no-alternative title

ឥទ្ធិពល​ Ford​ Mustang​ លើ​វប្បធម៌​សម័យ​ថ្មី​

​ចាប់តាំងពី​ខ្សែភាពយន្ត​ “Goldfinger”​ របស់​លោក ​James​ Bond​  ខ្សែភាពយន្ត​ “Bullit”​ របស់​លោក​ Steve​ McQueen​ និង​ខ្សែភាពយន្ត​ដ៏​ល្បី​ក្នុង​ពេល​បច្ចុប្បន្ន​ “Need​ for​ Speed”​ រថយន្ត​Ford​ Mustang​ បាន​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​ជា​ច្រើន​ស្ទើរ​រាប់​មិន​អស់​រហូត​ដល់​ទៅ​ជាង​ ៣,០០០​ដង​ ទាំង​ក្នុង​ខ្សែភាពយន្ត​ និង​កម្មវិធី​ទូរ​-​ទស្សន៍​។​ តាម​រយៈ​ប្រវត្តិ​ និង​បទ​ពិសោធន៍​ជា​ច្រើន​ដូចនេះ​ រថយន្ត​ Ford​ Mustang​ អាច​នឹ​ទទួល​បាន​ រូប​ផ្កាយ​នៅ​ក្នុង​វិ​ថី​តា​រាហូ​លី​វូ​ដ​ (Star​ on​ the​ Hollywood​ Walk​ of​ Fame)​ ក្នុង​ពេល​ឆាប់ៗ​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ជាមួយ​និង​ការ​ប្រារព្ធ​ខួប​លើក​ទី​៥០​ឆ្នាំ​ក្នុងឆ្នាំនេះ​  រថយន្ត​ Ford​ Mustang​ គឺជា​រថយន្ត​ដែល​តែងតែ​ទទួល​បានការ​ស្នើ​សុំ​អនុញ្ញាត​លើ​ការ​ប្រើប្រាស់​ស្លាក​សញ្ញា​ច្រើន​ជាងគេ​បំផុត​ក្នុង​ចំណោម​រថយន្ត ​Ford​។​ ឈ្មោះ​  រូបភាព​  និង​ភាព​ពេញចិត្ត​នៃ​រថយន្ត​នេះ​ ត្រូវ​បាន​គេ​អបអរសាទរ​ក្នុង​វប្បធម៌​ថ្មី​របស់​អា​មេ​រិ​ក​ជាង​ ៥០ ​ឆ្នាំ​កន្លង​មក​ហើយ​ តាម​រយៈ​ការ​បង្កើត​នូវ​វត្ថុ​អនុស្សាវរីយ៍​ជា​ច្រើន​សន្ធឹកសន្ធាប់​ ដូច​ជា​ អាវ​ មួក​ អាវធំ​ ប្រដាប់ប្រដា​ក្មេង​លេង​ វី​ដេ​អូ​ហ្គេ​ម​ នាឡិកា​ គ្រឿងអលង្ការ​ វ៉ា​លី​ ជា​ពិសេស​រួម​ទាំង​ទឹកអប់​ផង​ដែរ​។​ រថយន្ត​Mustang​ ជា​រថយន្ត​ដ៏​ពេញ​និយម​បំផុត​នៅ​លើ​ពិភពលោក​ ដែល​រហូត​ដល់​មាន​អ្នកគាំទ្រ​ម្នាក់​ បាន​ប្រើប្រាស់​ព័ត៌មាន​ផ្សេងៗ​ពី​អ្នក​ប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​  បង្កើត​ជា​ទិន្នន័យ​នៅ​លើ​គេហទំព័រ​ សម្រាប់​ធ្វើ​ជា​បញ្ជី​បង្ហាញ​ពី​រូបរាង​ផ្សេងៗ​របស់​រថយន្ត​ Mustang​។​ 

 

​លោក ​Stefan​ Thorarensen​ ស្ថាបនិក​ និង​សមាជិក​ក្លឹ​ប​រថយន្ត​ “The​ Icelandic​ Mustang​ Club”​ បាន​មាន​ប្រសាសន៍​ថា​៖​ “​ខ្ញុំ​ចាប់ផ្តើម​ចាប់អារម្មណ៍​លើ​រថយន្ត​ Mustang​ ចាប់តាំងពី​ឆ្នាំ​១៩៦៦​ នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ​១៤​ឆ្នាំ​។​ ម្តាយមីង​របស់ខ្ញុំ​បាន​ទិញ​រថយន្ត ​Mustang​ Fastback​ ស៊េរី​១៩៦៤​ ពណ៌​ក្រហម​ មួយ​គ្រឿង​ ហើយ​ខ្ញុំ​មិន​ដែល​ភ្លេច​រថយន្ត​នោះ​ទេ​។​”​ចាប់តាំងពី​ពេល​នោះ​មក​ ក្តី​ស្រឡាញ់​របស់​លោក​ Thorarensen​ ចំពោះ​រថយន្ត​Mustang​ បាន​ កើនឡើង​យ៉ាង​ខ្លាំង​ រហូត​ដល់​លោក​ចាប់ផ្តើម​ប្រមូល​កាសែតវីដេអូ​ និង ​DVD​ ដែល​មាន​រូប​រថយន្ត ​Mustang​។​ ក្នុង​ឆ្នាំ​ ២០០៩​ លោក​បាន​បង្កើត​បញ្ជី​ខ្សែភាពយន្ត​ចំនួន​៣០០​រឿង​ និង​ចំណងជើង​កម្មវិធី​ទូរទស្សន៍​ ធ្វើ​ជា​ចំណុច​ចាប់ផ្តើម​សម្រាប់​ការ​បង្កើត​គេហទំព័រ​មួយ​អំពី​រថយន្ត​នេះ​ដែល​មានឈ្មោះ​ថា​ “Mustanglmdb.com”​ ។​ មាន​អ្នកចូលរួម​ផ្តល់​ព័ត៌មាន​ប្រហែល ​១០០ ​នាក់​ បាន​បង្ហាញ​ពី​បញ្ជី​នៃ​ខ្សែភាពយន្ត​ចំនួន​ ៣,០០០​រឿង​ ដែល​មាន​ថត​ជាមួយ​រថយន្ត ​Mustang​។​ 

​ការ​ខិតខំ​បង្កើត​ជា​គេហទំព័រ​នេះ​ បាន​ឆ្លុះ​បញ្ចាំង​ពី​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​របស់​រថយន្ត​Mustang​ រហូត​ដល់​មាន​អ្នកគាំទ្រ​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​ ជា​ពិសេស​ព្រមទាំង​មាន​ក្លឹ​ប​អ្នកគាំទ្រ​នៅ​កន្លែង​ឆ្ងាយៗ​ជា​ច្រើន​ដូច​ជា​ នៅ​ប្រទេស​អាយ​ឡេ​ន​(Iceland)​ ប្រទេស​ប៉ូ​ឡូញ​ និង​ប្រទេស​ញូ​វ​សេ​លេ​ន​ ដែល​នៅ​ទីនោះ​មិន​មាន​លក់​រថយន្ត​Ford​ Mustang​នោះ​ទេ​។​ 

​តួនាទី​ដ៏​ចម្បង​របស់​រថយន្ត​ Mustang

​រថយន្ត​ Mustang​ ទទួល​បាន​ភាព​ល្បីល្បាញ​ក្នុង​វិស័យ​ភាពយន្ត​យ៉ាង​លឿន​បំផុត​ បន្ទាប់​ពី​វត្តមាន​ក្នុង​រយៈពេល​៨​ខែ​ក្រោយ​ការ​បង្ហាញខ្លួន​ក្នុង​ពិព័រណ៍​ពិភពលោក​នៅ​ទីក្រុង​ញូ​វ​យ៉​ក​ក្នុង​ឆ្នាំ​១៩៦៤​។​ ក្នុង​រឿង​ “Goldfinger”​ រថយន្ត​ Mustang​ ឈ្មោះ​ “​ Wimbeldon​ White”​ គឺជា​ជម្រើស​រថយន្ត​ដ៏​ល្អ​បំផុត​សម្រាប់​ឃាតករ​ស្រី​ស្អាត​ក្នុង​ការ​តាម​ប្រមាញ់​លោក​ James​ Bond​។​ ប៉ុន្មាន​ឆ្នាំ​ក្រោយមក​ លោក​ James​ Bond​ បាន​ប្រើប្រាស់​រថយន្ត​Mustang​   សម្រាប់​ប្រណាំង​នៅ​លើ​ផ្លូវ​នៃ​រដ្ឋ​ឡាស​វេ​កាស ​(Las​ Vegas)​ ក្នុង​រឿង​ “Diamonds​ are​ Forever”​។​

​ត្រឹម​ឆ្នាំ​១៩៦៨​ រថយន្ត ​Mustang​ បាន​ក្លាយជា​រថយន្ត​និមិត្តរូប​នៅ​លើ​ដង​វិ​ថី​ (Icon​ on​ the​ Road)​ សម្រាប់​មនុស្ស​ទូទៅ​។​ ក្រោយមក​លោក​ Steve​ McQueen​ បាន​កែប្រែ​មុខមាត់​រថយន្ត​នេះ​ឲ្យ​ក្លាយជា​រថយន្ត​ប្រណាំង​សម្រាប់​តួឯក​ក្នុង​សាច់​រឿង​ “Bullit”​ ដ៏​អស្ចារ្យ​បំផុត​។​ រយៈពេល​៤០​ឆ្នាំ​ក្រោយ​ រថយន្ត ​Mustang​ ក៏​ត្រូវ​បាន​យក​ទៅ​ថត​សម្រាប់​ឈុត​ឆាក​ដ៏​កក្រើក​ក្នុង​វគ្គ​បញ្ចប់​នៃ​រឿង​ “Alcatraz”​។​ 

​សម្រាប់​រឿង​ “Gone​ in​ Sixty​ Seconds”​ ក្នុង​ឆ្នាំ​២០០០​  រថយន្ត​ Mustang​ ស៊េរី​១៩៦៧​ ពណ៌​ខ្មៅ​លាយ​ទឹកប្រាក់​ ដែល​មានឈ្មោះ​ថា​ “Eleanor”​ ត្រូវ​បាន​យក​ទៅ​សម្តែង​ជាមួយ​លោក ​Nicolas​ Cage​។​ នៅ​ពេល​ថ្មីៗ​នេះ​ រថយន្ត​ “Eleanor”​ ត្រូវ​បាន​យក​ទៅ​ដាក់​លក់​សម្រាប់​ការ​ដេញថ្លៃ​ក្នុង​តម្លៃ​ជាង​១​លាន​ដុល្លា​អា​មេ​រិ​ក​ និង​ត្រូវ​បាន​គេ​យក​ទៅ​ផលិត​ឡើង​វិញ​ជា​ច្រើន​គ្រឿង​ទៀត​។​ ក្នុង​ឆ្នាំ​២០០៧​ រថយន្ត ​Shelby​ Mustang​ ស៊េរី​ចុង​ទស​វត្ស​១៩៦០​  និង​ រថយន្ត ​Mustang​ Shelby​ GT500​ ស៊េរី​ឆ្នាំ​២០០៨​ បាន​ចូលរួម​សម្តែង​ជាមួយ​លោក ​Will​ Smith​ ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ពួក​ខ្មោចឆៅ​ ក្នុង​រឿង​ “I​ Am​ Legend”​។​ 

​វត្តមាន​រថយន្ត​ Mustang ​តាម​កញ្ចក់​រោង​ភាពយន្ត​ក្នុង​ឆ្នាំ​ ២០១៤

​កាលពី​ពេល​ថ្មីៗ​នេះ​ រថយន្ត​ Mustang​ បាន​ប្រារព្ធ​ខួប​លើក​ទី​៥០​ឆ្នាំ​ និង​បាន​បង្ហាញខ្លួន​សា​ជា​ថ្មី​នៅ​ក្នុង​រឿង​ “Need​ for​ Speed”​ របស់​ផលិតកម្ម​ DreamWorks​ Studios​ ។​ សាច់​រឿង​នេះ​ បាន​យក​ខ្លឹមសារ​តាម​វី​ដេ​អូ​ហ្គេ​ម​ប្រណាំង​ឡាន​របស់​ក្រុមហ៊ុន​ Electronic​ Arts​។​ តួអង្គ​ឯកនៃ​រឿង​នេះ​ គឺ​លោក​ Aaron​ Paul​ ដែល​លោក​បាន​ប្រើ​រថយន្ត​Ford​ Mustang​ ជា​រថយន្ត​និមិត្តរូប​ (Hero​ Car)​។​ លោក​ Scott​ Waugh​ អ្នកដឹកនាំ​រឿង​នេះ​ បាន​មាន​ប្រសាសន៍​ថា​៖​ “​ដូចដែល​យើង​ធ្លាប់​ឃើញ​ជា​ច្រើន​ដង​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​កន្លង​មកនេះ​ គឺ​ចាប់តាំងពី​រឿង​ ‘Bullit’​ រហូត​ដល់​រឿង​ ‘Gone​ in​ Sixty​ Seconds’​   រថយន្ត​Mustang​ ជា​រថយន្ត​ដ៏​សក្តិ​សម​បំផុត​សម្រាប់​សាច់​រឿង​របស់​យើង​ ហើយ​រថយន្ត​នេះ​ ពិតជា​រថយន្ត​ដែល​តំណាង​ឲ្យ​វប្បធម៌​អា​មេ​រិ​ក​ដ៏​ពិតប្រាកដ​ អាស្រ័យ​ដូច្នេះ​ទើប​យើង​ជ្រើសរើស​រថយន្ត​នេះ​ សម្រាប់​រឿង​ ‘Need​ for​ Speed’”​។​

​រថយន្ត ​Mustang​ ដែល​បាន​ថត​ក្នុង​រឿង​ “Need​ for​ Speed”​ ជា​រថយន្ត​ដែល​បាន​រចនា​ឡើងជា​ពិសេស​ ជាមួយ​តួ​រថយន្ត​ដ៏​វែង​ស្រស់​ស្អាត​ និង​មាន​យ៉ា​ន់​កង់​ទំហំ​២២​អ៊ី​ញ​ ហើយ​រថយន្ត​នេះ​ប្រើប្រាស់​នូវ​ប្រភេទ​ម៉ាស៊ីន​ V8​ Supercharged​។​ទន្ទឹម​នឹង​នេះ​ អ្នកលេង​ហ្គេ​ម​ប្រណាំង​រថយន្ត​ “Need​ for​ Speed”​ ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ EA​ ក៏​អាច​សប្បាយ​រីករាយ​ជាមួយ​ការ​ប្រណាំង​រថយន្ត ​Ford​ Mustang​ ស៊េរី​ថ្មី​ ដោយ​ការ​ជ្រើសរើស​នូវ​រូបរាង​រថយន្ត​ចំនួន​៥​ប្រភេទ​ខុសៗ​គ្នា​ ដើម្បី​ធ្វើ​ឲ្យ​រថយន្ត​របស់​ពួក​គេ​កាន់តែ​មាន​ភាព​ស្រស់​ស្អាត​ផង​ដែរ​។​

​រយៈពេល​ ៥០​ ឆ្នាំ​នៃ​រថយន្ត​ Mustang​ 

​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ​ អ្នកគាំទ្រ​ការ​រចនា​រថយន្ត​  បាន​ចាត់​ទុក​រថយន្ត ​Mustang​ ជា​រថយន្ត​ដែល​ប្រកបដោយ​គំនិត​សិល្បៈ​ដ៏​ខ្ពស់​បំផុត​។​ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ទី​៥០​ឆ្នាំ​នៃ​រថយន្ត ​Mustang​  លោក​Robin​ Bark​  ដែល​ជា​អ្នកសិល្បៈ​ខាង​ផ្នែក​ចម្លាក់​ម្នាក់​បាន​ទទួល​សិទ្ធិ​ពិសេស​ពី​ក្រុមហ៊ុន​ Ford​ Motor​ ក្នុង​ការ​បង្កើត​ជា​រូបចម្លាក់​រថយន្ត ​Mustang​។​ រថយន្ត​ Mustang​ ជា​រថយន្ត​ដែល​ពោរពេញ​ដោយ​ភាព​ស្រស់​សង្ហា​ កម្លាំង​ខ្លាំង​ រឹង​មាំ​ និង​ជា​រថយន្ត​ស្ព័​រ​ដ៏​ទំនើប​ មាន​តម្លៃ​សមរម្យ​។​ រថយន្ត​នេះ​ ជា​រថយន្ត​ដែល​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ជាងគេ​បំផុត​នៅ​ទូ​ទាំង​ពិភពលោក​។​ ក្នុង​រយៈពេល​ជាង​៥០​ឆ្នាំ​កន្លង​មកនេះ​ រថយន្ត​Mustang​ ជាង​៩​លាន​គ្រឿង​ត្រូវ​បាន​លក់​នៅ​ទូ​ទាំង​ពិភពលោក​។​ ចាប់តាំងពី​ពេល​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​នៅ​ក្នុង​ការ​ប្រណាំង​រថយន្ត​ ខ្សែភាពយន្ត​ និង​កម្មវិធី​ទូរទស្សន៍​ រហូត​ដល់​បច្ចុប្បន្ន​ រថយន្ត​ Mustang​ បាន​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​វប្បធម៌​សម័យ​ថ្មី​។​  

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន