មុខងារ​ពិសេស​ទំនើប​វៃឆ្លាត​នៅ​លើ​ Huawei​ P8​ ដែល​ស្មា​ត​ហ្វូ​ន​ដទៃ​ទៀត​បច្ចុប្បន្ន​មិន​មាន​

Huawei​ P8​ គឺជា​ស្រ​ឡាយ​ស្មា​ត​ហ្វូ​ន​ដ៏​មហស្ចារ្យ​បំផុត​របស់​ក្រុមហ៊ុន​លំដាប់ថ្នាក់​ពិភពលោក​ Huawei​។​ P8​ មិន​ត្រឹមតែ​ជា​កំពូល​ស្មា​ត​ហ្វូ​ន​ដែល​មាន​រូបរាង​ស្រស់​ស្អាត​ទាក់ទាញ​ប៉ុណ្ណោះ​ទេ​ តែបើ​និយាយ​ពី​សមត្ថភាព​ប្រើ​ការ​ មុខងារ​ និង​បច្ចេកវិទ្យា​ដែល​ភ្ជាប់​មក​ជាមួយ​វា​វិញ​ឃើញ​ថា​ខ្លាំង​ហើយ​ទំនើបៗ​ទៀត​។​ ថ្ងៃនេះ​ក្រុមការងារ​ទស្សនាវដ្តី​ ពិភព​អេ​ឡិច​ត្រូ​និក​ សូម​លើ​យកមុខ​ងារ​ពិសេស​ទំនើបៗ​មួយ​ចំនួន​នៅ​លើ​ Huawei​ P8​ មក​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​ និង​អ្នក​ដែល​កំពុង​ប្រើ​កំពូល​ស្មា​ត​ហ្វូ​ន​មួយ​នេះ​បានដឹង​។​ 

​តោះ​..!​ ចាប់​កាន់​ Huawei​ P8​ របស់​អ្នក​ឡើង​ហើយ​ចាប់ផ្តើម​សាក​ល្ម​ង​ជាមួយ​យើងខ្ញុំ​ទាំងអស់​គ្នា​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

-​​មុខងារ​ Voice​ Wakeup:​ លោក​អ្នក​ពិតជា​ពេញចិត្ត​ជាមួយនឹង​មុខងារ​មួយ​នេះ​ ព្រោះថា​ លោក​អ្នក​អាច​ហៅ​ទូរស័ព្ទ​ P8​ របស់​អ្នក​អោយ​ឆ្លើយ​តប​មក​អ្នក​វិញ​បាន​នៅ​ពេល​ដែល​លោក​អ្នក​ភ្លេច​កន្លែង​ទុកដាក់​វា​។​ នេះ​ជា​បច្ចេកវិទ្យា​ដ៏​ទំនើប​បំផុត​ដែល​ស្មា​ត​ហ្វូ​ន​ដ៏​ទៃ​ទៀត​បច្ចុប្បន្ន​មិន​ទាន់​មាន​។​លោក​អ្នក​អាច​កំណត់​ការ​ហៅ​តាម​ពាក្យ​ដែល​អ្នក​បាន​កំនត់​។​ឧទាហរណ៍​ដូច​ជា​ “​ Okey​ emy,​ Hello​ kitty,​ Honey…​ជាដើម​។​

-​​មុខងារ​ Motion​ Control:​ ក្នុង​មុខងារ​មួយ​នេះ​បង្កប់​ទៅ​ដោយ​មុខងារ​ទំនើបៗ​វៃឆ្លាត​ចំនួន​ 7​ រួម​មាន​:

1)​ Flip:​ អាច​ឲ្យ​លោក​អ្នក​បិទ​សំលេង​រោ​ទិ៍​ទូរស័ព្ទ​ និង​សំលេង​ម៉ោង​រោ​ទិ៍​ដោយ​គ្រាន់តែ​ផ្កាប់​អេ​ក្រង់​ទូរស័ព្ទ​។​

2)​ Pick​ up:​ បន្ថយ​សំលេង​រោ​ទិ៍​ទូរស័ព្ទ​ និង​សំលេង​ម៉ោង​រោ​ទិ៍​ដោយ​គ្រាន់តែ​លើក​ទូរស័ព្ទ​ឡើង​។​

3)​ Raise​ to​ ear:​ ទទួល​ទូរស័ព្ទ​ ខ​ល​ទូរស័ព្ទ​ គ្រប់គ្រង​សំលេង​ឧ​ប៉ា​ល័​រ​ និង​កាស​ប្លូ​ធូ​ស​ដោយ​គ្រាន់តែ​លើ​ទូរស័ព្ទ​មក​ដាក់​ជិត​ត្រចៀក​របស់​អ្នក​តែ​ប៉ុណ្ណោះ​។​

4)​ Shake:​ រៀបចំ​អាយ​ខន​កម្មវិធី​ឲ្យ​មាន​របៀបរៀបរយ​ដោយ​គ្រាន់តែ​គ្រវី​ទូរស័ព្ទ​ទៅ​ឆ្វេង​ឬ​ស្តាំ​។​

5)​ Tilt:​ ផ្លាស់​ប្តូរ​អាយ​ខន​ ឬ​វ៉ិ​ក​ចេតណា​មួយ​ទៅ​កាន់​ផ្ទាំង​ហូ​ម​ស្គ្រី​ន​មួយទៀត​ដោយ​គ្រាន់តែ​ចុច​លើ​វា​រួច​គ្រវី​ទូរស័ព្ទ​ទៅ​ឆ្វេង​ស្តាំ​ជា​ការ​ស្រេច​។​

6)​ Double​ Touch:​ គោះ​ថ្ម​ម​ពីរ​បី​ដង​លើ​អេ​ក្រង់​ដើម្បី​បើក​ពន្លឺ​នៅ​ពេល​ពន្លឺ​អេ​ក្រង់​វា​បាន​បិទ​។​

7)​ Draw:​ បើក​កម្មវិធី​បាន​យ៉ាង​លឿន​បំផុត​ដោយ​គ្រាន់តែ​សរសេរ​អក្សរ​លើ​អេ​ក្រង់​នៅ​ពេល​អេ​ក្រង់​បិទ​។​ ឧទាហរណ៍​:​ ចង់​បើក​កម្មវិធី​កាមេរ៉ា​គ្រាន់តែ​សរសេរ​អក្សរ​ “C”​ តែ​ប៉ុណ្ណោះ​។​ ហើយ​ក្នុង​មុខងារ​ Draw​ មាន​អក្សរ​បួន​តួរ​សម្រាប់​កំនត់​ការ​បញ្ជា​នេះ​គឺ​ “C,​ E,​ M,​ W”​ ដែល​លោក​អ្នក​អាច​កំនត់​កម្មវិធី​ដែល​អ្នក​ចូល​ចិត្ត​ប្រើ​ជាងគេ​ទៅ​តាម​តួរ​អក្សរ​ទាំង​បួន​នេះ​បាន​ផង​ដែរ​។​ ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​លោក​អ្នក​អាច​បញ្ជា​កាមេរ៉ា​របស់​ P8​ ឲ្យ​ចាប់​យក​រូប​បាន​ភ្លាមៗ​មិន​ដល់​មួយ​វិនាទី​ផង​ដោយ​គ្រាន់តែ​ចុច​ពី​ដង​នៅ​លើ​ប៊ូ​តុង​បន្ថយ​សម្លេង​នៅ​ពេល​អេ​ក្រង់​បិទ​ និង​ដើម្បី​ថត​យក​ផ្ទៃ​អេ​ក្រង់​គ្រាន់តែ​ចុច​យក​ខ្នង​ម្រាមដៃ​គោះ​ឲ្យ​ញ៉ាប់​ពីរ​បី​ដង​ជាដើម​។​ ប៉ុណ្ណឹង​អស្ចារ្យ​អត់​?​ ពេញចិត្ត​ Huawei​ P8​ អត់​?​  Huawei​ P8​ កំពូល​ស្មា​ត​ហ្វូ​ន​ដ៏​វៃឆ្លាត​ស័ក្តិសម​បំផុត​សម្រាប់​មនុស្ស​គ្រប់​វ័យ​កាន់​ប្រើប្រាស់​៕

 

ព័ត៌មានពាណិជ្ជកម្ម