កាលពីថ្ងៃទី 20 ខែវិច្ឆិកា ឆ្នាំ 2015 កន្លងទៅនេះ ក្រុមហ៊ុន G-SHOCK ដែលនាឡិកាដៃដ៍ទំនើបរបស់ជប៉ុន បានប្រារព្ធឡើងនូវកម្មវិធី SHOCK THE WORLD ភ្នំពេញ ដែលជាកម្មវិធីដ៏អស្ចារ្យបំផុតមួយ ហើយវាក៏កំពុងតែប្រព្រឹត្តិឡើងជុំវិញពិភពលោកផងដែរ ដើម្បីធ្វើការបង្ហាញពីប្រវត្តិនៃការវិវឌ្ឍន៏ របស់នាឡិកា G-SHOCK។ កម្មវិធីនេះ នេះត្រូវបានប្រព្រឹត្តធ្វើឡើងនូវមជ្ឈមណ្ឌលកំសាន្ត EPIC ដោយមានការអញ្ជើញចូលរួមពីសំណាក់តារាចំរៀង ដ៏ល្បី គឺកញ្ញា ឱក សុគន្ធកញ្ញា និងលោក ឆន សុវណ្ណរាជ ព្រមទាំងតារាសំដែង និងតារាបង្ហាញម៉ូត រួមជាមួយនឹងអតិថិជន ដែលនិយមស្រលាញ់ នាឡិកា G-SHOCK និង BABY-G ជាច្រើនរូបផងដែរ។
នៅក្នុងនោះផងដែរ ប្រទេសកម្ពុជា មានកិត្តិយសជាខ្លាំង ដោយកម្មវិធី SHOCK THE WORLD ភ្នំពេញ លើកដំបូងនេះ គឺមានវត្តមានដ៏ធំធេងរបស់លោក Kikuo Ibe ដែលជា father of G-Shoc ចូលរួម ដោយលោកបានថត និងចុះហត្ថលេខា នៅលើវត្ថុអនុស្សាវរីយ៍ជាមួយនឹងអតិថិជនរបស់ខ្លួនទៀតផង។ ហើយកម្មវិធីេនះ ក៏មានការដាក់តាំងបង្ហាញនូវម៉ូតនាឡិកាដែល ច្នៃជាពិសេសជាច្រើន និងមានការគូរនាឡិកាយក្សដោយវិចិត្រករល្បីៗ ការសម្តែង កង់ហោះ និងក្តារស្គី រួមជាមួយនឹងការចាក់ភ្លេងពិរោះៗ ពីឌីជេជាច្រើនរូប។ ភ្ញៀវកិតិ្តយសទាំងអស់ ក៏មានឱកាសឈ្នះរង្វាន់ G-SHOCK និង BABY-G ជាច្រើនសន្ធឹកសន្ធាប់ពីការចាប់ឆ្នោតទៀតផង។
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!