នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៥ នៅស្នាក់ការក្រុមហ៊ុន AWS Cambodia Ltd. ដែលជាក្រុមហ៊ុន ចែកចាយឈានមុខគេមួយខាងផ្នែកផលិតផលតបណ្តាញទិន្នន័យ និងប្រព័ន្ធខ្សែ អេឡិចត្រូនិចនិងគ្រប់គ្រងព័ត៌មានវិទ្យា បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ATI ដែលជាក្រុមហ៊ុនធំជាងគេខាងផ្នែក IP/Ethernet Network Solution ដែលមានមូលដ្ឋាននៅប្រទេស សិង្ហបូរី បានរៀបចំសិក្ខាសាលាស្តីពីការប្រកាសផលិតផលសេរីថ្មីរបស់ ATI មានដូចជា Fiber Switch, Copper Switch, PoE switch, Stacking module, 10G SFP+ MMF, GbE SFP MMF ជាដើម ប្រចាំឆ្នាំ២០១៥ ដែលជាផលិតផលថ្មីសំរាប់ប្រព័ន្ធ IP/Ethernet Network តាមរយៈអ្នកជំនាញក្រុមហ៊ុន ATI ដែលអញ្ជើញមកពីប្រទេសសិង្ហបូរី។ ក្នុងព្រឹត្តិការណ៍នោះយើងសង្កេតឃើញថា មានការចូលរួមពីសំណាក់អតិថិជនដែលជាដៃគូអាជីវកម្មរបស់ក្រុមហ៊ុន AWS CAMBODIA មួយចំនួនដូចជាៈ ក្រុមហ៊ុន តបណ្ដាញណិតវើក (SI), M&E, ផ្គត់ផ្គង់សំភារៈចល័ត និងបណ្តាស្ថាប័នផ្សេងៗទៀត។
ក្រុមហ៊ុន ATI ជាក្រុមហ៊ុនមានមូលដ្ឋាននៅ USA & Canada ហើយជាក្រុមហ៊ុនឈានមុខគេមួយខាងផ្នែកចែកចាយ ឩបករណ៍សំរាប់ប្រើប្រាស់ក្នុងប្រព័ន្ធ IP/Ethernet Network នៅទូទាំងទីផ្សារក្នុងសកលលោក។ ការសហការរវាងក្រុមហ៊ុនទាំងពីរនេះនឹងជួយអោយអតិថិជន នៅក្នុងប្រទេសកម្ពុជាទទួលបាននូវផលិតផលសុទ្ធ ការបណ្ដុះបណ្ដាលខាងផ្នែកបច្ចេកទេស ការទទួលបាននូវផលិតផលទាន់ពេលវេលា ការធានាជាលក្ខណៈស្តង់ដាពីក្រុមហ៊ុន ATI ដូចជាបច្ចេកទេសការផ្លាស់ប្ដូរឆាប់រហ័សនិងកាធានារយៈពេលវែង (5 years) ព្រមជាមួយតំលៃសមរម្យដែលផលិតផលក្លែងក្លាយ និងផលិតផល Wrong channel មិនអាចធ្វើបាន។ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ Website: www.alliedtelesis.com
លោក ថាក់ ស៊ូមុន្នី ដែលជាប្រធានចាត់ការទូទៅរបស់ក្រុមហ៊ុន AWS CAMBODIA បានមានប្រសាសន៏ថា បន្ទាប់ពីដំណើរការអាជីវកម្មអស់ជាង៧ឆ្នាំកន្លងមកនេះក្រុមហ៊ុនបានទទួលជោគជ័យជាបន្តបន្ទាប់ ហើយសម្ថតភាព និងការអនុវត្តន៍របស់ក្រុមហ៊ុន AWS Cambodia បានផ្តល់ភាពជឿជាក់ពីសំណាក់ដៃគូរពាណិជ្ជកម្មដែលមានបច្ចេកទេសឈានមុខគេនៅលើពិភពលោក ដូចជា AMP, Cisco, Panasonic, Honeywell, ISA, Alantek, Fluke Networks, Protec, Nexans, Socomec UPS និងផលិតផលជាច្រើនទៀត។ ក្រុមហ៊ុន AWS ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៣ ដែលមានស្នាក់ការនៅប្រទេសស័ង្ហបូរីនិងមានសាខា៧ប្រទេសក្នុងតំបន់អាស៊ី ដែសមានដូចជាប្រទេស មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ថៃ ហ្វីលីពិន កម្ពុជា វៀតណាម និង ម៉ាឡេស៊ី។ព័ត៌មានបន្ថែមពីរក្រុមហ៊ុនសូមចូលទៅកាន់ Website: www.awspl.com