Lumia 540 គឺជាស្មាតហ្វូន Windows Phone ស៊ីមពីរ (Dual SIM) ស៊េរីថ្មីរបស់ Microsoft ដែលមានការរចនាឡើងយ៉ាងប្រណីត និងមានតម្លៃថោកសមរម្យស័ក្តិសមបំផុតសម្រាប់ទីផ្សារព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងរូបរាងដ៏វិចិត្រនេះ Lumia 540 ក៏ភ្ចាប់មកជាមួយនូវមុខងារ និងកម្មវិធីប្រើប្រាស់ថ្មីៗយ៉ាងច្រើនសម្បូរបែប។ ហើយអ្វីដែលកាន់តែពិសេសអស្ចារ្យជាងនេះទៅទៀតនោះសម្រាប់ Lumia 540 គឺវាជាស្មាតហ្វូនដែលអាចប្រើប្រាស់ជាមួយនឹងភាសាខ្មែរបានថែមទៀតផង។ ខាងក្រោមនេះ គឺជាមុខងារពិសេសដែលមាននៅលើស្មាតហ្វូនដ៏ល្អវិចិត្រមួយនេះ….
ការប្រើប្រាស់ជាមួយនឹងភាសាខ្មែរ
កាលពីជំនាន់ Windows Phone 8 ដំបូងការប្រើប្រាស់ជាមួយនឹងភាសាខ្មែរគឺអាចបានត្រឹមតែអានតែប៉ុណ្ណោះ ហើយប្រសិនបើចង់វាអក្សរខ្មែរវិញទាមទារឲ្យដំឡើងក្តារចុច (Khmer Input) ដែលពិបាកក្នុងការប្រើប្រាស់។ ដោយឡែកសម្រាប់ Windows Phone 8.1 កំនែប្រែចុងក្រោយដែលដំណើរការនៅលើ Lumia 540 វិញ គឺមិនចាំបាច់ដំឡើងទៀតទេ ព្រោះថា Microsoft បានបញ្ចូលរួចជាស្រេចនូវក្តារចុចខ្មែរយួនីកូដដែលផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់វាយអក្សរខ្មែរបានកាន់តែលឿន។ ជាងនេះទៅទៀតលោកអ្នកអាចផ្លាស់ប្តូរមុខងារប្រើប្រាស់ និងកម្មវិធីមកជាភាសាខ្មែរបានថែមទៀតផង (85%)។
មុខងារ Smart Dual SIM
ទោះបីជា Lumia 540 ជាស្មាតហ្វូនស៊ីមក៏ពិតមែនតែលោកអ្នកអាចបែកចែកការទំនាក់ទំនងរវាងស៊ីមទាំងពីរដាច់ដោយឡែកពីគ្នាជាមួយនឹងមុខងារ Smart Dual SIM។ មុខងារមួយនេះក៏ធ្វើឲ្យការទំនាក់ទំនងរបស់លោកអ្នកនៅតែបន្តរហូត ព្រោះថាប្រសិនបើប្រព័ន្ធស៊ីមកាតមួយណាអ្នកកំពុងនិយាយហើយខណះពេលមានលេខថ្មីខលមកពេលនោះលេខថ្មីនោះនឹងបង្វែការហៅទៅកាន់ស៊ីមមួយផ្សេងទៀត។ មួយវិញទៀតលោកអ្នកក៏អាចបែកចែកនៅប្រព័ន្ធស៊ីមកាតទាំងពីរដាច់ដោយឡែកពីគ្នាដោយកំនត់ថាប្រព័ន្ធស៊ីមកាតមួយណាប្រើប្រាស់ទំនាក់ទំនងផ្ទាល់ខ្លួនក្រុមគ្រួសារ មិត្តភ័ក្រ និងមួយណាប្រើប្រាស់សំរាប់ការទំនាក់ទំនងការងាររកស៊ីជូញដូរ។
មុខងារ Data Sense
នៅលើ Lumia 540 លោកអ្នកក៏អាចកំណត់ទិន្នន័យប្រើប្រាស់អ៊ីនធើណេត(Mobile Data) ទៅឲ្យអ្នកប្រើស្មាតហ្វូនដទៃទៀតប្រើបានផងដែរ។ឧទាហរណ៍: ទិន្នន័យ 1GB ក្នុងមួយថ្ងៃ។
មុខងារ Storage Sense
Lumia 540 មានទំហំផ្ទុកស្រាប់ក្នុងម៉ាស៊ីន 8 GB និងមានរន្ធដោតបន្ថែមម៉េមូរីក្រៅដែលទ្រទ្រង់បាន 128 GB។ ទំហំផ្ទុក 8 GB គឺវាច្បាស់ណាស់មិនអាចឲ្យលោកអ្នកផ្ទុកទិន្នន័យរូបភាព វីដេអូ កម្មវិធី និងហ្គេមបានច្រើនឡើយ ប៉ុន្តែ ដោយឡែកជាមួយនឹងមុខងារ Storage Sense គឺអាចកំនត់ការផ្ទុកនៅលើម៉េមូរីជាប់ម៉ាស៊ីនទៅអោយម៉េមូរីកាតដែលដាក់បន្ថែមពីខាងក្រៅបាន។
មុខងារ Transfer my Data
មុខងារមួយនេះអាចឲ្យលោកអ្នកទាញយកលេខទូរស័ព្ទដែលអ្នកបានថតទុកនៅលើទូរស័ព្ទចាស់ទាំងអស់មកផ្ទុកនៅលើ Lumia 540 បានដោយងាយតាមរយះប្លូធូស។ ហើយសូម្បីតែរូបភាព និងវីដេអូក៏អាចទាញមកបានដែរ។
មុខងារ Kid’s Corner
ជាមួយនឹងមុខងារ Kid’s Corner ដែលមាននៅលើ Lumia 540 លោកអ្នកអាចកំនត់កម្មវិធីទាំងឡាយណាដែលមានសារះសំខាន់សម្រាប់បុត្រធីតារបស់អ្នកប្រើដោយមិនឲ្យពួកគេចូលទៅកាន់ផ្ទាំងហូមស្គ្រីនកម្មវិធីទូរស័ព្ទទាំងអស់បានឡើយ។
មុខងារ Apps Corner
មានលក្ខណះស្រដៀងគ្នាទៅនឹងមុខងារ kid’s Corner ដែរ គឺលោកអ្នកអាចកំនត់កម្មវិធី ហ្គេម ចម្រៀង និងវីដេអូមួយចំនួននៅលើ Lumia 540 របស់អ្នកសម្រាប់ឲ្យអ្នកផ្សេងប្រើ ហើយក្រៅពីកម្មវិធីដែលអ្នកបានកំនត់ពួកគេមិនមានសិទ្ធិប្រើបានឡើយ។
ទាំងអស់នេះគ្រាន់តែជាមុខងារសំខាន់ពិសេសតែមួយចំនួនប៉ុណ្ណោះ នៅលើស្មាតហ្វូន Microsoft Lumia 540 Dual SIM នៅមានកម្មវិធីល្អៗ និងមុខងារប្រើប្រាស់ជាច្រើនទៀតដែលមិនអាចកាត់ថ្លៃបាន។ ទៅរកស្មាតហ្វូនឯងណាមកប្រៀបផ្ទឹមបានជាមួយ Lumia 540 ទាំងរូបរាងដ៏សិចស៊ី ស៊ីវីល័យ គុណសម្បត្តិប្រើប្រាស់ រួមនឹងតម្លៃក៏សមល្មមជាវយកទៅប្រើប្រាស់ (ប្រហែល $169)៕