no-alternative title

BUMRUNGRAD​ INTERNATIONAL​ HOSPITAL​ ផ្សព្វផ្សាយ​អំពី​ការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ និង​ជំងឺ​តម្រងនោម​នៅភ្នំ​ពេ​ញ

កាលពី​ថ្ងៃ​ទី​ 04​ ខែតុលា​ នេះ​ មន្ទី​ពេទ្យ​ BUMRUNGRAD​ INTERNATIONAL​ HOSPITAL​ បានរៀបចំឡើងនូវសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ​អំពី​ការ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​ និង​ជំងឺ​តម្រងនោម​នៅ​ទីក្រុង​ភ្នំ​ពេ​ញ​។​ តាម​របាយការណ៍​របស់​មន្ទី​ពេទ្យ​អន្តរជាតិ​មួយ​នេះ​ បានអោយ​ដឹង​ថា​ វា​គ្មាន​អ្វី​គួរ​ឱ្យ​ងឿងឆ្ងល់​នោះ​ទេ​ ដែល​ជំងឺ​ទឹកនោមផ្អែម​ និង​ជំងឺ​តម្រងនោម​ស្ថិត​នៅ​ក្នុង​ចំណោម​ជំងឺ​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ប្រជាជន​ ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​ទាំង​ពីរ​នេះ​ មាន​ចំនួន​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​ និង​មាន​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ ដែល​ស្វែងរក​ការ​ព្យាបាល​បាន​ត្រឹមត្រូវ​។​ មូលហេតុ​នៃ​ជំងឺ​ទាំង​ពីរ​មាន​លក្ខណៈ​ខុសៗ​គ្នា​ ប៉ុន្តែ​ប្រសិនបើ​យើង​ស្គាល់​ច្បាស់​អំពី​ជំងឺ​ទាំងនេះ​គឺ​កាន់តែ​ប្រសើរ​។​ 

រូបភាពពាណិជ្ជកម្ម
no-alternative title

​ការ​ព្យាបាល​មាន​ច្រើន​សម្បូរ​បែប​ រីឯ​វិធានការ​ការពារ​ក៏​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​រួច​ហើយ​ដែរ​។​ ទោះ​យ៉ាងណា​ក៏​ដោយ​ គេ​មិន​បានដឹង​ជា​ទូទៅ​ទេ​ថា​ ជំងឺ​ទាំង​ពីរ​នេះ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិត​ស្និទ្ធ​។​ ទន្ទឹម​នឹង​នេះ​ ទោះជា​មានការ​ផ្សព្វផ្សាយ​ច្រើន​ហើយ​ក៏​ដោយ​ក៏​នៅ​តែ​មាន​មនុស្ស​ជា​ច្រើន​មិន​បានដឹង​ពី​វិធី​បង្ការ​ និង​ព្យាបាល​នៃ​ជំងឺ​ទឹកនោមផ្អែម​  និង​ជំងឺ​តម្រងនោម​ដែរ​។​ យើង​ទាំងអស់​គ្នា​ សុទ្ធតែ​ចង់​ការពារ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ខ្លួន​ ឱ្យ​បាន​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ហើយ​មាន​តែ​ការ​ផ្តល់​ព័ត៌មាន​ច្បាស់លាស់​ប៉ុណ្ណោះ​ ដែល​ជា​គន្លឹះ​សំខាន់​។​ មន្ទីរពេទ្យ​បំរុង​រ៉ាត់​បាន​អញ្ជើញ​ វេជ្ជបណ្ឌិត​ជំនាញ​ពីរ​រូប​ មក​ធ្វើ​បទ​បង្ហាញ​អំពី​សុខភាព​ នៅ​ក្នុង​សិក្ខាសាលា​មួយ​ដោយ​ឥត​គិតថ្លៃ​ នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ព្រះ​សីហ​នុ​។​ 

​លោកស្រី​វេជ្ជបណ្ឌិត​ Petpring​ Prajuabpransri​ មាន​ឯកទេស​ផ្នែក​ក្រពេញ​អ័រម៉ូន​ ទទួល​សញ្ញាប័ត្រ​ពី​សហរដ្ឋអាមេរិក​ចំនួន​ពីរ​ ផ្នែក​ឱសថ​សាស្ត្រ​ និង​ក្រពេញ​អ័រម៉ូន​ និង​ផ្នែក​ជំងឺ​ទឹកនោមផ្អែម​ និង​ការ​រំលាយ​អាហារ​ នឹង​ធ្វើការ​ពន្យល់​អំពី​ជំងឺ​ទឹកនោមផ្អែម​ លើ​ផ្នែក​រោគ​សញ្ញា​ និង​ការ​ព្យាបាល​។​ 

​ចំណែក​លោក​វេជ្ជបណ្ឌិត​ Tatpong​ Chit-u-aree​ មាន​ជំនាញ​ផ្នែក​ប្រព័ន្ធ​តម្រងនោម​ ទទួល​បាន​សញ្ញាប័ត្រ​ចំនួន​ពីរ​ពី​សហរដ្ឋអាមេរិក​ ផ្នែក​ឱសថ​សាស្ត្រ​ និង​ប្រព័ន្ធ​តម្រងនោម​ នឹង​ធ្វើការ​ពន្យល់​អំពី​ជំងឺ​តម្រងនោម​។​ ជំនាញ​ និង​បទ​ពិសោធន៍​របស់​វេជ្ជបណ្ឌិត​ទាំង​ពីរ​ រួម​ទាំង​សំណួរចម្លើយ​គួរ​ឱ្យ​ចាប់អារម្មណ៍​នានា​ នឹង​ជួយ​ឱ្យ​លោក​អ្នក​យល់​ដឹង​បន្ថែម​អំពី​ជំងឺ​ទឹកនោមផ្អែម​ និង​ជំងឺ​តម្រងនោម​បាន​ល្អ​ប្រសើរ​ជាង​មុន​។​

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន