កាលពីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ២០១៥ ក្រុមហ៊ុន LG Electronics រួមជាមួយនឹងសមាគមគ្រូពេទ្យស្ម័គ្រចិត្តសមេ្តចតេជោ បានចុះពិនិត្យ និងព្យាបាលជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅភូមិថ្មអណ្តើក ស្រុកចិត្របុរី ខេត្ត ក្រចេះ ដោយឥតគិតថ្លៃ។ នៅក្នុងដំណើរការចុះបេសកម្មខខខាងលើនេះ គឺមានប្រជាពលរដ្ឋចំនួន ២៣៧៩នាក់ បានមកពិនិត្យ និងត្រូវបានព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលក្នុងនោះ រួមមានជំងឺដូចជា ជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺភ្នែក ជំងឺត្រចៀក ជំងឺរោគស្ត្រី និងអេកូពិនិត្យផ្ទៃពោះជាដើម។
គាំទ្រ LG គឺគាំទ្រសកម្មភាពមនុស្សធម៌និងសង្គមយើង។