P8 Max គឺជាកំពូលស្មាតហ្វូនសមាជិកថ្មីមួយទៀតក្នុងគ្រួសារ P8 ដ៏ល្បីល្បាញរបស់ក្រុមហ៊ុន Huawei។ P8 Max បង្ហាញវត្តមានជាមួយនឹងកញ្ចក់អេក្រង់ថាច់ស្គ្រីនដ៏ធំមហិមាទំហំរហូតដល់ទៅ 6.9 អ៊ីងឯណោះ។ ហើយបើនិយាយពីបច្ចុប្បន្នភាពវិញ P8 Max គឺជាស្មាតហ្វូនដំបូងលើលោកដែលមានអេក្រង់ដ៏ធំមហិមាដូចនេះ។ តោះ...!ចឹងកុំបង្អង់យូរ មកមើលថាតើស្មាតហ្វូនអេក្រង់ធំមហិមាមួយនេះមានលក្ខណះពិសេសអី្វខ្លះទៅ…
រចនាបថលើរូបរាងប្រកបដោយសោភ័ណ្ឌភាព
តួរទាំងមូលរបស់ P8 Max បើទៅមានភាពរឹងមាំ ភ្លឺរលើបរលោងដោយផ្សំឡើងពីលោហះធាតុម៉ាញ៉េស្យូមអាល់លូយ DX19 រួមមាន 17 ស្រទាប់ដែលជួយកាត់បន្ថយភាពក្តៅបានល្អជាងពពួកអ៊ីណុក 9 ដង និងម៉ាញ៉េស្យូមអាល់លូយធម្មតា 3 ដង។ គែមអមអេក្រង់រាងតូចស្តើងហាប់មាំស្រស់ស្អាត, ខាងលើអេក្រង់មានឧប៉ាល័រស្តាប់ការសន្ទនា ស៊ិនស័រ កាមេរ៉ាមុខ និងខាងក្រោមមានអក្សរ Huawei។ ឧប៉ាល័របំពងសម្លេងស្ថិតនៅផ្នែខាងក្រោម, ខាងលើមានរន្ធដោតសាកថ្មប្រភេទ USB និងរន្ធដោតកាសខ្នាត 3.5មម។ នៅចំហៀងខាងស្តាំមានប៊ូតុងចាក់សោរអេក្រង់ បិទបើកទូរសព្ទ័, ប៊ូតុងឡើងចុះសម្លេងរោទិ៍ និងរន្ធដាក់ស៊ីមកាតទាំងពីរដែលបន្ស៊ីយ៉ាងហាប់ជាប់តួរ។ រីឯចំហៀងខាងឆ្វេងមិនមានអ្វីទាំងអស់គឺទទេស្អាត។ ផ្នែកខាងក្រោយមានកាមេរ៉ាអមដោយអំពូល LED flash ចំនួនពីរមានពណ៌ទឹកក្រូច និងពណ៌លឿងនៅចំហៀងខាងលើផ្នែកខាងឆ្វេង,នៅកណ្តាលមានស្លាកសញ្ញា Huawei និងអក្សរ P8 នៅផ្នែកខាងក្រោម។
អេក្រង់ដ៏ធំមហិមាមិនធ្លាប់មានក្នុងពិភពស្មាតហ្វូន
P8 Max អាចចាត់ទុកថាជាកំពូលស្មាតហ្វូន រឺក៏ហ្វាប់ប្លែតដំបូងលើលោកដែលបំពាក់កញ្ចក់អេក្រង់ដ៏ធំមហិមារហូតដល់ទៅ 6.8 អ៊ីង FHD LTPS LCD ខ្នាតContrast Radio 1500:1 ជាមួយនឹង CABC ដែលជាបច្ចេកវិទ្យាជួយកាត់បន្ថយភាពស្រអាប់នៃផ្ទៃត្រនាប់កញ្ចក់អេក្រង់បាន 91% និងពណ៌ 95.9%។
កាមេរ៉ាថតរូប និងវីដេអូ
P8 Max បំពាក់កាមេរ៉ាខាងក្រោយទំហំ 13 MP IOS ជាមួយនឹងមុខងារចាប់រូបភាព autofocus optical image stabilization និងមានភ្លើងហ្វាស់ចំនួនពីរគ្រាប់ដែលធ្វើឲ្យការចាប់រូបភាពបានច្បាស់លឿនរហ័សក្នុងទំហំ 4160 x 3120p និងវីដេអូបានកម្រិត Full HD ព្រមទាំងមានកាមេរ៉ាមុខសម្រាប់ប្រើជាមួយនឹងវីដេអូខល និងថតរូប Selfie ទំហំ 5 MP autofocus។
សមត្ថភាពប្រើការទូទៅនៅលើ P8 Max
P8 Max គឺជាហ្វាប់ប្លែត 4G LTE ស៊ីមពីរដែលបំពាក់ដោយបន្ទះឈីបជំនាន់ថ្មី HiSilicon Kirin 935-64bit ដែលមានអង្គគណនា 8 គ្រាប់ល្បឿន Quad-Core 1.5 GHz / 2.2 GHz Cortex-A53, រ៉េមទំហំ 3GB និងប្រើអង្គក្រាហ្វិក Mali-T628 MP4។ P8 Max មានទំហំផ្ទុកជាប់ម៉ាស៊ីន 64 GB និងអាចដាក់បន្ថែមម៉េមូរីក្រៅបានជាមួយនឹងរន្ធស៊ីមកាតទីពីរ។
ថ្មធំខ្នាត 4,360 mAh កាន់ភ្លើងបានយូរ
P8 Max មានថ្មជាប់តួរប្រភេទLi-Po 4,360 mAh ដែលមានសមត្ថភាពកាន់ភ្លើងបានយូរដែលអាចប្រើសម្រាប់ការទស្សនាវីដេអូ និងតន្ត្រីបានជាង 16 ម៉ោង និងបើកលេងអ៊ីនធើណែតបានប្រហែល 10 ម៉ោង។ មិនត្រឹមតែប៉ុណ្ណោះ P8 Max នៅមានមុខងារ កម្មវីធី និងបច្ចេកវិទ្យាប្រើប្រាស់ទំនើបៗជាច្រើនទៀតអាចបំពេញបានតាមតម្រូវការប្រើប្រាស់ទូទៅប្រចាំថ្ងៃរបស់លោកអ្នក។ P8 Max នឹងមកដល់ទីផ្សារកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។ ប្រសិនបើលោកអ្នកលមានបំណងចង់ធ្វើជាម្ចាស់ដំបូងនៃកំពូលហ្វាប់ប្លែតមួយនេះលោកអ្នកអាចកុម្ម៉ង់ទិញបានមុនពីក្រុមហ៊ុន Huawei ប្រចាំកម្ពុជាចាប់ពីថ្ងៃនេះតទៅ។ ហើយសម្រាប់អតិជន 168 នាក់ដំបូងដែលបានកុម្ម៉ង់ទិញ P8 Max នឹងទទួលបានការបញ្ចុះតម្លៃយ៉ាងពិសេសជាមួយនឹងការបន្ថែមជូនដ៏ច្រើនសន្ធឹកសន្ធាប់ដែលគិតជាសាច់ប្រាក់ប្រមាណជា $300 ឯណោះ។ ប្រញាប់រុះរាន់ឡើងកំពូលហ្វាប់ប្លែត Huawei P8 Max កំពុងតែទន្ធឹងរងចាំលោកអ្នកធ្វើជាម្ចាស់៕