no-alternative title

ព្រឹត្តិការណ៍ក្រុមម៉ូតូធំ និងក្បួនរថយន្តរបស់ទូរស័ព្ទ Note 5 បានធ្វើអោយកក្រើកទីក្រុងភ្នំពេញ!

កាលពីថ្ងៃទី 24 សីហា 2015 នេះ មានព្រឹត្តិការណ៍ដ៏កក្រើកមួយបានកើតឡើងទីក្រុងភ្នំពេញ ជាមួយនឹងក្រុមម៉ូតូធំ ដែលបានហែហមក្បួនរថយន្តទូរស័ព្ទ Galaxy Note 5 យក្ស និងប៊ិក S Pen ដែលមានភាពទាក់ទាញ និងធ្វើអោយមានការភ្ញាក់ផ្អើល អ្នកដែលធ្វើដំណើរតាមដងផ្លូវនានា។ នៅកម្មវិធីនេះ គឺមានបុរសនារីប្រមាណ 40 នាក់ មានសម្លៀកបំពាក់ និងមួកពណ៌ខៀវស្រស់ឆើតឆាយ អមមកជាមួយនូវស្នាមញញឹមរាក់ទាក់ ដែលនៅក្នុងដៃមានកាន់ទង់ដែលមានរចនាអក្សរ Note 5 បានជិះម៉ូតូដង្ហែរ ចេញពីខាងមុខអាគារភ្នំពេញ ទៅតាមដងផ្លូវនានាជាច្រើនកន្លែង និងបានបញ្ចប់នៅកោះពេជ្រ


 

លោកឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយទីផ្សារនៃក្រុមហ៊ុន Samsung Electronic បានមាន ប្រសាសន៍ថា ក្បួនដង្ហែនេះ ជាការអបអរសាទរការមកដល់ នៃទូរស័ព្ទ Galaxy Note 5 មកកាន់ប្រទេសកម្ពុជា ក៏ដូចជាអបអរដល់ជោគជ័យធំមួយដល់ Galaxy Note ដែលជាប់ជាទូរស័ព្ទដែលមានប៊ិក និងពេញនិយមជាងគេបំផុតរបស់ពិភពលោក។ លោកបានថ្លែងថា ដោយសារតែចំនួនអ្នកកក់ និងទិញ Galaxy Note 5 នៅថ្ងៃសម្ពោធ ច្រើនហួសពីការរំពឹងទុក គឺសឹងតែអស់ពីស្តុក ដូច្នេះ វាគឺជាប្រវត្តិសាស្ត្រដ៏ជោគជ័យមួយ សម្រាប់ក្រុមហ៊ុនសាមសុង។ លោកសុខឡេង បានបន្ថែមថា យើងបានមើលឃើញថា អតិថិជនភាគច្រើន ឬសឹងតែទាំងអស់ ពេញចិត្តបំផុតទៅលើមុខងាររបស់ប៊ិក S Pen ហើយវាក៏ជាផ្នែកធំមួយ ដើម្បីជម្រុញការលក់នេះ ផងដែរ។

 

Galaxy Note5 ជាទូរស័ព្ទស្មាតហ្វូន ដែលមានកញ្ចក់ធំរាបស្មើ ងាយស្រួលក្នុងការសរសេរ និងមាន រាងកោងងាយស្រួលកាន់ ដោយប្រើដៃតែម្ខាង ពេលនិយាយទូរស័ព្ទ។ ជាមួយគ្នានេះផងដែរ ប៊ិក S Pen ដ៏ស្រស់ស្អាតថ្មី រចនាឡើងដើម្បីផ្តល់នូវទំនុកចិត្ត ក្នុងការប្រើប្រាស់ជាមួយនឹងមុខងារកាន់តែច្រើនជាងមុន។


 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន