របស់​អ្នកគាំទ្រ​គ្រប់​ជំនាន់​ វត្តមាន​របស់​រថយន្ត​ Ford​ Mustang​ 2015​ ថ្មី​នេះ​ ត្រូវ​បាន​ឆ្លងកាត់​ការ​ផលិត​យ៉ាង​យកចិត្តទុកដាក់​ទាំង​លើ​ការ​ច្នៃ​ម៉ូត​ ការ​បំពាក់​ទៅ​ដោយ​បច្ចេកវិទ្យា​ទំនើប​ និង​គោរព​ទៅ​តាម​ស្តង់ដារ​សុ​វត្តិភាព​ខ្ពស់​ដែល​ទទួលស្គាល់​ដោយ​ រដ្ឋបាល​ជាតិ​ទទួល​បន្ទុក​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ (National​ Highway​ Traffic​ Safety​ Administration)​។​ 

​តោ៎ះ​!​ មើល​បន្តិច​ទៅ​មើល​ Ford​ Mustang​ មាន​ភាព​អស្ចារ្យ​យ៉ាងដូចម្តេច​ខ្លះ​?

​រូបរាង​ផ្នែក​ខាងក្រៅ​  

​ចង្កៀង​ផ្នែក​ខាង​មុខ​មាន​លក្ខណៈ​ទំនើប​មាន​កញ្ជក់​ភ្លឺ​ថ្លា​ ភ្លើង​ស៊ី​ញ៉ូ​បញ្ចេញ​ពន្លឺ​ដ៏​ទាក់ទាញ​ និង​ស្រស់​សង្ហា​។​ ចង្កៀង​រថយន្ត​ផ្នែក​ខាងក្រោយ​បាន​បំពាក់​ដោយ​ភ្លើង​ LED​ ដែល​រត់​បណ្តេញ​គ្នា​នៅ​ពេល​ដែល​រថយន្ត​ធ្វើការ​ផ្តល់​សញ្ញា​បត់​ឆ្វេង​ឬ​ស្តាំ​។​ លក្ខណៈ​ពិសេស​ដែល​បាន​បំពាក់​នៅ​លើ​រថយន្ត​នេះ​ គឺ​នៅ​លើ​កញ្ចក់​ទាំង​សងខាង​របស់​រថយន្ត​ត្រូវ​បាន​រចនា​ឡើង​ដោយ​បំពាក់​ទៅ​ដោយ​ភ្លើង​សញ្ញា​រូប​សេះ​ ដែល​នៅ​ពេល​ដែល​លោក​អ្នក​បើក​ឬ​ក៏​បិទទ្វារ​រថយន្ត​ នោះ​ភ្លើង​សញ្ញា​រូប​សេះ​នោះ​នឹង​បញ្ចាំង​មក​ផ្នែក​ខាងក្រោម​យ៉ាង​គួរ​ឲ្យ​ទាក់ទាញ​។​

​ផ្នែក​ខាងក្នុង​ និង​ បច្ចេកវិទ្យា​ទំនើប​ផ្តល់​ភាព​រំភើប​សម្រាប់​ការ​បើកបរ​

•​​បំពាក់​ដោយ​ភ្លើង​យ៉ាង​ស្រស់​ស្អាត​នៅ​ជុំវិញ​ផ្នែក​ខាងក្រោម​នៃ​រថយន្ត​(Ambient​ Lighting)​ 

•​​បច្ចេកវិទ្យា​ដែល​អាច​ផ្តល់​ជូន​អ្នកបើកបរ​អាច​ជ្រើសរើស​នូវ​ជម្រើស​នៃ​ការ​បើកបរ​ទៅ​តាម​ស្ថានភាព​ផ្លូវ​នឹង​ផ្តល់​នូវ​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បើក​វ៉ា​ឬ​ជែង​ (Selectable​ Driving​ Mode)​ 

•​​បច្ចេកវិទ្យា​ SYNC​ ដែល​បាន​បំពាក់​នៅ​ក្នុង​អេ​ក្រង់​ Touchscreen​ ទំហំ​ ៨​អ៊ី​ញ​សម្រាប់​ផ្តល់​ជូន​អ្នកបើកបរ​ផ្សារ​ភ្ជាប់​នូវ​កម្មវិធី​ដែល​មាននៅ​លើ​ទូរស័ព្ទ​ដៃ​ទៅ​កាន់​រថយន្ត​ដើម្បី​សម្រួល​ដល់​ការ​បើកបរ​ នៅ​ពេល​ដែល​អ្នកបើកបរ​ចង់​ធ្វើការ​ស្តាប់​តន្ត្រី​ ធ្វើការ​ហៅ​ ឬ​ទទួល​ទូរស័ព្ទ​ពេល​កំពុង​បើកបរ​

•​​ការ​បំពាក់​ដោយ​បូ​តុង​ស្វ័យប្រវត្តិ​សម្រាប់​ធ្វើការ​ប​ញ្ជេះ​នឹង​បញ្ឈប់រថយន្ត​

​ប្រព័ន្ធ​សុវត្ថិភាព​

•​​ពោង​ការពារ​សុវត្ថិភាព​ចំនួន​៧​ ដែល​បំពាក់​នៅ​ក្នុង​រថយន្ត​សម្រាប់​ការ​សុវត្ថិភាព​សម្រាប់​អ្នកបើកបរ​និង​អ្នក​ធ្វើ​ដំណើរ​

•​​ប្រព័ន្ធ​សុវត្ថិភាព​សម្រាប់​ការពារ​ចោរលួច​ (SecuriLock®​ Passive​ Anti-Theft​ (PATS)​ 

•​​កាមេរ៉ា​សុវត្ថិភាព​ផ្នែក​ខាងក្រោយ​ សម្រាប់​ជំនួយ​ក្នុង​ការ​ចូល​ចត​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ រថយន្ត​ Ford​ Mustang​ ត្រូវ​បាន​ដាក់​លក់​ជា​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ចាប់​តាំង​ដើមខែ​កក្កដា​កន្លង​មកនេះ​ នៅ​មជ្ឈមណ្ឌល​តាំង​លក់​រថយន្ត​ Ford​ នៅ​រាជា​ធានី​ភ្នំពេញ​។​ រថយន្ត​ Ford​ គ្រប់​ម៉ូ​ដែល​ ត្រូវ​បាន​នាំ​ចូល​ និង​ចែកចាយ​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន​ អ​ អិ​ម​ អេ​ ខេ​ម​បូ​ឌា​ (RMA​ Cambodia)​។​

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន