no-alternative title

Huawei G7 Plus នឹងចេញលក់ក្នុងប្រទេសកម្ពុជានៅពាក់កណ្ដាលខែតុលានេះ!

ក្រៅពីមានអេក្រង់រឹងមាំ និងមានរាងកោងដ៏ស្រស់ស្អាត Huawei G7 PLUS ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗជាច្រើនទៀតផងដែរ។  បច្ចេកវិទ្យាសម្គាល់ក្រយ៉ៅជំនាន់ថ្មីត្រូវបានបំពាក់នៅផ្នែកខាងក្រោយខាងក្រោមកាមេរ៉ា ដូចគ្នាទៅនឹងម៉ូដែល Mate 7 គ្រាន់មានកន្លែងស្គេនធំ ឆ្លាត សុវត្ថិភាព និងល្បឿនលឿនជាងមុនដោយប្រើរយៈពេលត្រឹមតែ 0.5 វិនាទីប៉ុណ្ណោះ (មួយពព្រិចភ្នែក)។ លើសពីនេះ ច្ចេកវិទ្យាសម្គាល់ក្រយ៉ៅដៃនេះអាចកំណត់មុខងារផ្សេងទៀតដូចជា មុខងារថតរូប ហើយប្រសិនបើអ្នកប៉ះ Sensor យូរបន្តិច អ្នកអាចលើកទូរស័ព្ទ ឬបិទម៉ោងរោទ៍បានទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

អង្គប្រតិបត្តិការរបស់ Huawei G7 PLUS គឺប្រើប្រាស់នូវប្រភេទ Qualcomm® MSM8939™ ទំហំ 1.5GHz + 1.2GHz 8-core processor និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 5.1 ហើយនិង Huawei EMUI 3.1។ កាមេរ៉ាក្រោយរបស់ Huawei G7 PLUS មានទំហំ 13 MP និងកាមេរ៉ា 5MP ដែលមានអង្គចងចាំ ROM: 32GB និង RAM: ទំហំ 3.0GB។ Huawei G7 PLUS  មាន 167 ក្រាម និងមានថ្មដែលមានថាម ពល 3000 mAh។

Huawei G7 Plus នឹងចេញលក់ក្នុងប្រទេសកម្ពុជានៅពាក់កណ្ដាលខែតុលា ឆ្នាំ 2015 នេះ បើយោងតាមប្រភពព័ត៌មានដែលអាចយកជាការបានពីក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា។ Huawei G7 Plus ហៅម្យ៉ាងទៀតបានថា Huawei G8 អាស្រ័យទៅតំបន់ និងប្រទេសផ្សេងគ្នា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងការរចនា ស្រោបដោយលោហៈភ្លឺរលោង និងមានផ្ទៃមុខស្តើងស្អាត គួរឲ្យទាក់ទាញបំផុត។ អេក្រង់របស់ Huawei G7 មានទំហំ 5.5 អ៊ីញ Resolution 1920x1080 ភិចសែល ប្រភេទ FHD ជាពិសេស គឺវាមានផ្ទៃកោង 2.5D ដែលជួយការពារឆ្កូត និងប្រេះស្រាំ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន