no-alternative title

ស​ន្និ​សិ​ទ​សារ​ព​ត៌​មាន ​ស្តី​អំពី​ព្រឹត្តិការ​ណ៏​ SHOCK​ THE​ WORLD​ ភ្នំពេញ​ 2015​ លំដាប់​ពិភពលោក​របស់​ G-SHOCK

​នា​ព្រឹក​ថ្ងៃ​ទី​ 20​ ខែវិច្ឆិកា​ ឆ្នាំ​ 2015​ នេះ​ នៅ​សណ្ឋាគារ​ ឡឺ​ រ៉ូ​យ៉ា​ល់​ ក្រុមហ៊ុន​ LDI​ ENTERPRISE​ ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​ផ្ដាច់មុខ​នូវ​នាឡិកាដៃ​ម៉ាក​ CASIO​ ដែល​រួម​មាន​ ៖​ G-Shock​ Baby​ G,​ Edi​ Fice,​ Protrex​ និង​ Sheenនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ CASIO​ របស់​ប្រទេស​ជប៉ុន​ រៀបចំ​ឡើង​នូវ​ស​ន្និ​សិ​ទ​សារ​ព​ត៌​មាន​ស្តី​អំពី​ព្រឹត្តិការ​ណ៏​ “SHOCK​ THE​ WORLD​ ភ្នំពេញ​2015”​ ដែល​ជា​កម្មវិធី​លំដាប់​ពិភពលោក​របស់​ G-SHOCK​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​កម្មវិធី​ដ៏​ធំ​នេះ​ មានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយស​សំខាន់ៗ​ដូច​ជា​ លោកស្រី​ គួ​ច​ លី​គាវ​ អគ្គ​នាយិកា​ ក្រុមហ៊ុន​LDI​ ENTERPRISE​ ,​ លោក​ គួ​ច​ ណា​វ​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ LDI​ ENTERPRISE,​ លោក​ Atsushi​ Yamaoka​ នាយក​គ្រប់គ្រង​ទូទៅ​ផ្នែក​លក់​ និង​ទីផ្សារ​របស់​ក្រុមហ៊ុន​នាឡិកា​ CASIO​ ប្រទេស​ជប៉ុន​ លោក​ KIKUO​ IBE​ អ្នក​បង្កើត​នាឡិកា​ម៉ាក​ G-SHOCK​ ដែល​នៅ​ប្រទេស​ជប៉ុន​ និង​តំណាង​អ្នក​ចែកចាយ​នាឡិកា​ G-SHOCK​ ទូ​ទាំង​រាជធានី​ភ្នំពេញ​។​ 

​នៅ​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​របស់​ G-SHOCK​ “SHOCK​ THE​ WORLD​ ភ្នំពេញ​2015”​ ក្រុមហ៊ុន​ LDI​ ENTERPRISE​ និង​ក្រុមហ៊ុន​ CASIO​ របស់​ប្រទេស​ជប៉ុន​ក៏​បាន​ដាក់​បង្ហាញ​នាឡិកាដៃ​ 3​ ម៉ូ​ដដែល​មាន​លក្ខ​ណះ​ពិសេស​ជាមួយ​រចនា​បទ​បែប​ខ្មែរ​ដូច​ជា​៖​ រចនា​បទ​ទី​១៖​ មាន​លក្ខណៈ​ក្បាច់​ខែ្ម​រ​ ដែល​មានការ​ច្នៃ​ម៉ូ​ដ​ជា​ពិសេស​ពី​ក្រុមហ៊ុន​CASIO​ សម្រាប់​ប្រទេស​កម្ពុជា​ ដែល​រំលេច​នូវ​ក្បាច់រចនា​បែប​បុរាណ​ តែ​ទាន់សម័យ​ទៅ​តាម​បច្ចុប្បន្នកាល​ ធ្វើ​ឲ្យ​ម៉ូ​ដ​ នាឡិកា​ពោរពេញ​ដោយ​លក្ខណៈ​ពិសេស​ និង​គួរ​ឲ្យ​ទាក់ទាញ​ជា​ពិសេស​ពី​ក្រុមហ៊ុន​CASIO​ សម្រាប់​ប្រទេស​កម្ពុជា​ ដែរ​។​

​រចនា​បទ​ទី​២៖​ នាឡិកា​មានការ​ច្នៃ​ម៉ូ​ដ​បែប​តន្ត្រី​ ដែល​មាន​ពណ៌​ស​ ច្នៃ​រំលេច​ទៅ​ដោយ​អក្សរ​ភ្លេង​ រឺ​ណោ​ត​ភ្លេង​ ចំរុះ​ពណ៌​ ធ្វើ​ឲ្យ​ម៉ូ​ដ​នាឡិកា​នេះ​ មាន​ភាព​ទាក់ទាញ​បែប​យុវវ័យ​ គួរ​ឲ្យ​ស្រលាញ់​ពេញចិត្ត​ ជា​ពិសេស​ស​ ម្រា​ប់​អ្នក​ដែល​និយម​ចូល​ចិត្ត​វិស័យ​ចម្រៀង​។​ រចនា​បទ​ទី​៣៖​ មានការ​រចនា​បទ​ពិសេស​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​ ដែល​ប្លែក​ពី​នាឡិកា​ផ្សេងៗ​ ពីព្រោះ​នាឡិកា​នេះ​ បាន​ច្នៃ​រំលេច​ទៅ​ដោយ​ទង់ជាតិ​កម្ពុជា​ ដែល​បង្ហាញ​ពី​អត្តសញាណ​ជាតិខ្មែរ​ ជា​ពិសេស​បង្ហាញ​ពី​ភាព​រឹង​ម៉ាំ​ របស់​សុភាពបុរស​ទៀត​ផង​។​ លោក​ KIKUO​ IBE​ ដែល​ជា​បិតា​របស់​នាឡិកា​ G-SHOCK​ ក៏​បាន​ធ្វើ​បទ​បង្ហាញ​ពី​ប្រវត្តិ​ និង​ការ​បង្កើត​នាឡិកាដៃ​ G-SHOCK​ ដ៏​ភ្ញៀវ​កិត្តិយស​ទាំងអស់​ផង​ដែរ​។​ អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ​ យើង​ក៏​មាន​វត្តមាន​អញ្ជើញ​ចូលរួម​របស់​កំពូល​តារាចម្រៀង​ពីរ​រូប​គឺ​ លោក​ ឆ​ន​ សុវណ្ណ​រាជ​ និង​កញ្ញា​ ឳ​ក​ សុគន្ធ​កញ្ញា​ ក្នុង​កម្មវិធី​ស​ន្និ​សិ​ទ​កាសែត​ព្រឹត្តិការណ៍​ពិភពលោក​ “SHOCK​ THE​ WORLD​ ភ្នំពេញ​ 2015”​ នេះ​ផង​ដែរ​។​ 

​​ 

​​

​​

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន