no-alternative title

ក្រុមហ៊ុន​ LG​ បង្ហាញ​ផលិតផល​ថ្មី​បំផុត​នៅ​ក្នុង​កម្មវិធី​ LG​ VIP​ Night​ 2015

​កាលពី​ថ្ងៃ​ទី​ 27​ ខែ​ មិថុនា​ ឆ្នាំ​ 2015​ ក្រុមហ៊ុន​ LG​ Electronics​ និង​ ក្រុមហ៊ុន​ G​ Gear​ ដែល​ជា​ក្រុមហ៊ុន​ដៃគូរ​យុទ្ធសាស្ត្រ​តែ​មួយ​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​រៀបចំ​កម្មវិធី​ជួបជុំ​អ្នកតំណាង​ចែកចាយ​លក់​ផលិតផល​ LG​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ (LG​ VIP​ Night)​ ដែល​ជា​កម្មវិធី​ដ៏​ធំ​មួយ​របស់​ ក្រុមហ៊ុន​ LG​ Electronics​ ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​បង្ហាញ​ពី​ផលិតផល​ថ្មីៗ​សំរាប់​ឆ្នាំ​ 2015-2016​ ទាំងអស់​របស់​ខ្លួន​ ដែល​មាន​ដូច​ជា​ ទូរស័ព្ទ​ដៃ​ ទូរទស្សន៍​ ម៉ាស៊ីន​បោកគក់​ ម៉ាស៊ីនត្រជាក់​ ទូរ​ទឹកកក​ ផលិតផល​សំរាប់​អាជីវកម្ម​ធំៗ​ ដូច​ជា​ ទូរទស្សន៍​សំរាប់​សណ្ឋាគារ​ (Hotel​ TV)​ និង​ ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ Multi​ V​ IV​ ។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​ផលិតផល​ស្នូល​ ក្នុង​ការ​ដាក់​តាំង​ពិ​ពរ​ណ៍​នៅ​ LG​ VIP​ Night​ របស់​ ក្រុមហ៊ុន​ LG​ Electronics​ គឺ​ទូរទស្សន៍​ UHD​ អេ​ក្រង់​ 98​ អ៊ី​ង​ ដែល​មិន​ធ្លាប់​មាននៅ​ក្នុង​ប្រទេស​កម្ពុជា​,​ 84​  អ៊ី​ង​,​ 65​ អ៊ី​ង​ និង​ OLED​ TV​ ដែល​មាន​ទាំង​អេ​ក្រង់​កោង​ និង​ត្រង់​ ដែល​ល្អ​ផ្តាច់​គេ​ ស្តើង​ជាងគេ​ ផ្តល់​នូវ​បទ​ពិសោធន៍​សំរាប់​ការ​ទស្សនា​ដ៏​អស្ចារ្យ​ និង​ល្អ​ឥត​ខ្ចោះ​។​ អ្នកចូលរួម​ទាំងអស់​នៅ​ក្នុង​កម្មវិធី​នេះ​ គឺ​ទទួល​បានការ​ណែនាំ​ទូរទស្សន៍​ស៊េរី​ថ្មី​ទំនើបៗ​ ប្រភេទ​ UHD​ (Ultra​ HD)​ និង​ OLED​ ដែល​បង្ហាញ​ពី​ភាព​ស៊ីជម្រៅ​នៃ​ពណ៌​កាន់តែ​ច្រើន​ (Color​ Prime)​ រូបភាព​កាន់តែ​ច្បាស់​ និង​រស់​រវើក​ពិតៗ​ ។​

​នៅ​កម្មវិធី​ LG​ VIP​ Night​ ក៏​បាន​ដាក់​បង្ហាញ​នូវ​ផលិតផល​សំរាប់​ប្រើប្រាស់​ក្នុង​គេហដ្ឋាន​ និង​សំភារៈ​ផ្ទះបាយ​ដ៏​ឆ្លាត​វៃ​ជា​ច្រើន​ ដែល​រួម​មាន​ប្រ​ព​ន្ធ័​លាង​សម្អាត​ TurboShot​ ដែល​ជា​បច្ចេកវិទ្យា​អភិវឌ្ឍន៍​ថ្មី​  សំរាប់​ម៉ាស៊ីន​បោកគក់​ ដែល​អាច​កាត់​បន្ថយ​រយៈពេល​នៃ​ការ​បោកគក់​ តែ​សមត្ថភាព​លាង​ជម្រះ​កាន់តែ​ល្អ​ប្រសើរ​។​ ក្រុមហ៊ុន​ LG​ ក៏​បាន​បង្ហាញ​នូវ​ទូរ​ទឹកកក​ស៊េរី​ថ្មីៗ​ ដែល​មាន​សមត្ថភាព​ក្នុង​ការ​កំចាត់​ក្លិន​ និង​សំលាប់​មេរោគ​បាន​យ៉ាង​ល្អ​ ហើយ​ក៏​មានការ​រចនា​ទ្វារ​បែប​ Door​ in​ Door​ ដែល​អាច​សន្សំ​សំចៃ​អគ្គិសនី​ទ្វេ​ដង​។​ ម៉ាស៊ីនត្រជាក់​ស៊េរី​ថ្មី​របស់​ LG​ ក៏​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ Skin​ Care​ ដែល​មាន​អនុភាព​ខ្ពស់​ក្នុង​ការ​បង្កើន​នូវ​សំណើម​ដល់​ស្បែក​,​ មុខងារ​ Fresh​ &​ Dry​ ដែល​អាច​កំចាត់​សំណើម​នៅ​ក្នុង​បន្ទប់​បាន​ ជា​ពិសេស​នៅ​រដូវវស្សា​ និង​បច្ចេកវិទ្យា​  ដេញ​មូស​ថ្មី​ ដែល​បាន​បំពាក់​នៅ​ក្នុង​ម៉ាស៊ីនត្រជាក់​របស់​ LG​ និង​ការ​សន្សំ​សំចៃ​អគ្គិសនី​បាន​រហូត​ទៅ​ដល់​ 65%​ ។​ ជាមួយ​គ្នា​នេះ​ផង​ដែល​នៅ​ក្នុង​ LG​ VIP​ Night​ ក៏​បាន​បង្ហាញ​នៅ​ការ​មក​ដល់​ថ្មី​បំផុត​របស់​ LG​ G4​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែល​។​ LG​ G4​ នេះ​ជា​បច្ចេកវិទ្យា​ទូរ​សព្ទ​ចុង​ក្រោយ​គេ​បង្អស់​របស់​ LG​ នា​ពេល​បច្ចុប្បន្ន​ ហើយ​ LG​ G4​ នេះ​ជា​ប្រភេទ​ទូរ​សព្ទ​ដែល​បំពាក់​ដោយ​    កាមេរ៉ា​ខាងក្រោយ​កម្រិត​ច្បាស់​ល្អ​ឥត​ខ្ចោះ​ដល់​ទៅ​ 16MP​ និង​កាមេរ៉ា​ខាង​មុខ​ 8MP​ ជាមួយ​ និង​មុខងារ​ថតរូប​ដោយ​ប្រើ​កាយវិការ​។​ ទូរ​សព្ទ​ LG​ G4​ មាន​អេ​ក្រង់​ 5.5​ អ៊ី​ង​ ប្រភេទ​ Quad​ HD​ IPS​ Quantum​ Display​ ដំបូង​គេ​បង្អស់​ ពណ៌​អេ​ក្រង់​ច្បាស់​ជាង​មុន​ 20%​ ភ្លឺ​ជា​មុន​ 25%​ និង​ដិត​ជាង​មុន​ 50%​ ។​ ទូរ​សព្ទ​ស៊េរី​ថ្មី​ LG​ G4​ នេះ​មាន​ពីរ​ប្រភេទ​ក្នុង​ការ​ជ្រើសរើស​ គឺ​ប្រភេទ​សំបក​ខាងក្រោយ​ធ្វើ​ពី​លោហៈធាតុ​ (Metal​ Diamond​ Cut)​ និង​សំបក​ខាងក្រោយ​ធ្វើ​ពី​ស្បែក​សុទ្ធ​ (Genuine​ Leather)​។​

​តាម​ប្រសាសន៍​របស់​ លោក​ ឧកញ៉ា​ សុខ​ ពិសិដ្ឋ​ នាយក​ប្រតិបត្តិ​របស់​ ក្រុមហ៊ុន​ G​ Gear​ បាន​ឲ្យ​ដឹង​ថា​ “​គោលបំណង​ធំ​ទី​មួយ​ដែល​ក្រុមហ៊ុន​យើង​ធ្វើការ​រៀបចំ​កម្មវិធី​នេះ​ គឺជា​ការ​ជួបជុំ​ធំ​បំផុត​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​ LG​ Electronics​ និង​ក្រុមហ៊ុន​ G​ Gear​ ជាមួយ​ដៃគូរ​ អាជីវកម្ម​ មក​ពី​បណ្តា​ខេត្ត​ក្រុង​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​ លើស​ពី​នេះ​ទៅ​ទៀត​ ការ​ រៀបចំ​កម្មវិធី​នេះ​ គឺជា​ការ​ថ្លែងអំណរគុណ​ ទៅ​ដល់​ដៃគូរ​អាជីវកម្ម​របស់​ ក្រុមហ៊ុន​ G​ Gear​ ដែល​បាន​ចូលរួម​គាំទ្រ​ផលិតផល​ LG​ អេ​ឡិច​ត្រួ​និ​ច​ ដែល​ធ្វើ​អោយ​ការ​លក់​របស់​ក្រុមហ៊ុន​មាន​សន្ទុះ​កើនឡើង​គូរ​អោយ​គត់​សម្គាល់​”​ ។​ ហើយ​ លោក​ Bong​ Soak​ Kim​ អគ្គនាយក​   ក្រុមហ៊ុន​ LG​ Electronics​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​បាន​ឲ្យ​ដឹងផង​ដែរ​ថា​ “LG​ Electronics​ គឺជា​ម៉ាក​ផលិតផល​មួយ​ដែល​នាំមុខ​គេ​ក្នុង​ពិភពលោក​ ហើយ​ដើម្បី​ជា​ការ​តបស្នង​ត្រលប់​ទៅ​ដល់​សង្គម​វិញ​ ក្រុមហ៊ុន​ LG​ តែងតែ​យកចិត្តទុកដាក់​ និង​ចូលរួម​យ៉ាង​សកម្ម​ ចំពោះ​បញ្ហា​ប្រឈម​ក្នុង​ពិភពលោក​ និង​ ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​។​ តួយ៉ាង​ ក្រុមហ៊ុន​ LG​ Electronics​ បាន​ជួយ​ឧបត្ថម្ភ​ដល់​សមាគម​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ នៅ​ទឹកប្រាក់​ចំនួន​ 100,000,000​ KRW​ (​ប្រមាណ​ជាង​ 90,000​ ដុល្លា​)​ សំរាប់​ឆ្នាំ​ 2015​នេះ​ ក្នុង​សកម្មភាព​ជួយ​ពិនិត្យ​ និង​ ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​ ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ដាច់​ស្រយាល​ រឺ​ ប្រជាពលរដ្ឋ​ដែល​ពុំ​មាន​លទ្ធភាព​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​ យើង​បាន​ជួយ​ឧបត្ថម្ភ​ដល់​ សមាគម​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ តាំងពី​ឆ្នាំ​2014​ ដែល​ឆ្នាំ​កន្លង​ទៅ​នេះ​ យើង​បាន​ទៅ​ដល់​ប្រជាជន​ប្រមាណ​ជាង​ 20,264​ នាក់​ ដែល​បាន​មក​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​។​  

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន