no-alternative title

លោក ជា សុជាតិ៖ Samsung Galaxy Note 5 នឹងជួយបង្កើនប្រាក់ចំណូលក្រុមហ៊ុនរហូតដល់ 30% (Video Inside)

កាលពីថ្ងៃទី 22 សីហា ក្រុមហ៊ុន Samsung បានសម្ពោធលក់ជាផ្លូវការនូវកម្មវិធី ‌‌‌‌‌Note 5 Day នៅផ្សារទំនើបសូរីយា។ ក្រុមហ៊ុន Samsung  បានរំពឹងថា Galaxy Note 5 នឹងអាចដណ្តើមយកចំណែកទីផ្សារដ៏ធំនៅកម្ពុជា ដោយសារតែប្រណីតភាព និងការរចនាថ្មីសន្លាង ក៏ដូចជាបច្ចេកវិទ្យាទំនើបៗដែលមានជាមួយទូរស័ព្ទថ្មីមួយនេះ បន្ទាប់ពីអ្នកនិយមប្រើទូរស័ព្ទដៃជាច្រើននាក់បានមកតម្រង់ជួររង់ចាំទិញទូរស័ព្ទថ្មីនេះ។ បើយោងតាមប្រភពពី Samsung បានឲ្យដឹងថាទូរស័ព្ទ Galaxy Note 5 ជាច្រើនត្រូវបានលក់អស់ពីស្តុក ដែលធ្វើឲ្យអតិថិជនជាច្រើនអ្នកត្រូវទៅដើរស្វែងរកទូរស័ព្ទដែលមានប្រើប៊ិក S Pen មួយនេះ នៅតាមហាងទូរស័ព្ទជាច្រើននៅក្នុងទីក្រុងភ្នំពេញ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក ជា សុជាតិ នាយកផ្នែកទូរស័ព្ទដៃ នៃក្រុមហ៊ុន Samsung  ប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ «Samsung ជឿជាក់ថា ការលក់ Galaxy Note 5 នឹងអាចទទួលបានកំណើន រហូតដល់ទៅ 30% នៅកម្ពុជាក្នុងឆ្នាំ2015 បើយើងប្រៀបធៀបនឹងការលក់ Galaxy Note 4 ឆ្នាំទៅ ដោយសារតែទូរស័ព្ទស្មាតហ្វូនមួយនេះមានការរចនាថ្មី យ៉ាងប្រណីត ស្រស់ស្អាត ជាមួយនឹង S Pen ដ៏ទំនើបដែលពុំមានគួប្រជែងណាមួយមានសមត្ថភាពផលិត S Pen ទំនើប អស្ចារ្យ និង ឆ្លាតវៃដែលបំពាក់នៅលើ Galaxy Note5 នេះឡើយ។  គួបផ្សំជាមួយនឹងបច្ចេកវិទ្យាទំនើបដែលអាចបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃទាំងផ្នែកការងារ និងទាំងផ្នែកកម្សាន្តយ៉ាងសម្បូរបែប  ខណៈពេលដែលទីផ្សាររបស់ សាមសុង កំពុងតែមានការកើនឡើងជារៀងរាល់ឆ្នាំ។

កញ្ញា ចាន់ ដាលីន ដែលមានវត្តមាននៅក្នុងកម្មវិធីសម្ពោធ សម្តែងនូវការពេញចិត្តដែរថា៖  Galaxy Note5 ថ្មីនេះពិតជាសក្តិសមបំផុតសម្រាប់នាងខ្ញុំ និង ងាយស្រួលប្រើ ដោយសារ ប៊ិច S Pen ដែលមានរាង  ស្រស់ស្អាត ហើយទូរស័ព្ទនេះមានរាងកោងអាចកាន់ពេញដៃបានស្រួល។ 

លោក ស៊ីន ឧត្តមនី ដែលឈ្នះបាន Galaxy Tab A 9.7” មួយគ្រឿង ក្រោយពីការទិញទូរស័ព្ទ Galaxy Note 5 នៅក្នុងពិធីសម្ពោធបានឲ្យដឹងថា លោកនឹងមិត្តភក្តិបីបួននាក់ទៀតបានមករងចាំទិញទូរស័ព្ទនេះតាំងពីព្រឹកព្រលឹម។ ពីដំបូងខ្ញុំ មិនរំពឹងថាអាចទិញទូរស័ព្ទនេះបានទេ ព្រោះមានមនុស្ស ជាច្រើនកំពុងរងចាំនៅទីនេះដូចគ្នា តែឥលូវខ្ញុំទិញវាបានហើយ! ខ្ញុំសប្បាយមែនទែន។ 

សូមបញ្ចាក់ថា Galaxy Note 5 ក៏ជាការវិវត្តថ្មីនៃ Galaxy Note ដែលមុខងាររបស់ Air Command កាន់តែមានភាពឆ្លាតវៃនិងងាយស្រួលជាងមុនដែលវាបង្ហាញ ចេញលើអេក្រង់ភ្លាមនៅពេលអ្នកប្រើ S Pen ហើយអ្នកអាចសរសេរអក្សរនៅលើឯកសារ PDF និងអាចថតចំលងអត្ថបទវែងពីគេហទំព័រនិងរូបភាពផ្សេងដោយប្រើ Scroll capture។ ឥលូវនេះ លោកអ្នកអាចរកទិញនៅគ្រប់ហាងទូរស័ព្ទទាំងអស់នៅ ក្នុងប្រទេសកម្ពុជា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន