no-alternative title

9 ចំណុច​សំខាន់​បំផុត​ នៅ​ក្នុង​ការ​ជ្រើសរើស​ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​ឲ្យ​បាន​ល្អ​

​នៅ​រដូវវស្សា​ មាន​ភ្លៀង​ធ្លាក់​ញឹកញាប់​ ជួនកាល​ធ្វើ​ឲ្យ​សម្លៀក​បំពាក់​របស់​អ្នក​ ហាល​មិន​បាន​ ស្ងួត​ល្អ​ ធ្វើ​ឲ្យ​សម្លៀក​បំពាក់​មាន​ក្លិន​ផ្អួរ​ ឬ​ជួនកាល​ ធ្វើ​ឲ្យ​ខូច​ដល់​សាច់​ក្រណាត់​សម្លៀក​បំពាក់​ របស់​លោក​អ្នក​ទៀត​ផង​។​ ខាង​ក្រោ​ ម​នេះ​ គឺជា​គន្លឹះ​សំខាន់​សម្រាប់​ស្ត្រី​មេផ្ទះ​ទាំងឡាយ​ ក្នុង​ការ​ជ្រើសរើស​ម៉ាស៊ីន​ បោកគក់​ដ៏​ល្អ​ មិន​ធ្វើ​ឲ្យ​រំខាន​ ដល់​ការងារ​ប្រចាំ​ថ្ងៃ​របស់​លោក​អ្នក​។​

1.​ ពិនិត្យ​មើល​ការ​ប្រើប្រាស់​ថាមពល​ និង​អគ្គី​ស​នី​៖​ មនុស្ស​ជា​ច្រើន​បាន​ជ្រើសរើស​ យក​ម៉ាស៊ីន​បោកគក់​សម្លៀក​បំពាក់​ ដែល​មាន​តម្លៃ​ថោក​ ប៉ុន្តែ​ពួក​គេ​មិនសូវ​ចាប់អារម្មណ៍​ ពី​ គុណភាព​ ដើម្បី​ប្រើប្រាស់​ឲ្យ​បាន​យូរអង្វែង​ ជា​ពិសេស​ កម្រិត​នៃ​ការ​ប្រើប្រាស់​ ថាមពល​ អគ្គី​ស​នី​របស់​វា​គឺ​មាន​កម្រិត​ខ្ពស់​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

2.​ សម​ស្រប​ទៅ​នឹង​ចំនួន​សមាជិកគ្រួសារ​៖​ តើ​មាន​សមាជិក​ប៉ុន្មាន​នាក់​នៅ​ក្នុង​គ្រួសារ​?​ សូម​ ប្រាកដ​ថា​ អ្នក​បាន​ជ្រើសរើស​ម៉ាស៊ីន​ដែល​មាន​សមត្ថភាព​ផ្ទុក​ដ៏​សមរម្យ​មួយ​។​ ឧទាហរណ៍​៖​ អ្នកមាន​សមាជិកគ្រួសារ​ ៣​ ទៅ​ ៤​ នាក់​ អ្នក​គួរ​ តែ​ជ្រើសរើស​យក​ ម៉ាស៊ីន​បោកគក់​ដែល​មិនធំ​លើស​ពី​ 8​ គីឡូ​ នោះ​ទេ​។​ 

3.​ បច្ចេកវិទ្យា​៖​ ប្រសិនបើ​អ្នក​ជ្រើសរើស​ម៉ាស៊ីន​បោកគក់​ អ្នក​ក៏​គួរ​ពិចារណា​ទៅ​លើ​ បច្ចេកវិទ្យា​ទំនើបៗ​របស់​ម៉ាស៊ីន​បោកគក់​នា​ពេល​បច្ចុប្បន្ន​ ដែល​មាន​ភ្ជាប់​ជាមួយ​នូវ​ បច្ចេកវិទ្យា​ Digital​ Converter​ ដើម្បី​សន្សំ​ សំចៃ​ភ្លើង​ បច្ចេកវិទ្យា​ Smart​ Check​ ដើម្បី​ពិនិត្យ​មើល​ បញ្ហា​ ដែល​កើតឡើង​ជាមួយ​ម៉ាស៊ីន​បោកគក់​របស់​លោក​អ្នក​ ដោយ​មិនបាច់​ចំណាយពេល​ ទៅ​ទាក់ទង​ជាមួយ​ភ្នាក់ងារជួសជុល​  មាន​ស្លាបចក្រ​ដើម្បី​លាយ​សាប៊ូ​ និង​ទឹក​ឲ្យ​បាន​ល្អ​ (Magic​ Despenser)​ ដើម្បី​ជៀសវាង​កំណក​សាប៊ូ​ជា​ពិសេស​ជាប់​លើ​សម្លៀក​បំពាក់​ពណ៌​ខ្មៅ​ និង​ បច្ចេកវិទ្យា​ Wobble​ និង​ Magic​ Filter​ ដើម្បី​ថែរក្សា​ សាច់​ក្រណាត់​បាន​ល្អជា​និច្ច​ ព្រមទាំង​បច្ចេកវិទ្យា​ Eco​ Tub​ Clean​ ដែល​បង្ហាញ​នូវ​សញ្ញា​ប្រាប់​ពី​ បញ្ហា​ ដែល​បណ្តាល​ឡើង​ដោយសារ​ធាតុគីមី​ និង​កាក​សំណល់​ផ្សេងៗ​ នៅ​ពេល​ដល់​ពេល​លាង​ធុង​។​

4.​ តម្លៃ​របស់​ម៉ាស៊ីន​បោកគក់​៖​ អ្នក​គួរ​ចេះ​ថ្លឹងថ្លែង​ទៅ​លើ​ ម៉ាស៊ីន​បោកគក់​ ដែល​មាន​តម្លៃ​ សមរម្យ​ បើ​ប្រៀបធៀប​ទៅ​នឹង​អត្ថប្រយោជន៍​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​វា​ ដើម្បី​សន្សំ​សំចៃ​ ប្រាក់​កាស​។​

5.​ ការ​ធានា​៖​ សូម​ប្រាកដ​ថា​ ម៉ាក​និង​ផលិត​ម៉ាស៊ីន​បោកគក់​នេះ​មានការ​ធានា​ រយៈពេល​យូរ​ ដែល​អាច​ជឿជាក់​បាន​ បើ​ប្រៀបធៀប​ជាមួយ​ផលិតផល​ផ្សេង​ទៀត​។​ ឧទាហរណ៍​ ក្រុម​ហ៊ុ​សាម​សុង​ ជា​ក្រុមហ៊ុន​មួយ​ដែល​ផ្តល់​ការ​ធានា​ដល់​ការ​ប្រើប្រាស់​រយៈពេល​យូរ​ ដល់​ទៅ​ 10​ ឆ្នាំ​។​

6.​ ស្វ័យប្រវត្តិ​ និង​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ ៖​ បច្ចេកវិទ្យា​ម៉ាស៊ីន​បោកគក់​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​បែងចែក​ជា​ពីរ​ប្រភេទ​ គឺ​ ម៉ាស៊ីន​ស្វ័យប្រវត្តិ​ និង​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ ដែល​ផ្តល់​គ្រប់​តម្រូវការ​។​ ប្រភេទ​ស្វ័យប្រវត្តិ​អ្នក​អាច​ធានា​ថា​ការ​បោកគក់​ដោយ​ដៃ​របស់​អ្នក​នឹង​ត្រូវ​បាន​ត្រូវ​បាន​ជំនួស​ដោយ​ម៉ាស៊ីន​តាំងពី​ដើម​រហូត​ដល់​ការ​បោក​ត្រូវ​បាន​បញ្ចប់​។​ ប្រភេទ​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ គឺជា​ប្រភេទ​ដែល​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ ធ្វើ​អន្តរាគមន៍​ដោយ​ ផ្លាស់​ប្តូរ​ ពី​កន្លែង​បោក​ ទៅ​ដាក់​នៅ​កន្លែង​ស​ម្ងួ​ត​ និង​ដំណើរការ​មួយ​ចំនួន​ផ្សេង​ទៀត​។​

7.​ ម៉ាស៊ីន​បោកគក់​ម៉ាក​ល្បីៗ​ ៖​ អ្វី​ដែល​អ្នក​គិត​ថា​ ម៉ាស៊ីន​បោកគក់​ម៉ាក​ណា​ ដែល​អ្នក​គិត​ថា​ល្អ​?​ ដោយសារ​សព្វ​ថ្ងៃនេះ​ មាន​ម៉ាស៊ីន​ បោកគក់​ម៉ាក​ថ្មីៗ​ជា​ច្រើន​ បាន​នាំ​ចូល​មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា​ ដូច្នេះ​ការ​ជ្រើសរើស​ផលិតផល​ ម៉ាស៊ីន​បោកគក់​ណា​ដែល​មានការ​ទទួលស្គាល់​ថា​ជា​ផលិតផល​ល្អ​ និង​ជាប់​ចំណាត់ថ្នាក់​ខាង​លក់ដាច់​ បំផុត​។​

8.​ កា​រស​ម្ងួ​ត​ ៖​ មុខងារ​ស​ម្ងួ​តរបស់​ម៉ាស៊ីន​បោកគក់​  គឺជា​រឿង​សំខាន់​ ជា​ពិសេស​ នៅ​ក្នុង​រដូវភ្លៀង​ ដែល​មានការ​លំបាក​ ក្នុង​ការ​ហាល​សម្លៀក​បំពាក់​។​ ម៉ាស៊ីន​បោកគក់​ ជាមួយនឹង​មុខងារ​ស​ម្ងួ​ត​ នឹង​ជួយ​អ្នក​ក្នុង​កា​រស​ម្ងួ​ត​ សម្លៀក​បំពាក់​បាន​ឆាប់រហ័ស​។​ 

9.​ ទម្ងន់​ម៉ាស៊ីន​៖​ សូមកុំ​មើលងាយ​ទម្ងន់​នៃ​ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​ដែល​លោក​អ្នកទិញ​ ប្រភេទ​ដែល​មាន​ទ្វារ​មុខ​ អាច​ មាន​ទម្ងន់​ធ្ងន់​ ចាប់ពី​70​គីឡូក្រាម​ រហូត​ដល់​100​គីឡូក្រាម​។​ ប្រសិនបើ​អ្នក​ដាក់​ត្រូវ​ដាក់​វា​ នៅផ្ទះ​ជាន់​ទី​២​ សូម​គិត​ម្តងទៀត​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចល័ត​នៅ​ពេល​ត្រូវ​ផ្លាស់​ប្តូរ​ទីតាំង​ម្តងៗ​។​ 

9​ ចំណុច​ខាងលើ​សុទ្ធតែ​ជា​អ្វី​ដែល​ម៉ាស៊ីន​បោកគក់​ Samsung​ ActivDual​ Wash​ អាច​ផ្តល់​ឲ្យ​លោក​អ្នក​បាន​។​ សម្រាប់​ ព័ត៌មាន​លម្អិត​ សូម​អញ្ជើញ​ទៅ​កាន់​ហាង​ទំនើប​សាម​សុង​ ដែល​នៅ​ជិត​លោក​អ្នក​បំផុត​។​ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន