បន្ទាប់ពីបានប្រារព្ធនូវកម្មវិធីអបអរគំរប់ខួប Anniversary 10 ឆ្នាំ នាពេលថ្មីៗនេះ ក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុនធំតែមានសិទ្ធិស្របច្បាប់នៅក្នុងការនាំចូល និងចែកចាយផលិតផល Apple មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានរួមសហការជាមួយនឹងធនាគារសហពាណិជ្ជ ក.អ (Union Commercial Bank PLC.) រៀបចំនូវឱកាសដ៏ពិសេសថ្មីមួយទៀត ជូនដល់អតិថិជនទាំងអស់ តាមរយៈនៃការជាវផលិតផល Apple ពីក្រុមហ៊ុន iOne ដោយប្រើប្រាស់Creditកាត(VISA Card និង Master Card) របស់ធនគារ UCB។
កម្មវិធីនេះ គឺនឹងចាប់ផ្តើមពីថ្ងៃទី 29 ខែមិថុនា រហូតដល់ថ្ងៃ 31 ខែកក្កដា ឆ្នាំ 2015 ដែលនឹងធ្វើឡើងនៅគ្រប់ហាង iOne ទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងការផ្តល់ជូនថ្មីនេះ គឺរាល់អតិថិជន ដែលមានប្រើប្រាស់ UCB Credit កាត(VISA Card និង Master Card) របស់ធនគារសហពាណិជ្ជ ក.អ (UCB)ទាំងអស់ នឹងទទួលបាននូវអត្ថប្រយោជន៍ ជាច្រើន គឺរាល់ការទិញកុំព្យូទ័រយួដៃ MacBook Pro with Retina Display, MacBook Air ក៏ដូចជាកុំព្យូទ័រ iMac នឹងទទួលបានសាច់ប្រាក់ ចំនួន 50 ដុល្លារ។ ចំពោះការទិញទូរស័ព្ទ iPhone 6 និង 6 Plus រួមនិងឧបករណ៍ iPad វិញក៏ទទួលបាននូវសាច់ប្រាក់ចំនួន 20 ដុល្លារផងដែរ។ សំរាប់ពត៌មានបនែ្ថម សូមទំនាក់ទំនងក្រុមហ៊ុន iOne តាមរយៈលេខទូរស័ព្ទ 023 99 75 75 ឬក៏ធនាគារសហពាណិជ្ជ ក.អ (UCB) ដែលមានលេខទូរស័ព្ទ 023 21 41 59។
ក្រុមហ៊ុន iOne មាន 5 សាខា ដែលសាខាទីមួយ iOne Canadia ស្ថិតនៅជាន់ផ្ទាល់ដីនៃ អគារពាណិជ្ជកម្មកាណាឌីយ៉ា មហាវិថីព្រះមុន្នីវង្ស កែងផ្លូវក្រមួនសរ ទូរស័ព្ទលេខ 023 99 88 89, សាខាទីពីរ iOne Sovanna មានទីតាំងស្ថិតនៅជាន់ផ្ទាល់ដី ផ្សារទំនើបសុវណ្ណា ទូរស័ព្ទលេខ 023 99 31 81, សាខាទីបី iOne Ratana មានទីតាំងស្ថិតនៅជាន់ ផ្ទាល់ដីផ្សារទំនើបរតនាផ្លាហ្សារ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទូរស័ព្ទលេខ 023 88 31 01 សាខាទីបួន iOne SiemReap មានទីតាំងស្ថិតនៅផ្សារទំនើប Luck Mall ជាន់ទី2 ផ្លូវស៊ីវត្ថា មណ្ឌល 2 សង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប ទូរស័ព្ទលេខ 063 76 10 19 ហើយនិងសាខាទីប្រាំ iOne Service Center គឺមានទីតាំងជាន់ទី 3 អគារលេខ 25 មហាវិថីម៉ៅសេទុងជាប់នឹងស្ថានទូតឡាវ ទូរស័ព្ទលេខ 023 99 75 75៕
ខាងក្រោមនេះ គឺជាវីដេអូបង្ហាញរបស់ លោក រាជ ម៉ាឌីឡែន ប្រធានគ្រប់គ្រងទីផ្សារផ្នែកប័ណ្ណឥនទានរបស់ ធនាគារសហពាណិជ្ជ ក.អ (UCB)