កាលពីថ្ងៃទី 28 ខែសីហា ឆ្នាំ 2015 ក្រុមហ៊ុន Microsoft Mobile បានរៀបចំកម្មវិធីប្រគល់ រង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ជូនអតិថិជនដែលបានឈ្នះរង្វាន់ពីកម្មវិធីចាប់ឆ្នោតផ្តល់សំណាង ពីសប្តាហ៍មុន។
រង្វាន់សរុបទាំងអស់មាន 163 រង្វាន់ គឺម៉ូតូ Honda Dream 125 ចំនួន៣គ្រឿង, JBL Speakers ចំនួន 30 គ្រឿង, Lumia 540 ចំនួន៥០គ្រឿង និង Lumia 532 ចំនួន 80 គ្រឿង បានត្រូវប្រគល់ជូនអតិថិជនឈ្នះរង្វាន់នៅក្នុងបរិវេណ Nokia Store តាមបណ្តោយមហាវិថីព្រះសីហនុ នៅចំពោះមុខថ្នាក់ដឹកនាំនៃក្រុមហ៊ុន Microsoft Mobile, KTH និងអ្នកសារព័ត៌មានមួយចំនួន ក្រោមបរិយាកាសយ៉ាងរីករាយក្រៃលែង ។
ក្រុមហ៊ុន Microsoft Mobile និង KTH សូមអបអរសាទរដល់អតិថិជនទាំងអស់ដែលបានឈ្នះរង្វាន់ពីកម្មវិធី “ឈ្នះរង្វាន់ដ៏អស្ចារ្យពីការជាវ Lumia និង Nokia” ដែលបានអនុវត្តចាប់តាំងពីខែចុងខែមិថុនា រហូតដល់ថ្ងៃទី 15 ខែសីហាកន្លងទៅថ្មីៗនេះ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Microsoft Mobile និង KTH ក៏សូមថ្លែងអំណរគុណចំពោះអតិថិជនទាំងអស់ដែលផ្តល់ការគាំទ្រដល់ផលិតផល Lumia និង Nokia ទាំងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ៕