បន្ទាប់ពីបានសម្ពោធចេញលក់ជាផ្លូវការនូវកំពូលស្មាតហ្វូន Galaxy Note 5 មិនទាន់បានប៉ុន្មានផង ឥលូវនេះ ស្មាតហ្វូនកញ្ចក់កោងជំនា់ទីពីរ ដែលមានអេក្រង់ធំ Galaxy S6 Edge Plus បានបង្ហាញខ្លួនជាបណ្តើរហើយៗ! ខាងក្រោមនេះ គឺជាវីដេអូ ដែលទស្សនាវដ្តី ពិភពអេឡិចត្រូនិក បានថតកាលពី ម្សិលមិញនេះ!
Galaxy S6 Edge Plus គឺជាស្មាតហ្វូនជំនាន់ថ្មីមួយទៀតរបស់ Samsung ត្រូវបានច្នៃប្រឌិតឡើងជាមួយនិងមានបច្ចេកវិទ្យាកាន់តែទំនើប មានអេក្រង់ធំជាងមុន និងមានកាមេរ៉ា ដែលផ្តល់នូវរូបភាពច្បាស់ ហើយនឹងបច្ចេកវិទ្យាសាកថ្ម (ទាំងប្រើខ្សែ និងឥតខ្សែ) ព្រមទាំងមានប្រព័ន្ធដំណើរការ ដែលមានល្បឿនលឿន។ ស្មាតហ្វូនថ្មីនេះ គឺមានអង្គចងចាំទំហំរហូតដល់ 4GB RAM ដែលផ្តល់នូវសមត្ថភាពដំណើរការកាន់តែខ្លាំងជាងស្មាតហ្វូនដទៃ។ វាអាច ដំណើរការកម្មវិធីច្រើនក្នុងពេលតែមួយ ទោះបីជាកំពុងប្រើប្រាស់មុខងារច្រើនក៏ដោយ។
ទូរស័ព្ទ Galaxy S6 edge Plus គឺជាទូរស័ព្ទដែលមានសមត្ថភាពខ្ពស់សម្រាប់ការកម្សាន្ត ពីព្រោះវាមានអេក្រង់ច្បាស់ឥតខ្ចោះប្រភេទ Quad HD Super AMOLED ទំហំ 5.7 អ៊ីង ដែលមិនធ្លាប់មានពីមុនមក។ Galaxy S6 Edge Plus ត្រូវបានរចនាឡើងកាន់តែប្លែក និងល្អផ្តាច់គេ ព្រមទាំងមានរូបរាងកាន់តែសង្ហា និងត្រូវបានរចនាយ៉ាងល្អប្រណិត។
សំរាប់ព័តមានលំអិត និងការបញ្ជាទិញ ក៏ដូចជាកក់ទុកមុន អតិថិជនទាំងអស់ អាចទំនាក់ទំនងបានតាមរយះលេខទូរស័ព្ទ 023 6666 189/012 992 888 !