no-alternative title

ផលិតផល​ទាំង ៦ មួយណាសក្តិសម្យជាមួយនឹង​ GoPro របស់អ្នក!

1.​​Handlebar/Seatpost/Pole​ Mount

​នេះ​គឺជា​ឧបករណ៍​ថ្មី​មួយ​ដែល​ត្រូវ​បាន​គេ​ច្នៃប្រឌិត​ឡើង​សំរាប់​កាមេរ៉ា​ GoPro​។​ វា​មាន​សមត្ថភាព​អាច​ធ្វើការ​ភ្ជាប់​ជា​កាមេរ៉ា​ទៅ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​ជា​ច្រើន​ ជា​ពិសេស​ការ​ហាត់​កីឡា​ ដូច​ជា​ ជិះ​កង់​ ជិះ​ស្គី​លើ​ទឹក​ ស្គឺ​លើ​ទឹកកក​ និង​ភ្ជាប់​ទៅ​ហ្នឹង​ដងខ្លួន​របស់​យើង​ជាដើម​។​ ជាមួយនឹង​ការ​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ថ្មី​មួយ​នេះ​ គឺ​វា​អាច​អោយ​អ្នក​ប្រើប្រាស់​ GoPro​ កាន់តែ​មាន​ភាព​រីករាយ​ និង​កាន់តែ​មាន​ចំណាប់អារម្មណ៍​ច្រើន​ថែម​ទៀត​ទៅ​លើ​កាមេរ៉ា​ដ៏​តូច​មួ​ួ​យ​នេះ​ ដោយសារ​តែ​វា​អាច​ធ្វើការ​ផ្តិត​យក​រូបភាព​ និង​វិ​ដេ​អូ​ រាល់​សកម្មភាព​ទាំងអស់​ដែល​បាន​ឆ្លងកាត់​ ដោយ​មិន​ចាំបាច់​កាន់​ និង​មិន​ចាំបាច់​មាន​អ្នក​ជំនួយ​ថតរូប​នោះ​ទេ​ ពិ​េ​សស​វា​ផ្តល់​នូវ​សុវត្ថិភាព​ខ្ពស់​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

2.​​Jaws:​ Flex​ Clamp

​មួយ​នេះ​វិញ​ក៏​មិនធម្មតា​ដែរ​ វា​ត្រូវ​បាន​គេ​រចនា​យ៉ាង​ពិ​េ​សស​សំរាប់​បំពេញ​មុខងារ​ជាមួយនឹង​កាមេរ៉ា​ GoPro​ ផង​ដែរ​។​ វា​គឺជា​ដង្កៀប​ ដែល​អាច​បទ​បែន​បាន​គ្រប់​តំរូវការ​ ហើយ​អាច​ភ្ជាប់​កា​េ​ម​រ៉ា​ដ៏​តូច​មួយ​នេះ​ទៅ​ហ្នឹង​ឧបករណ៍​ផ្សេងៗ​ទៀត​បាន​យ៉ាង​ល្អ​ ហើយនឹង​អាច​ចាប់​យក​រូបភាព​ ក៏​ដូច​វី​ដេ​អូ​បាន​យ៉ាង​ច្បាស់​ និង​មិន​ចាំបាច់​រំខាន​យើង​ឡើយ​។​ វា​ត្រូវ​បា​ប្រើប្រាស់​ច្រើន​នៅ​តាម​កន្លែង​មួយ​ចំនួន​ដូច​ជា​ ឌី​ជេ​នៅ​ក្នុង​ឌី​ស្កូ​ អ្នក​ជិះ​យោង​ហក់​ចុះ​ក្រោម​ អ្នក​ជិះ​មូ​៉​តូ​លើ​ទឹកកក​ និង​អ្នក​វាយ​កូន​ហ្គោ​ល​ជាដើម​។​ 

3.​​The​ Handler​ (Floating​ Hand​ Grip)

​ចំពោះ​អា​មួយ​នេះ​វិញ​ គឺជា​ដង​ Selfie​ ដែល​កំពុង​តែ​ពេញ​និយម​បំផុត​សំរាប់​អ្នក​ប្រើប្រាស់​ GoPro​ នា​ពេល​បច្ចុប្បន្ន​នេះ​ វា​ត្រូវ​បាន​គេ​ប្រើប្រាស់​ច្រើន​បើ​ប្រៀបធៀប​ទៅ​ហ្នឹង​ Accessories​ មួយ​ចំនួន​ផ្សេង​ទៀត​។​ ឧបករណ៍​ដង​ Selfie​ នេះ​ គឺ​ភាគច្រើន​ថត​ចំ​ពីមុខ​ ហើយ​និង​តំរូវ​អោយ​អ្នក​ប្រើប្រាស់​កាន់​ជាប់​រហូត​មិន​ដូច​មួយ​ចំនួន​ទៀត​នោះ​ទេ​។​ វា​អាច​ទាញ​ចេញចូល​បាន​តាម​ចិត្ត​ដែល​អ្នក​ចង់បាន​។​ លក្ខ​ណះ​ពិសេស​របស់​វា​ គឺ​អាច​ធ្វើ​កាន់​ថត​នៅ​ក្នុង​ទឹក​ កាន់​ថត​នៅ​ពេល​ធ្វើ​ចលនា​លេង​ស្គី​លើ​ទឹកកក​ និង​ជិះ​រថភ្លើង​លើ​អាកាស​ ហើយនឹង​ជិះ​ក្តា​បន្ទះ​លើ​ឹ​ទឹកជា​ដើម​។​ 

4.​​Wrist​ Housing

​រីឯ​ខ្សែរ​នាឡិកា​នេះ​វិញ​គឺ​ពិតជា​ពិសេស​សំរាប់​អ្នក​ប្រើប្រាស់​ GoPro​ វា​ត្រូវ​បាន​គេ​រចនា​មាន​លក្ខ​ណះ​សម្បត្តិ​ដូច​ជា​ខ្សែរ​នាឡិកា​អ​ញ្ចឹ​ង​ ហើយ​វា​អាច​ភ្ជាប់​ជាមួយនឹង​កាមេរ៉ា​ GoPro​ បាន​យ៉ាង​រឹង​មាំ​ និង​អាច​បង្វិល​តាម​មុំ​ដែល​លោក​អ្នក​ចង់បាន​ ហើយនឹង​អនុ​ញា្​ត​អោយ​លោក​អ្នក​ដែល​ប្រើប្រាស់​ អាច​ធ្វើ​ច​លន​បាន​តាម​ចិត្ត​មិន​ថា​នៅ​ក្នុង​ស្ថានភាព​បែប​ណា​នោះ​ទេ​ តួយ៉ាង​ដូច​ជា​ ជិះ​ក្តា​បន្ទះ​ Surfing,​ ហែល​ទឹក​ Swimming,​ និង​លោតឆ័ត្រ​យោង​ជាដើម​។​ 

5.​​Side​ Mount

​សំរាប់​មូ​៉​ដែល​នេះ​វិញ​ គឺ​រឹតតែ​ពេញចិត្ត​សំរាប់​អ្នក​ធ្វើ​ដំណើរ​តាម​ទោចក្រយាន​ និង​ទោ​ច្រ​យានយន្ត​ ពិសេស​ក្រុម​អ្នក​ប្រណាំង​មូ​៉​តូ​ និ​ន​រថយន្ត​ Formula​ 1​ ឬ​គេ​ថា​ MotoGP​។​ ឧបករណ៍​នេះ​គឺ​គេ​ច្នៃ​ឡើង​គឺ​សំរាប់​ភ្ជាប់​កាមេរ៉ា​ GoPro​ អោយ​ជាប់​ជាមួយនឹង​មួក​សុវត្ថិភាព​ ពីព្រោះ​ថា​ វា​មាន​សមត្ថភាព​អាច​អោយ​អ្នក​ប្រើប្រាស់​ធ្វើការ​កត់ត្រា​ និង​ផ្តិត​យក​រូបភាព​ ក៏​ដូច​វិ​ដេ​អូ​បាន​គ្រប់​សកម្មភាព​ និង​បាន​គ្រប់ពេលវេលា​ទាំងអស់​ រាល់ពេល​ដែល​លោក​អ្នក​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ​។​  ម៉ូ​ដែល​នេះ​ ឃើញ​ថា​ ត្រូវ​បាន​គេ​ប្រើ​ច្រើន​នៅ​ក្នុង​ពេល​ប្រកួត​កីឡា​ ដូច​ជា​ Baseball,​ ប្រណាំង​ឡាន​ ប្រណាំង​មូ​៉​តូ​ និង​ជិះ​កង់​កំសាន្ត​នៅ​តាម​ផ្លូវ​ដ៏​សែនពិបាក​ជាដើម​។​

6.​​Tripod​ Mounts

​រីឯ​អា​មួយ​នេះ​គឺជា​ជើង​ទម្រ​ដែល​ពិសេស​បំផុត​ ដែល​ត្រូវ​បាន​គេ​រចនា​ឡើង​សំរាប់​ភ្ជាប់​ជាមួយនឹង​កាមេរ៉ា​ GoPro​ ដើម្បី​ផ្តល់​នូវ​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​កាមេរ៉ា​តូច​មួយ​នេះ​ នៅ​ក្នុង​ការ​ចាំ​ផ្តិត​យក​រូបភាព​ និ​ងិ​វិ​ដេ​អូ​ ដែល​មាន​ប្លង់​ល្អៗ​ តាម​អ្វី​ដែល​ចង់បាន​ដូច​ជា​ ការ​ធ្វើ​ចលនា​វាយ​កូន​ហ្គោ​ល​ ជិះ​ស្គី​បន្ទះ​លើ​ទឹកកក​ និង​ថត​ការ​បាញ់​កាំជ្រួច​ ថតរូប​ភាព​ព្រះអាទិត្យ​រាប​លិច​ Sunset​ និង​ប្លង់​មួយ​ចំនួន​ទៀត​ដែល​ពិបាក​នៅ​ក្នុង​ការ​កាន់​ថត​។​ វា​មាន​ជើង​បី​ និង​មាន​ទំហំ​តូច​អាច​ទប់​កាមេរ៉ា​បាន​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​។​

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន