no-alternative title

Samsung​ Galaxy​ Note​ 5​ ច្បាស់​ជាង​មុន​ ស្តើង​ជាង​មុន​ ខ្លាំង​ជាង​មុន​ ទំនើប​ជា​មុន​

បើ​និយាយ​អំពី​ស្មា​ត​ហ្វូ​ន​នា​ពេល​បច្ចុប្បន្ន​នេះ​ Samsung​ ត្រូវ​បាន​អ្នក​ប្រើប្រាស់​ជា​ច្រើន​ ចាត់​ទុក​ថា​ ជា​ស្មា​ត​ហ្វូ​ន​ ដែល​មានការ​ពេញ​និយម​ និង​មានគុណ​ភាព​ខ្ពស់​បំផុត​ បើ​ប្រៀបធៀប​ជាមួយ​និង​ស្មា​ត​ហ្វូ​ន​ដ៏​ទៃ​ទៀត​។​ ជាមួយនឹង​ការ​មក​ដល់​របស់​កំពូល​ស្មា​ត​ហ្វូ​ន​ Samsung​ Galaxy​ Note5​ នា​ពេល​នេះ​ វា​រឹតតែ​ធ្វើ​អោយ​ក្រុមហ៊ុន​ សាម​សុង​ កាន់តែ​មាន​ភាព​ល្បីល្បាញ​ខ្លាំង​ថែម​ទៀត​។​ ស្មា​ត​ហ្វូ​ន​ Galaxy​ Note​ 5​ ត្រូវ​បាន​ក្រុមហ៊ុន​ Samsung​ ធ្វើការ​រចនា​ឡើង​កាន់តែ​ពិសេស​សំរាប់​បំពេញ​តំរូវ​ចិត្ត​របស់​អ្នក​ប្រើប្រាស់​ វា​មាន​កម្រាស់​ស្តើង​ជាង​ Galaxy​ Note​ ជំនាន់​មុនៗ​របស់​វា​។​ បើ​និយាយ​អំពី​សមត្ថភាព​ និង​ភាព​ទំនើប​ស៊ី​វី​ល៍យ​របស់​ Galaxy​ Note5​ គឺ​អាច​និយាយ​បាន​ថា​ នៅ​ពេល​បច្ចុប្បន្ន​នេះ​ នៅ​មិន​មាន​ស្មា​ត​ហ្វូ​ន​ម៉ូ​ដែល​ណាមួយ​អាច​មក​ប្រៀបផ្ទឹម​ជាមួយនឹង​វា​បាន​ឡើយ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

Samsung​ Galaxy​ Note5​ គឺជា​ស្មា​ត​ហ្វូ​ន​ដែល​ មាន​រូបរាង​ថ្មី​ និង​អម​មក​ជា​មួ​ួ​យ​នូវ​រចនាបថ​ដ៏​អស្ចារ្យ​ ដែល​មើលទៅ​គឺ​ ស្ទើរតែ​ខុស​គ្នា​ទាំងស្រុង​ទៅ​នឹង​ជំនាន់​មុនៗ​របស់​វា​។​ តួរ​ទាំងមូល​របស់​ Galaxy​ Note​ 5​ គឺ​ច្នៃប្រឌិត​ និង​រចនា​ឡើងជា​លក្ខ​ណះ​ Unibody​ ដែល​មាន​សភាព​ហាប់​ជិត​ល្អ​ និង​ត្រូវ​បាន​ផ្គុំ​ឡើង​អំពី​លោ​ហះ​ដ៏​ធាតុ​រឹង​មាំ​ ជា​ពិសេស​នោះ​ គឺ​វា​បាន​រួម​បញ្ចូល​គ្នា​ជាមួយនឹង​កញ្ចក់​មាន​គុន​ភាព​ខ្ពស់​ ធន់​និង​ភាព​ឆ្កូត​ ដែល​មិន​អាច​ដោះ​បាន​ វា​មាន​កម្រាស់​ស្តើង​ត្រឹមតែ​ 7.6​ ម​ម​ប៉ុណ្ណោះ​។​ ចំពោះ​ផ្នែក​ខាងក្រោយ​របស់​ Galaxy​ Note5​ គឺ​មាន​រាង​កោង​នៅ​គែម​ទាំង​សងខាង​ ដែល​មើលទៅ​ពិតជា​ប្លែក​ និង​ផ្តល់​នូវ​ទំនុកចិត្ត​ខ្ពស់​នៅ​ពេល​កាន់​ជាប់​ក្នុង​ដៃ​ ហើយ​និង​ផ្តល់​ភាព​ងាយស្រួល​សំរាប់​ការ​កាន់​ប្រើប្រាស់​ដោយ​ប្រើ​ដៃ​ម្ខាង​។​ Galaxy​ Note​ 5​ គឺ​បំពាក់​ដោយ​អេ​ក្រង់​ទំហំ​ 5.7​ អ៊ី​ង​ ប្រភេទ​ QHD​ Super​ AMOLED​ ដែល​ជា​បច្ចេកវិទ្យា​អេ​ក្រង់​ទំនើប​ចុង​ក្រោយ​បំផុត​របស់​ Samsung​ មាន​សមត្ថភាព​អាច​បង្ហាញ​នូវ​កម្រិត​ដង់ស៊ីតេ​រូបភាព​ច្បាស់​រហូត​ដល់​ទៅ​ទំហំ​ 518​ ppi​។​ ចំពោះ​សមត្ថភាព​នៃ​ការ​បង្ហាញ​វី​ដេ​អូ​របស់​វា​វិញ​ គឺ​ស្មា​ត​ហ្វូ​ន​ Galaxy​ Note​ 5​  អាច​ទ្រទ្រង់​បាន​នៅ​ក្នុង​កំរិត​វិ​ដេ​អូ​ទំហំ​ 1440​ x​ 2560​ ភិ​ច​សែ​ល​ ដែល​ស្មើរ​នឹង​កំរិត​ 2K​ បាន​យ៉ាង​ច្បាស់​ម៉ដ្ឋខៃ​ ត្រជាក់​ភ្នែក​ និង​មើលទៅ​គឺ​ដូច​ធម្មជាតិ​ពិតៗ​។​

Galaxy​ Note​ 5​ គឺ​មាន​បំពាក់​ជាមួយ​នូវ​កាមេរ៉ា​ថតរូប​ និង​វី​ដេ​អូ​ផ្នែក​ខាងក្រោយ​ទំហំ​ 16​ MP​ និង​មានមុខ​ងារ​ Autofocus​ ហើយ​និង​ LED​ flash​ រួច​ជា​ស្រេច​ និង​មាន​ភ្ជាប់​មក​នូវ​កំរិត​ Aperture​ ទំហំ​ 1.9​ fps​ ព្រមទាំង​មាន​សមត្ថភាព​ចាប់​យក​រូបភាព​បាន​ក្នុង​កម្រិត​ 5312x298​ ភិ​ច​សែ​ល​ និង​ជា​លក្ខ​ណះ​វី​ដេ​អូ​បាន​ក្នុង​កម្រិត​ 2160p@30fps​ និង​ 1080p@60fps​ ព្រមទាំង​មាន​កាមេរ៉ា​មុខ​ទំហំ​ 5.0​ MP​ Autofocus​ ដែល​អាច​ថតរូប​ភាព​បាន​ច្បាស់​បំផុត​និង​ស័ក្តិសម​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ថតរូប​ Selfie​។​ Galaxy​ Note5​ បំពាក់​បន្ទះ​ឈី​ប​ផ្ទាល់ខ្លួន​ប្រភេទ​ Samsung​ Exynos​ 7420,​ អង្គ​គណនា​បួន​គ្រាប់​ (Quad-Core)​ ល្បឿន​ 1.5​ GHz​ Cortex-A53​ និង​ 2.1GHz​ Cortex-A57,​ រ៉េ​ម​ទំហំ​4GB​ និង​ប្រើ​អង្គ​ក្រាហ្វិក​ប្រភេទ​ Mali-T760MP8​។​ Galaxy​ Note5​ មាន​ទំហំ​ផ្ទុក​ស្រាប់​ក្នុង​ម៉ាស៊ីន​ 32/64GB​ និង​មិន​មាន​រន្ធ​ដោត​បន្ថែម​ម៉េ​មូ​រី​ក្រៅ​។​

​ប៊ិ​ច​ S​ Pen​ ដែល​បាន​បំពាក់​មក​ជាមួយ​និង​ Galaxy​ Note5​  ជំនាន់​ថ្មី​នេះ​ គឺ​ត្រូវ​បាន​រចនា​ឡើង​មាន​រូបរាង​ថ្មី​ មាន​ទំហំ​តូច​ស្អាត​ និង​ឆ្លាត​វៃ​ជាង​មុន​ជាមួយនឹង​មុខងារ​ Air​ Command​។​ លោក​អ្នក​អាច​សរសេរ​រាល់​កំនត់ចំនាំ​ គូរគំនូ​ផ្សេងៗ​នៅ​លើ​អេ​ក្រង់​ Note​ 5​ បាន​យ៉ាង​រលូន​ បើ​ទោះបីជា​អេ​ក្រង់​របស់​ស្មា​ត​ហ្វូ​ន​នេះ​បិទ​ក៏​ដោយ​។​ Galaxy​ Note​ 5​ ត្រូវ​បាន​ភ្ជាប់​មក​ជាមួយ​នូវ​ថ្ម​ទំហំ​ 3,000​ mAh​។​ ប៉ុន្តែ​ អ្វី​ដែល​ពិសេស​សម្រាប់​ Note5​ គឺ​វា​ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា​សាក​ថ្ម​ ដែល​អាច​សាក​បញ្ចូល​ភ្លើង​បាន​យ៉ាង​លឿន​បំផុត​។​ សំរាប់​រយះ​ពេល​នៃ​ការ​សាក​ថាមពល​ថ្ម​ពី​ 0%​ ទៅ​ 100%​ គឺ​វា​ប្រើ​ពេល​ត្រឹមតែ​ 120​ នាទី​ គឺ​ស្មើ​និង​ពីរ​ម៉ោង​ប៉ុណ្ណោះ​ ហើយ​អ្វី​ដែល​កាន់តែ​អស្ចារ្យ​នោះ​ គឺ​ Samsung​ Galaxy​ Note​ 5​ មានមុខ​ងារ​សាក​ថ្ម​ Wireless​ Charging​ ដែល​ស្មា​ត​ហ្វូ​ន​ដ៏​ទៃ​ នៅ​មិន​ទាន់​អាច​ធ្វើ​បាន​នោះ​ទេ​។​

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន