no-alternative title

ដំណើរ​កំសាន្ត​បោះជំរុំ​ FORD​ ADVENTURE​ 2015​ នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ឆាប់ៗ​នេះ​!

នៅ​ថ្ងៃ​ទី​៦​ ខែតុលា​ ឆ្នាំ​២០១៥​ នេះ​ ក្រុមហ៊ុន​ RMA​ Cambodia​ បាន​ប្រកាស​ចេញ​នូវ​ដំណើរ​កំសាន្ត​សម្រាប់​អតិថិជន​របស់​ខ្លួន​ទៅ​កាន់​រមណីយដ្ឋាន​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​ ក៏​ដូច​ជា​ទៅ​កាន់​ប្រទេស​ជិតខាង​ ជាមួយនឹង​ក្បួន​រថយន្ត​ FORD​ គ្រប់​ម៉ូ​ឌែ​ល​ ។​ សម្រាប់​ឆ្នាំ​នេះ​ ក្រុមហ៊ុន​ FORD​ នឹង​រៀបចំ​ដំណើរ​កំសាន្ត​សម្រាប់​អតិថិជន​ទៅ​កាន់​ខេត្ត​ប៉ៃលិន​ ប្រទេស​កម្ពុជា​ និង​ខេត្ត​ចន្ទ​បុរី​ ប្រទេស​ថៃ​ ។​ ដំណើរ​កំសាន្ត​ដ៏​អស្ចារ្យ​នេះ​ មាន​រយៈពេល​ ៤​ ថ្ងៃ​ ៣​យប់​ គឺ​ចាប់ពី​ថ្ងៃ​ទី​ ១០​ ដល់​ថ្ងៃ​ទី​ ១៣​ ខែធ្នូ​ ឆ្នាំ​ ២០១៥​ ដែល​អ្នកចូលរួម​ទាំងអស់​ នឹង​មានឱកាស​រីករាយ​ជាមួយ​ទេសភាព​ព្រៃ​ភ្នំ​នៅ​តាម​ដងផ្លូវ​ដ៏​ស្រស់​ស្អាត​ ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន​ រួម​ជាមួយនឹង​បទ​ពិសោធន៍​ បោះជំរំ​ដ៏​សែន​រ៉ូ​មែន​ទិច​ នៅ​តាម​ឆ្នេរសមុទ្រ​យ៉ាង​ស្រស់​ត្រកាល​ និង​ការ​ដើរ​ទិញ​ទំនិញ​ជា​ច្រើន​សំបូរ​បែប​ក្នុង​តម្លៃ​ សមរម្យ​ក្នុង​ផ្សារ​ទំនើប​នៃ​ទឹកដី​ខេត្ត​ចន្ទ​បុរី​  ប្រទេស​ថៃ​ថែម​ទៀត​ផង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ដំណើរ​កម្សាន្ត​នេះ​បាន​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០០៧​ រហូត​មក​ដល់​បច្ចុប្បន្ន​ ។​ កាលពី​ឆ្នាំ​២០០៧​ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តមណ្ឌលគិរី​  ឆ្នាំ​ ២០០៨​ ខេត្តរតនគិរី​  ឆ្នាំ​ ២០០៩​ ខេត្ត​ប៉ៃលិន​ ឆ្នាំ​២០១០​ និង​ឆ្នាំ​ ២០១១​ ខេត្ត​ចម្ប៉ា​សាក់​ ប្រទេស​ឡាវ​ ឆ្នាំ​២០១២​ ខេត្តមណ្ឌលគិរី​ ហើយ​ឆ្នាំ​ ២០១៣​ ក៏​បាន​ទៅ​ទឹកដី​ប្រទេស​ឡាវ​ម្តងទៀត​ និង​ឆ្នាំ​ ២០១៤​ ទៅ​កាន់​ខេត្ត​ត្រា​ត​ ប្រទេស​ថៃ​ ដោយ​មាន​ចំនួន​អ្នកចូលរួម​ កើនឡើង​ ជា​បន្តបន្ទាប់​ ។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​លើស​ពី​នេះ​ទៅ​ទៀត​ ដំណើរ​កំសាន្ត​ FORD​ ADVENTURE​ មិន​ត្រឹមតែ​ជា​ការ​កំសាន្ត​សប្បាយ​ប៉ុណ្ណោះ​ទេ​ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​ការ​ទំនាក់ទំនង​គ្នា​ល្អ​ ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​របស់​អតិ​ជន​ FORD​ និង​បុគ្គលិក​របស់​ក្រុមហ៊ុន​ អ​អិ​ម​អេ​ ខេ​ម​បូ​ឌា​។​ សូម​មក​ទទួលយក​បទ​ពិសោធន៍​ពិត​ ជាមួយនឹង​ដំណើរ​កំសាន្ត​បោះជំរុំ​របស់​រថយន្ត​ FORD​ ក្នុង​ឆ្នាំ​ ២០១៥​ នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។​ សម្រាប់​ការ​ចុះ​ឈ្មោះ​ សូម​មក​កាន់​មជ្ឈមណ្ឌល​តាំង​លក់​រថយន្ត​ FORD​ ទាំង​បី​សាខា​នៅ​រាជធានី​ភ្នំពេញ​ និង​     ខេត្តសៀមរាប​ ឬ​អាច​ទំនាក់ទំនង​សម្រាប់​ការ​សាកសួរ​ព័ត៌មាន​លម្អិត​ពី​កម្មវិធី​ តាម​រយៈ​លេខ​ទូរស័ព្ទ​ 012​ 333​ 975​ ឬ​ចូល​ទៅ​កាន់​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ www.facebook.com/RMAFordCambodia​។​

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន